-->
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....

Monday, October 31, 2022

ម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនាការប្រណាំងទូក(ង)នៅក្រុងតាខ្មៅ!

ចំនួនអ្នកទស្សនា: Views

 


(កណ្ដាល)៖ នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។
បានអញ្ជើញទស្សនាកម្មវិធីប្រណាំងទូក(ង) ដែលរៀបចំនៅទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
 
ឆ្នាំនេះខេត្តកណ្តាល បានរៀបចំ ប្រណាំងទូក(ង) នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ រយៈពេល ០២ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ។
ដើម្បីបង្កបរិយាកាសទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត សប្បាយរីករាយ ។
ដើម្បីអបអរសាទរ ព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តិទៅ នាពេលខាងមុខនេះ។
 
ជាមួយនិងពិធីប្រណាំងទូកនេះ ខេត្តបានរៀបចំដាក់តាំងពិព័រណ៍ លក់ផលិតផលក្នុងស្រុកជាច្រើនប្រភេទ ដោយឡែក នៅពេលរាត្រី និងមានរៀបចំ បណ្តែតគោមលើផ្ទៃទឹក បាញ់កាំជ្រួច និងមានកម្មវិធី ប្រគុំតន្ត្រីសម័យដែលមានតារាចំរៀងល្បីៗ ក្នុងព្រះរាជាណាចក្រកម្ពុជា។
សំរាប់ការប្រណាំងទូកនេះមានទូកទាំងអស់ចំនួន៩២ទូក ក្នុងនោះ៖ ទូកអុំ ចំនួន ៤៦ទូក ទូកចែវ ចំនួន ០៦ទូក ទូកខ្នាតអន្តរជាតិបុរស ចំនួន ៣៦ទូក និងទូកខ្នាតអន្តរជាតិនារី ចំនួន ០៤ទូក សរុបចំណុះទូក ចំនួន ៤.៥០៦នាក់ និងមានកម្លាំងត្រៀមការពារសន្តិសុខ សុវត្តិភាព ចំនួន ៧៨៤នាក់។
ភាពសប្បាយរីករាយទាំងនេះកើតមានឡើងដោយសារ កម្ពុជាមានសុខសន្តិភាព និងរីកចម្រើនគ្រប់វិស័យ៕













Saturday, October 29, 2022

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញបើកព្រឹត្តិការណ៍អុំទូកនៅខេត្តស្វាយរៀង

ចំនួនអ្នកទស្សនា: Views

 


ខេត្តស្វាយរៀង៖លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍អុំទូកប្រពៃណីខ្នាតអន្តរជាតិ នៅន្លេវ៉ៃគោ ខេត្តស្វាយរៀង នារសៀល ថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ។


តាមកម្មវិធីពិធីប្រណាំទូកនេះ មានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២ ដោយ ចំណុះទូកចូលរួមប្រកួតទាំងអស់ សរុប ៥០ទូក ក្នុងនោះទូកអន្តរជាតិមាន ៤៤ទូក និងទូកក្តាបីសន្លឹក មាន ៦ទូក ក្នុងនោះមាននារី ១ទូក ដើម្បីចូលរួមអបអរសាទរក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នាពេលខាងមុខ ។


ពិធីអុំទូកនេះអាចដំណើរទៅបាន ដោយសារតែប្រទេសជាតិ មានសុខសន្តិភាពបរិបូរណ៍ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងមានចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាជនមកពីបណ្តាខេត្តនានា ដែលធ្វើឲ្យពិធីនេះប្រព្រឹត្តទៅយ៉ាងអធិកអធម ។ ក្នុងរយៈពេល ២ថ្ងៃនេះ ក៏មានកាប្រជុំតន្ត្រីពី ក្រុមការងារតន្ត្រីស្រុកស្រែ ក្រុមការងារតន្ត្រីគ្រុឌ និងក្រុមការងារតន្ត្រីហ្គេនស៍បឺគ និងស្តង់តាំងពិព័រណ៌ជាង ៥០០ស្តង់ ផងដែរ៕




































លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ៖ មានតែ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ នៅពេលដែល​ប្រជាពលរដ្ឋ ជួប​ការលំបាក

ចំនួនអ្នកទស្សនា: Views

 


ខេត្តស្វាយរៀង៖លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន គណបក្ស​ប្រជាជន​កម្ពុជា នា​ព្រឹក ថ្ងៃ​សៅរ៍ ទី​២៩ ខែតុលា ឆ្នាំ​២០២២ បាន​នាំយក អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេ​ជោ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែក​ស្រូវពូជ ជូន​ដល់​ប្រជាពលរដ្ឋ ចំនួន ២៧៣ គ្រួសារ ដែល​រង​ផលប៉ះពាល់ ដោយសារ​ទឹកជំនន់ នៅក្នុង​ខេត្តស្វាយរៀង​  ។
​លោកស្រី កិត្តិ​សង្គហ​ប​ណ្ដិ​ត បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឺ​ទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់ អង្គពិធី​ទាំងមូល ដោយ​ការគិតគូរ និង​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់ ពីស​ម្តេច​ទាំង​ទ្វេ នៅ​ទូទាំងប្រទេស​។​

​លោកស្រី បាន​បន្តទៀតថាៈ ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គ្រប់គ្រង​ការឆ្លង​រីក​រាលដាល​កូ​វីដ​១៩ បាន​យ៉ាង​ល្អ និង​បានធ្វើ​ឲ្យ​កម្ពុជា បាន​ក្លាយជា​ប្រទេស ដែល​ឈរ​លេខ​ទី​៤ នៅក្នុង​ចំណោម​ប្រទេស និង​តំបន់​ចំនួន ១២១ លើ​ពិភពលោក ក្នុងនាម​ជា​ប្រទេស មាន​សមត្ថភាព​ងើប​ចេញពី​កូ​វីដ​-១៩ លឿន​ជាងគេ ។
​លោកស្រី ក៏បាន​បន្តទៀតថាៈ រាជរដ្ឋាភិបាល តែងតែ​គិតគូរ យកចិត្តទុកដាក់ ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ ពិសេស​ប្រជាកសិករ ដែល​បាន​រងគ្រោះ​ដោយ​ទឹកជំនន់ ក៏ដូចជា​គ្រោះ​ដែល​បង្កឡើង ដោយ​ធម្មជាតិ ដើម្បី​ជួយ​សម្រាលទុក្ខ ក៏ដូចជា ការជួយ​ស្ដារឡើងវិញ នៃ​ជីវភាព​រស់នៅ ឱ្យមាន​ភាពល្អប្រសើរ ឡើងវិញ នៅពេលដែល​ប្រជាពលរដ្ឋ ជួប​ការលំបាក គឺ​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា តែមួយគត់ ដែល​បាន​គិតគូរ​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ មិនមែន​ឃើញ​មុខ​សមាជិក គណបក្ស​ប្រជាជន តែ​ពេល​ឃោសនាបោះឆ្នោត​នោះទេ គឺ​គណបក្ស​ប្រជាជន បានរស់នៅ​ជាមួយគ្នា រយៈពេល ៤៣ ឆ្នាំ រួចមកហើយ អ្នកខ្លះ ក៏​កើត​ទាន់ អ្នកខ្លះ ក៏​មិនទាន់ ។

​ការចែក​ស្រូវពូជ​នេះ គឺជា​ការចែក​និមិត្តរូប ចំនួន ២៧៣ គ្រួសារ ដែល​មកពី​ស្រុក ចំនួន ៣ គឺ​ស្រក​កំពង់រោទិ៍ ស្រុក​ស្វាយជ្រំ និង​ក្រុង​បាវិត នៃ​ខេត្តស្វាយរៀង ដែលមាន​ផ្ទៃដី ខូចខាត​ចំនួន ៥៥០ ហិកតា ។​
​លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ប្រកាស​គាំទ្រ ថ្លែងអំណរគុណ​ដល់​ស​មា​ជិ​ក ក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលមាន​កូតា​គណបក្ស​ភ្លើងទៀន​  និង​ស្ថាប័ន​មួយចំនួន នៃ​ខេត្តស្វាយរៀង ដែល​បានចេញ​ញត្តិ​ថ្កោលទោស ទណ្ឌិត​ក្បត់ជាតិ សម រង្ស៊ី ចំពោះ​ការប្រមាថ​ព្រះ​ចេស្តា ព្រះមហាក្សត្រ ។
​អំណោយ​របស់​សម្តេច​តេ​ជោ ចែកជូន​ប្រជាពលរដ្ឋ ចំនួន ២៧៣ គ្រួសារ ក្នុង​មួយ គ្រួសារ​ទ​ទូល​បាន​ស្រូវពូជ ១០០ គីឡូក្រាម​  អង្ករ ៥០ គីឡូក្រាម​  មី ១​កេស ទឹកត្រី ១​យួរ​  ទឹកស៊ីអ៊ីវ ១​យួរ ត្រីខ ១​យួរ នំ​ប៉ាវ ១ ទឹក​សុទ្ធ ១​ដប និង ថវិកា ៥​ម៉ឺន​រៀល​ផងដែរ។