-->
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....

Tuesday, December 5, 2023

ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា បានប្រកាសអោយដំណើរការឡើងវិញនូវ មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹត្យការ របស់ក្រសួងព័ត៌មាន ដែលបានដើរតូនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាក្នុងពេលកន្លងទៅ

ចំនួនអ្នកទស្សនា: Views



ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា បានប្រកាសអោយដំណើរការឡើងវិញនូវ មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹត្យការ របស់ក្រសួងព័ត៌មាន ដែលបានដើរតូនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាក្នុងពេលកន្លងទៅ 

  ការប្រកាសបើក មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹត្យការ នេះធ្វើឡើងក្នុងឱកាស ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលជំនាញស្ដីពី « ការសរសេរដំណឹងទាន់ហេតុការណ៏ » ដល់មន្រ្តីក្រសួងជាង ៤០ នាក់ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នាសាលចតុម្មុខមង្គល ក្រសួងព័ត៌មាន ។

   ការបើកមណ្ឌលបណ្តុះបណ្តាលនេះ ត្រូវបាន ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន វាយតំលៃថា ជាការរៀបចំនូវការងារបណ្តុះបណ្តាលធនធានមនុស្សសម្រាប់អ្នកបន្តវេន នៅក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ហើយក៏ជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន ក៏ជាការពង្រឹងគុណភាពវិជ្ជាជីវៈ ក្រមសីលធម៍សារព័ត៌មាននៅកម្ពុជា ។ 
   សម្រាប់ជំហានដំបូង មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹត្យការ ធ្វើការបណ្តុះបណ្តាលផ្ទៃក្នុងក្រសួងព័ត៌មាន និងបើកចំហរដល់សមាគម និងអ្នកសារព័ត៌មាន ដែលមានការចាប់អារម្មណ៍ក្នុងការបណ្តុះបណ្តាលអាចមកសិក្សាបាន ព្រោះកន្លែងបណ្តុះបណ្តាលដែលក្រសួងព័ត៌មាន រៀបចំឡើងនេះ មានការរំពឹងទុកថា នឹងដើរតូនាទីសំខាន់ក្នុងការពង្រឹងគុណភាពព័ត៌មាន និងក្រមសីលធម៍វិជ្ជាជីវៈសារព័ត៌មាន បានតែល្អប្រសើរបន្ថែមទៀត ។
   ឯកឧត្តម បានគួសបញ្ជាក់ថា ដំណើរការងាររបស់ក្រសួងព័ត៌មាន ទាំងមូលអាចទៅមុខបានអាស្រ័យលើធនធានមនុស្សមានចំនួនច្រើន ព្រោះជាកត្តាសំខាន់ និងស្លាប់រស់របស់ក្រសួង ស្ថាប័នរបស់យើង ។ យើងមានផែនការល្អ មានគោលនយោបាយល្អ មានសំភារៈប្រើប្រាស់ ប៉ុន្តែបើគ្មានធនធានមនុស្ស ក៏មិនអាចដំណើរការទៅមុខបានល្អនោះដែរ ។ 
  ដូច្នេះហើយ ក្រសួងព័ត៌មាន បានរៀបចំដាក់អោយដំណើរការឡើងវិញនូវ មណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹត្យការ ដែលមានសារៈសំខាន់ក្នុងការដើរតូនាទីធ្វើអោយមានធនធានមនុស្សសម្រាប់វិស័យព័ត៌មាន នៅកម្ពុជា ។
   ការដាក់អោយដំណើរការឡើងវិញនូវមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន នេះគឺក្នុងទឹសដៅសំខាន់នៃការកសាងធនធានមនុស្សនៅក្នុងវិស័យព័ត៌មាន ហើយមិនត្រឹមតែក្នុងក្របខណ្ឌរបស់ក្រសួងព័ត៌មាន ប៉ុណ្ណោះនោះទេ គឺសម្រាប់វិស័យព័ត៌មានទាំងមូលតែម្តង ព្រោះជាចក្ខុវិស័យទៅមុខគឺធ្វើយ៉ាងមិចអោយសារព័ត៌មាននៅកម្ពុជា មានគុណភាព ។
   នៅក្នុងក្របខណ្ឌការងារគឺត្រូវការ ធានានូវជំនាញ រក្សានូវចំណេះធ្វើ ទេពកោសល្យរបស់មន្រ្តីពីជំនាន់មួយ ទៅជំនាន់មួយ តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិក្រឹត្យការសារព័ត៌មាន ។ កិច្ចការងារ និងផែនការដែល ឯកឧត្តមរដ្ឋមន្រ្តី បានដាក់ចេញគឺចង់ឃើញក្រសួងព័ត៌មាន ដំណើរការទៅមុខដោយស្វាហាប់ មានធនធានមនុស្សដែលសំបូរបែប នៅក្នុងក្របខណ្ឌជំនាញរបស់ខ្លួន ។ ទន្ទឹមនេះ ក៏គិតគូរក្រុមបន្តវេន បើមិនរៀបចំទេ នឹងមានបញ្ហានៅពេលខាងមុខ ព្រោះថា នៅក្នុង១ ឆ្នាំៗ មន្រ្តីក្រសួងព័ត៌មាន មិនតិចជាង ៣០ ទៅ ៤០ នាក់ត្រូវចូលនិវត្តន៍ ដែលអ្នកមានភាពចាស់ទុំក្នុងកិច្ចការងារ និងមានបទពិសោធន៍ ។ 
  ការគិតគូរនេះ ជាការធានានូវនិរន្តរ៍ភាពនៃក្រសួងព័ត៌មាន នឹងបង្កើនសមត្ថភាពមន្រ្តី ដើម្បីអ្នកបន្តវេនដែលមានចំណេះ និងជំនាញច្បាស់លាស់ ។ 
   ឯកឧត្តម នេត្រ ភក្ត្រា បានធ្វើបញ្ជាក់ថា នៅលើបរិបទនៃការផ្លាស់ប្តូរប្រពន្ធ័ផ្សព្វផ្សាយបុរាណ និងប្រពន្ធ័ផ្សព្វផ្សាយទំនើប នាពេលបច្ចុប្បន្ននេះ ជម្រើសរបស់ប្រជាពលរដ្ឋមានច្រើនប្រភេទនៃខ្លឹមសារ ។ នៅក្នុងបរិបទនៃប្រពន្ធ័ផ្សព្វផ្សាយបុរាណ យើងជាអ្នកកំណត់ខ្លឹមសារអោយសាធារណជនស្តាប់ និងអាន តែពេលនេះ នៅពេលនិន្នាការប្រពន្ធ័ផ្សព្វផ្សាយទំនើប ដើរតូនាទីសំខាន់ ហើយប្រជាពលរដ្ឋបានពឹងលើប្រពន្ធ័ផ្សព្វផ្សាយទំនើប ក្នុងការទទួលព័ត៌មាន នោះប្រជាពលរដ្ឋ មានជម្រើសផ្សេងក្រៅអំពីការពឹងលើប្រភពតែមួយនៃប្រពន្ធ័ផ្សព្វផ្សាយបុរាណ ។ 
   តែទោះជាយ៉ាងណាប្រពន្ធ័ផ្សព្វផ្សាយបុរាណរបស់ជាតិ មានវិទ្យុ និងទូរទស្សន៍ ចាំបាច់ត្រូវតម្រង់ទិសទៅលើការផលិតខ្លឹមសារ និងបច្ចេកទេស ហើយចាំបាច់បំផុតត្រូវយល់ពីតម្រូវការបច្ចុប្បន្នរបស់ប្រជាពលរដ្ឋជាអ្វី ? ដើម្បីទាក់ទាញអ្នកមើល និងអ្នកស្តាប់ គឺត្រូវបន្សាំទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម ដែលប្រជាជនប្រើប្រាស់ច្រើនគឺ Facebook និង TikTok ។ 
   ជាមួយគ្នានេះអ្វីដែលយើងត្រូវសម្លឹងទៅមុខ គឺការកើនឡើងនៃបច្ចេកវិទ្យាព័ត៌មាន និងការវិវត្តន៍នៃប្រពន្ធ័ផ្សព្វផ្សាយពីប្រពន្ធ័ អាណាឡូក ទៅ ឌីជីថល ពី ឌីជីថល ទៅប្រពន្ធ័ AI ដែលយើងស្ថិតនៅដំណាក់កាលដែលមិនទាន់ចាប់ផ្តើមនៅក្នុងការចាប់ផ្តើមនៅឡើយនោះទេ ប៉ុន្តែគេបានប្រើប្រពន្ធ័ AI នេះបានមួយជំហាននៅក្នុងកិច្ចការងាររួចស្រាច់ទៅហើយ ។

នៅក្នុងក្របខណ្ឌនៃការគ្រប់គ្រងសន្តិសុខជាតិ និងការគ្រប់គ្រងនូវសន្តិសុខព័ត៌មាន គឺមិនអាចកាត់ផ្តាច់ចេញពីប្រពន្ធ័ AI បានទេ ។











Friday, December 1, 2023

មហាជនសំណូមពរដល់ ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញ. និងលោកឧត្តមសេនីយ៍ទោ ជូន ណរិន្ទស្នងការរាជធានីភ្នំពេញ បញ្ចេញកណ្តាប់ដៃដែកបង្ក្រាបល្បែងស៊ីសងក្នុងទឹកដី ខណ្ឌពេាធិសែនជ័យ ផងទាន!,!!

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ ៖ទីតាំងល្បែងសុីសងខុសច្បាប់ហ្គេមបាញ់ត្រី និងល្បែងគ្រប់ប្រភេទ មួយកន្លែងនៅតាមបណ្ដោយផ្លូវ ១១៣   ស្ថិតនៅក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ  កំពុងបើកគៀងគរឲ្យក្រុមញៀនល្បែងឲ្យចូលលេងយ៉ាងអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ហាក់ដូចបានរក្សាស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! សង្ស័យមានលាភសក្ការៈ និងផលប្រយោជន៍ ផងក៏មិនដឹង។
បើតាមសេចក្តីរាយការណ៍ពីប្រពលរដ្ឋរស់នៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ បានប្រាប់មកថា! បនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ  នៅក្នុងសង្កាត់ចោមចៅទី៣ ខាងលើ បើកលេងបានយ៉ាងរំភើយ ព្រោះអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនហ៊ានធ្វើការទប់ស្កាត់ និងបង្រ្កាបឡើយ! ធ្វើឲ្យមហាជន ដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន បានទីតាំងបនល្បែងនេះបើកលេងបានដោយរលូន.!។
ប្រភពដដែលបានឲ្យដឹងទៀតថា! ទីតាំងល្បែងសុីសងហ្គេមបាញ់ត្រី និងល្បែងគ្រប់ប្រភេទខុសច្បាប់ មួយកន្លែងនៅក្នុងទឹកដី ខណ្ឌពោធិ៍សែនជ័យ ឃើញដំណើរការបើកលេងអនាធិតេយ្យ ធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន មានការព្រួយបារម្ភជាខ្លាំង និងល្បែងខុសច្បាប់ទាំងនេះ ជាហេតុខ្លាចកើតមាននូវ អំពីចោរកម្ម និងបទល្មើស ដូចជាលួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ ហើយពួកគាត់បានលើកឡើងថា! ឯណាទៅ ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីមូលដ្ឋាន អនុវត្ត កន្លងមក៕

Thursday, November 30, 2023

បងប្អូនមន្ត្រីភូមិបាលធ្វើការជ្រុលម៉ោងបន្តិច ដើម្បីបម្រើបងប្អូនកម្មករ កម្មការិនីរោងចក្រដែលទើបបញ្ចប់ការងាររបស់ខ្លួន ហើយមកចូលរួមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅភូមិព្រៃរងៀង ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ---------------------

ចំនួនអ្នកទស្សនា: Views

 


នៅថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៣
#រដ្ឋបាលថ្នាក់ក្រោមជាតិ​ #មន្ទីររៀបចំដែនដី_នគរូបនីយកម្ម_សំណង់_និង_សុរិយោដី​ #ភូមិបាលក្រុង_ស្រុក_ខណ្ឌ
#ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ #ការកំណត់តំបន់វិនិច្ឆ័យ #ការវាស់វែង_និង_កសាងប្លង់សុរិយោដី #ការផ្សព្វផ្សាយជាសាធារណៈនូវប្លង់សុរិយោដី_បញ្ជីឈ្មោះម្ចាស់ដី #កអក​ #វិនិច្ឆ័យ_និង_សម្រេចទៅលើប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី #ការចែកបណ្ណ​ #ចុះបញ្ជីដីធ្លីបញ្ចប់​ #សេវាគាប់ចិត្ត#បរិយាកាសគ្មានវិវាទ
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#

Wednesday, November 29, 2023

ប្រមុខរាជរដ្ឋាភិបាលធ្លាប់មានអនុសាសន៍ថា រឿងបង្ក្រាបនៅលើអស់លោកជំនាញនោះហើយបង្ក្រាបឬមិនបង្ក្រាបធ្វើឬមិនធ្វើនោះ

ចំនួនអ្នកទស្សនា: Views

 


            (ខេត្តពោធិ៍សាត់ថ្ងៃទី 29 ខែវិច្ឆិកាឆ្នាំ 2023)
សកម្មភាពដាក់ឆ្នុកអំពូលចាប់ត្រីនៅពេលយប់ដែលជាឧបករណ៍ទំនើប ចាប់បានត្រីចម្រុះទាំងតូចទាំងធំក្នុងមួយយប់ៗរាប់តោន
សកម្មភាពនេះចាប់ពីទឹកដីស្រុកបាកាន រហូតមកដល់ទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់ សមត្ថកិច្ចជំនាញហាក់បីដូចជាត្រូវថ្នាំសណ្ដំរបស់អ្នករត់ការឆ្នុកទាំងអស់ អ្វីដែលសំខាន់ប្រជាពលរដ្ឋមានការសោកស្ដាយយ៉ាងខ្លាំងចំពោះធនធានមច្ឆាជាតិ ថ្នាក់លើគួរតែមានការបញ្ជាឬក៏អន្តរាគមន៍ឲ្យមន្ត្រីក្រោមឱវាទតាមមូលដ្ឋានគោលដៅនីមួយៗមានការបង្ក្រាបផងទាន នៅពេលខ្លះបងប្អូនប្រជាពលរដ្ឋបាននាំគ្នារិះគន់ថា ប្រហែលជានាយផ្នែករដ្ឋបាលជលផលស្រុកបាកាន និងនាយផ្នែករដ្ឋបាលជលផលស្រុកក្រគរ នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ និងប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់។

ជាអ្នកប្រមូលលុយជូនថ្នាក់មេៗទេដឹងបានជាគ្មានការបង្ក្រាបហើយបទល្មើសចេះតែកើនឡើងគ្រប់ប្រភេទ កន្លែងនីមួយៗ
ជាពិសេសអ្នករត់ការសុទ្ធតែជនជាតិមួយឈ្មោះវាងយាំងឌឿក.ពីរឈ្មោះវាងយាំង.មានជាជនជាតិវៀតណាម ពលរដ្ឋឃើញបទល្មើសចម្រុះគ្រប់ប្រភេទពួកគាត់គ្មានសង្ឃឹមថាអាចនឹងកាត់បន្ថយនូវពូជត្រីពងកូនបន្តទៅមុខទៀតបានឡើយ ព្រោះអីឃើញទង្វើសមត្ថកិច្ចជំនាញមូលដ្ឋានហាក់បីដូចជាដើរផ្លូវតែមួយ
ជាមួយមេខ្លោងដាក់បទល្មើសនេសាទដើម្បីបំផ្លាញនូវធនធានមច្ឆាជាតិទៅវិញ ឬមួយរងចាំតែថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលមានបទបញ្ជា ទើបបញ្ជាតៗគ្នាមកឲ្យបង្ក្រាប ចំណុចនេះមហាជនព្រមទាំងប្រជាពលរដ្ឋលោកពិតជាមិនយល់។

ហើយក៏សូមសំណូមពរទៅឯកឧត្តម ពុំ ស៊ីថា ប្រតិភូរាជរដ្ឋាភិបាល និងជាប្រធានរដ្ឋបាលជលផល សូមលោកងាកមកមើលមន្ត្រីក្រោមឱវាទដែលជាប់ត្រគៀកងាកមិនរួច ដោយសារតែត្រូវថ្នាំពុលរបស់អ្នករត់ការឆ្នុកទាំងពីរស្រុកខាងលើនេះផងទាន កន្លងមកមហាជនបានឃើញឯកឧត្តមខូយ រីដា
អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោកតែងតែចុះណែនាំហ្នឹងមានបទបញ្ជាឲ្យបង្ក្រាបជាញឹកញាប់កន្លងមកនេះ
តែជំនាញហាក់បីដូចជាស្ពឹកដៃស្ពឹកជើងលើកមិនរួច បង្ក្រាបមិនកើត ៕
សូមបញ្ជាក់ផងដែរ ឈ្មោះទាំងពីរជាជនជាតិវៀតណាម មួយឈ្មោះវាំងយ៉ាងឌឿក được ពីឈ្មោះវាំងយ៉ាងមាន។ ជាមេខ្លោងដ៏ធំជាងគេ។អ្នករត់ការ ប្រមូល ផល ជូន គ្រប់ជំនាញ។ មិនដែលអ្នកណាមកប៉ះពាល់បាននោះឡើយ។







Saturday, November 25, 2023

អភិបាលរាជធានីភ្នំពេញណែនាំដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវយកស្មារតី ទទួល ខុសត្រូវ ការពារសុវត្ថិភាព សន្តិសុខព្រះរាជពិធីបុណ្យអុំទូក

ចំនួនអ្នកទស្សនា: Views

 


ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានណែនាំដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវយកស្មារតី ទទួល ខុសត្រូវ ការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ថ្វាយអង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិកំពូលៗ ភ្ញៀវជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបនិងសំពះព្រះខែ អកអំបុក ដើម្បីឱ្យព្រះរាជពិធីនេះប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ។
ការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងពិធីចុះត្រួតពិនិត្យទីតាំងគណៈបញ្ជាការស្រាល នៅមុខវាលព្រះមេរុហ៍នៅព្រឹកថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ។
ឯកឧត្តមបានណែនំាដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវត្រៀមលក្ខណៈបំពេញតួនាទីភារកិច្ច ដោយការទទួខុសត្រូវ ដើម្បីទទួលស្វាគមន៍ និងធានាការពារសុខសុវត្ថិភាព និងសន្តិសុខ ជូនប្រជាពលរដ្ឋដែលបានមកលេងកម្សាន្តប្រកបដោយភាពសប្បាយរីករាយនឹងសូមឱ្យកងកម្លាំងយើងទាំងអស់យកស្មារតីទទួលខុសត្រូវខ្ពស់ ដោយត្រូវគិតថា ភារៈកិច្ចរបស់យើងគឺជាការចាំបាច់ ដែលប្រជាពលរដ្ឋទូទាំងប្រទេសមានទំនុកចិត្តនិងជឿជាក់មកលើកងកម្លាំងរបស់យើងជារៀងរហូតមក។
ជាមួយនោះ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានដាក់កងកម្លាំងប្រដាប់អាវុធចម្រុះជាង១ម៉ឺននាក់ នៅតាមគោលដៅសំខាន់ៗ ចំនួន១៤គោលដៅខណៈព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅឆ្នាំនេះ គឺចំនួនទូកនិងកីឡាអុំទូកមានការកើនឡើង និងស្របពេលរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានរៀបចំព្រះរាជពិធីបុណ្យនេះ បានអធិកអធមជាងឆ្នាំកន្លងទៅ បន្ទាប់ពិធីបុណ្យនេះបានខកខានចំនួន៣ឆ្នាំមកហើយ ដោយសារវិបត្តិជំងឺឆ្លងកូវីដ១៩។
ទន្ទឹមនោះ ឯកឧត្តមបន្ថែមថា ដោយមានការយកចិត្តទុកដាក់ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានឧបត្ថម្ភថវិកាមួយចំនួនជូនដល់កងកម្លាំងគ្រប់ប្រភេទដែលឈរជើងនៅតាមគោលដៅនានាក្នុងកិច្ចការងារការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងព្រះរាជពិធីបុណ្យអុំទូក។ ជាងនេះទៅទៀតគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានត្រៀមលក្ខណៈក្នុងការរៀបចំទំនុកបម្រុងដើម្បីជូនកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បំពេញតួនាទីភារៈកិច្ចឱ្យកាន់តែប្រសើរ៕






វេទិកាពិភាក្សាសារព័ត៌មានលើប្រធានបទ «អនាគតអាស៊ាន ៖ បញ្ហាប្រឈម និងកាលានុវត្តភាព»

ចំនួនអ្នកទស្សនា: Views

រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះលោកបណ្ឌិត មាស ច័ន្ទរិទ្ធិ ប្រធានអង្គភាព គេហទំព័រ សន្តិភាព ប៉ុស្តិ៍  អញ្ជើញ ចូលរួម ជាមួយ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ក្នុងកម្មវិធី វេទិកាពិភាក្សាសារព័ត៌មានលើប្រធានបទ «អនាគតអាស៊ាន ៖ ភាពប្រឈម និងកាលានុវត្តភាព» ដែលនឹងប្រព្រឹត្តិទៅនៅសណ្ឋាគារសាន់វេ ភ្នំពេញ ក្រោមអធបតីភាព ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ព្រមទាំងមានការចូលរួមពីអ្នកសារព័ត៌មានប្រមាណជាង ៧០នាក់ មកពី ៥១ស្ថាប័ន។     

ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សម្រេច​លើកយក​ប្រធាន​បទខាងលើនេះមកពិភាក្សាក្នុង​គោលបំណង​  ដើម្បីជួយអ្នកសារព័ត៌មាន បានស្វែងយល់ដឹងបន្ថែម ​អំពី​តួនាទី​អាស៊ាន រួម​ទាំងដំណោះស្រាយរបស់អាស៊ាន ទៅនឹងរាល់បញ្ហាប្រឈម និង​សណ្តាប់ធ្នាប់ពិភពលោកចំពោះមុខគូប្រជែងរបស់ប្រទេសមហាអំណាច ពិសេសដំណើរឆ្ពោះទៅរក«សហគមន៍តែមួយ វាសនាតែមួយ» ដើម្បីវិបុលភាពសេដ្ឋកិច្ច។
ឯកឧត្តមបណ្ឌិត​ កៅ គឹមហួន អគ្គលេខាធិការ​អាស៊ាន បាន​ផ្តល់កិត្តិយសអញ្ជើញចូល​រួម​ជា​វា​  គ្មិន​នៅ​ក្នុង​វេទិកាពិភាក្សានេះ។ ឯកឧត្តម​ នឹងចែក​រំលែកការ​យល់ដឹងអំពីគោលជំហរអាស៊ានទាក់ទងបញ្ហា  ប្រឈម និង​ឱកាស​ដែល​អាស៊ាន​អាចនឹង​ទទួល​បាន​អំពីរបៀបនៃការ​ពង្រឹង និង​ពង្រីកឥទិ្ធពលបន្ថែមទៀត។   បច្ចុប្បន្នភាពនៃបញ្ហាប្រឈមមុខ ទាំងនយោបាយ និងសេដ្ឋកិច្ចសកល ក៏នឹងត្រូវវាគ្មិនលើកយកមកជម្រាបជូន  ក្នុងវេទិកាពិភាក្សានេះផងដែរ ។
ឯកឧត្តមបណ្ឌិត​ កៅ គឹមហួន​ អគ្គលេខាធិការអាស៊ាន បានមានបញ្ជាក់ជូនអំពីការវិវត្តន៍ចុងក្រោយបង្អស់នៅក្នុងអាស៊ាន រួមទាំង ការចាប់ផ្តើមតាក់តែងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងឆ្នាំ២០៥០​ ដែលជាឯកសារដ៏មានសារៈសំខាន់ ក្នុងការរៀបចំទិសដៅជាយុទ្ធសាស្ត្ររបស់អាស៊ាន នៅក្នុងរយៈពេល ២០ ឆ្នាំ បន្ទាប់។ ឯកឧត្តមបណ្ឌិត​ បម្ថែមថា​សសរស្ដម្ភ កត្តាប្រជាពលរដ្ឋ​ បច្ចុប្បន្ននេះ អាស៊ានមានប្រជាពលរដ្ឋកើនឡើងរហូតទៅដល់ជាង ៦៨០លាននាក់ និងអាចធ្លាក់ចុះមកវិញនៅឆ្នាំ២០៣០ នេះបើតាមចក្ខុវិស័យរបស់អាស៊ាននាពេលបច្ចុប្បន្ននេះ។ ក្នុងវេទិកាពិភាក្សានេះ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានលើកឡើងថា៖ អាស៊ានមានផែនការយុទ្ធសាស្ត្រ៤​ សសរស្ដម្ភ ចរន្តសេដ្ឋកិច្ច និងការពារសន្តិសុខក្នុងតំបន់ គឺអាស៊ាន បានកៀរគរអ្នកវិនិយោគទុនធំៗដើម្បីជួយប្រទេសជាសមាជិកអាស៊ាន។
ឯកឧត្តមបណ្ឌិត​ បន្ថែមទៀតថា​ ឥទ្ធិពលបម្រែបម្រួលអាកាសធាតុ បញ្ហាសុខភាពសាធារណៈ និង ស្បៀង។ល។ ចំពោះបញ្ហាបម្រែបម្រួលអាកាសធាតុ ប្រទេសក្នុងតំបន់អាស៊ានបានចូលរួមផ្សព្វផ្សាយពីផលប៉ះពាល់បរិស្ថាន​ ដោយប្រទេសជាសមាជិកអាស៊ាន​ សម្រេចបានកាត់បន្ថយពីការប្រើប្រាស់ថាមពលមិនស្អាតដែលកើតពី ឧស្ម័នមិនល្អ បែរមកប្រើប្រាស់ថាមពល ល្អវិញ ដូចជាថាមពលឧស្ម័នដែលចេញដែល​ភាយ​ចេញពីរថយន្ត​ ធ្វេីឱ្យខ្យល់មិនស្អាត ឬវារីអគ្គិសនីជាដើម។​ កម្ពុជា​ បច្ចុប្បន្នប្រើប្រាស់ថាមពលស្អាត៦២% លើសគោលដៅដែលអាស៊ានកំណត់ឱ្យប្រើ៣៥% ហើយខាងមុខកម្ពុជានឹងអាចប្រើប្រាស់ថាមពលស្អាតរហូតដល់៧០%។
ឯកឧត្តមបណ្ឌិត​ បានបញ្ជាក់ពី​វិបត្តិ​នៅប្រទេស​មីយ៉ាន់ម៉ា​ ចំពោះអាស៊ាន​ មិនមានជំហណាមួយក្នុងការលូកដៃទៅនយោបាយ​ មីយ៉ាន់ម៉ា​ នោះទេ​ ដោយស្នេីឱ្យមានការដោះស្រាយរួមគ្នា​រកសន្តិវិធីដេីម្បីបញ្ចប់សង្គ្រាម​រាំរៃ​មួយនេះ។ ក្នុងនោះផងដែរ​ អាស៊ាន​បាន​អនុម័ត​បញ្ចូលប្រទេស​ទីម័រខាងកើត​ ជាអ្នកសង្កេតការណ៍​ មានសិទ្ធចូលរួមរាល់កិច្ចប្រជុំអាស៊ាន​ផងដែរ
ក.អ.ក ចាត់ទុក​វេទិកាពិភាក្សានេះសមស្របបំផុតទៅនឹង​បច្ចុប្បន្ន​ភាព​ក្នុង​តំបន់ និង​ពិភពលោក​ ហើយ​  ក៏ជា​ឱកាស​សម្រាប់​អ្នក​សារព័ត៌មាន​ស្វែងយល់កាន់តែស៊ីជម្រៅបន្ថែម​ទៀតអំពី​តួនាទី និង​អនាគតអាស៊ាន។ វេទិកានេះ ក៏នឹងផ្តល់ឱកាសដល់អ្នកសារព័ត៌មានលើកជាសំណួរ ពាក់ព័ន្ធនឹងប្រធានបទខាងលើ ដើម្បី  វាគ្មិនបានបកស្រាយ និងពន្យល់ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ដោយសហការី