-->
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....

Monday, October 30, 2023

ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ផ្ដល់ឱកាសដល់លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យតាមសាកលវិទ្យាល័យ ធ្វើការស្រាវជ្រាវ និងបណ្ដុះបណ្ដាលអំពីច្បាប់ទាក់ទងនឹងសំណង់ លំនៅឋាន ការរៀបចំដែនដី ការរៀបចំក្រុង និងការងាររៀបចំឆ្នេរដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ដើម្បីផ្ដល់ចំណេះដឹងកាន់តែស៊ីជម្រៅដល់និស្សិត និងចូលរួមកសាងធនធានមនុស្សក្នុងស្ថាប័នប្រកបដោយគុណភាព ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ។

ចំនួនអ្នកទស្សនា: Views


នាថ្ងៃ​ទី៣០ ខែតុលា ឆ្នាំ២០២៣
ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានផ្ដល់ឱកាសដល់លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យតាមសាកលវិទ្យាល័យ ធ្វើការស្រាវជ្រាវ និងបណ្ដុះបណ្ដាលអំពីច្បាប់ទាក់ទងនឹងសំណង់ លំនៅឋាន ការរៀបចំដែនដី ការរៀបចំក្រុង និងការងាររៀបចំឆ្នេរដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ដើម្បីផ្ដល់ចំណេះដឹងកាន់តែស៊ីជម្រៅដល់និស្សិត និងចូលរួមកសាងធនធានមនុស្សក្នុងស្ថាប័នប្រកបដោយគុណភាព ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ។
ក្នុងនោះផងដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ណែនាំឱ្យមានការជួបប្រជុំគ្នារយៈពេល ៣ ឬ៦ខែម្ដងដើម្បីបន្តពិនិត្យតាមដានលទ្ធផលលើគម្រោងនានាដែលបានស្នើសុំស្រាវជ្រាវ។
នេះបេីយោងទៅតាមកិច្ចប្រជុំរវាងក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ជាមួយមជ្ឈមណ្ឌលឧត្តមភាពសម្រាប់ស្រាវជ្រាវនិងនវានុវត្តន៍នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC



Friday, October 27, 2023

ក្រុងស្វាយរៀងសង្កាត់ចេក និងស្រុកកំពង់រោទ៍ ឃុំញរ ទទួលរង្វាន់ជ័យលាភី ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព (មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ )ពីក្រសួងបរិស្ថាន

ចំនួនអ្នកទស្សនា: Views

 



ខេត្តស្វាយរៀង៖ ក្រុងស្វាយរៀងសង្កាត់ចេក និងស្រុកកំពង់រោទ៍ ឃុំញរ ទទួលរង្វាន់ជ័យលាភី  ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព (មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ )ពីក្រសួងបរិស្ថាន។


ជាក់ស្ដែងនាសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ដឹកនាំដោយលោកសេងសីលា អភិបាលរងខេត្តតំណាងលោកអភិបាលខេត្តស្វាយរៀង លោកណុបចំរើន អភិបាលក្រុងស្វាយរៀងនិងលោកស៊ុចពិសី អភិបាលស្រុកកំពង់រោទិ៍ បានទទួលរង្វាន់ជ័យលាភី  ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ នៅទីស្ដីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព លោក បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ។

ក្នុងឱកាសនោះលោក រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្នុងរយៈពេលជាង១ខែ សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូប្រមាណចំនួន១,៨លាននាក់ បានចូលរួមអនុវត្ត «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មិនត្រឹមតែសិស្សានុសិស្សនៅតាមសាលារៀននោះទេ កម្មករកម្មការិនីនៅតាមរោងចក្រ សហគ្រាសនានា ព្រមជាមួយគ្នានេះ ព្រះសង្ឃ នៅតាមវត្តអារាមនានា បានចូលរួមអនុវត្តវិធានការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់
ប្លាឲស្ទិកទេ»។

លោកបានបញ្ជាក់បន្ថែមថា កាលណាយើងស្អាត ភូមិយើងស្អាត ស្រុកយើងស្អាត ប្រទេសយើងក៏ស្រស់ស្អាត មានសោភ័ណភាព នឹងមានការទាក់ទាញភ្ញៀវទេសចរណ៍ អ្នកវិនិយោគមកប្រទេសកម្ពុជាយ៉ាងពិតប្រាកដ។...

ជាមោទនភាព សម្រាប់ឃុំសង្កាត់ទាំងពីរ ដែលអាចជាប់ចំណាត់ថ្នាក់ រហូតទទួលបានជ័យលាភី ក្នុងចំណោមឃុំសង្កាត់ចំនួន ៨០ នៅខេត្តស្វាយរៀង លទ្ធផលនេះមិនបានមកដោយឯកឯងនោះទេ គឺដោយសារ ការខិតខំណែនាំ ចង្អុលបង្ហាញ របស់រដ្ឋបាលស្រុកកំពង់រោទិ៍ និងរដ្ឋបាលក្រុងស្វាយរៀង ដែលនាំមកនូវការសម្រេចបានរហូតមកដល់សព្វថ្ងៃនេះ ជាងពិសេសមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងក្នុងស្រុក សិស្សានុសិស្ស គ្រូបង្រៀន និងប្រជាពលរដ្ឋបានចូលរួមយ៉ាងសកម្មផងដែរ ក៏ដូចជារដ្ឋបាលក្រុងស្រុកដទៃទៀត ក្នុងចំណោម ២៥ រាជធានី ខេត្ត៕ ដោយ៖សហការី



ផ្ទុះការរិះគន់ខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដល់គយចល័យ ដែលដើរជញ្ជាត់ត្រីតាមច្រកល្ហកក្នុងក្រុងប៉ោយប៉ែត

ចំនួនអ្នកទស្សនា: Views

 



ក្រុងប៉ោយប៉ែត៖ ពិតជាគួរឱ្យគោរពសរសើរ​ក្រុមការងារ ដែលជាមន្ត្រីបម្រើការងារអោយអង្គភាពគយចល័តំបន់៥ ពិតជាខំប្រឹងប្រែងធ្វើការងារដោយមិនគិតពីស្ថានភាព ឬ បេសកម្ម និតិវិធីការងារ និងបទបញ្ជា  សូមសរសើរដោយស្មោះ ចំពោះការបំពេញកាតព្វកិច្ចក្នុងនាមជាមន្ត្រី បម្រើការងារជូនជាតិមាតុភូមិ ។

យោងតាមរូបភាព និងសេចក្តីរាយកាណ៍ពីប្រជាពលរដ្ឋក្នុងមជ្ឈដ្ឋានក្រុងប៉ោយប៉ែត បានផ្តល់ជូនមក ក្រុមការងារអ្នកសារព័ត៌មានយើង ពីសកម្មភាពរបស់មន្ត្រីគយ និងក្រុមការងារ ចុះប្រិតបត្តិការ ចាប់ម៉ូតូគ្រប់ច្រកល្ហក តាមបណ្តាផ្លូវនានា ក្នុងក្រុងប៉ោយប៉ែត ដែល ផ្ទុះការរិះគន់ខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ។ 
ប្រជាពលរដ្ឋ និងអ្នកវិភាគ តាមតៀមកាហ្វេ ជជែកវែកញែកគ្នា ពីតួរនាទីភារកិច្ចរបស់មន្ត្រីគយដែលតែតែងដើរគាបស៊ី បងប្អូនប្រជាពលរដ្ឋ ជាច្រើនក្នុងរូបភាពយកលេសអនុវត្តកតព្វកិច្ចការងារ ។ ប្រជាពលរដ្ឋម្នាក់ដែលត្រូវលោកគយ ចាប់ម៉ូតូគាត់បានរៀបរាប់ប្រាប់ RTN ថា “ លោកបានជិះម៉ូតូទៅលេងផ្ទះមិត្តភក្ត្រ ទុកម៉ូតូមុខផ្ទះស្រាប់តែមានរថយន្តមួយ និងមានគ្នា២-៣នាក់ចុះមកសួរនាំរកឯកសារម៉ូតូគាត់​ ហើយយកម៉ូតូគាត់ទៅបាត់ ដោយអោយលោកទៅដោះស្រាយ នៅកន្លែងព្រោះម៉ូតូលោកអត់ពន្ធ “ ក្រោយមកលោកបានស្គាល់អ្នកមានខ្សែរយៈ ក៏ចំណាយថវិកាចំនួន៥០០ដុល្លារ ជាថ្នូរដោះម៉ូតូពីគយដែលចាប់នោះ ។ ពលរដ្ឋម្នាក់ទៀតបានរៀបរាប់ថា គាត់ទាញម៉ូតូចេញពីផ្ទះស្រាប់តែលោកគយ ត្រៀមចាប់តែម្តង ហាក់ដូចជារៀបស៊ីអញ្ចឹង ។ 
សារឡើងវិញ ជុំវិញការនិយាយរិះគន់ពីសំណាក់ប្រជាពលរដ្ឋ និងអ្នកវិភាគតាមតៀមកាហ្វេលើកទ្បើងថាមិនខិតទប់ស្កាត់ការនាំចូលតាមច្រករបៀងខុសច្បាប់ទេ គិតមកខំតែប្របាច់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ ! បើមិនមានការបើកដៃអោយនាំចូលទេ ម៉ូតូអត់ពន្ធមិនអាចដាក់លក់ និងចរាចណ៍ពេញក្រុងបានឡើយ ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា តែប៉ុណ្ណោះ និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។



 

ក្រសួងការងារបើកវគ្គវិក្រឹតការគ្រូបច្ចេកទេស ដើម្បីត្រៀមបណ្តុះបណ្តាលជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ១.៥លាននាក់

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ បានបើកវគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» ដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស កម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 


វគ្គវិក្រឹតការនេះគឺជាវគ្គទី១ ដែលបណ្តុះបណ្តាលគ្រូឧទ្ទេសចូលរួមប្រមាណ២៤៨នាក់ មកពីសាលាបណ្តុះបណ្តាលបច្ចេកទេសនៅទូទាំងប្រទេស។


ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា វគ្គវិក្រឹតការនេះធ្វើឡើង ដើម្បីពង្រឹងនិងពង្រីកចំណេះដឹង និងជំនាញរបស់គ្រូឧទ្ទេសឱ្យកាន់តែស៊ីជម្រៅតាមជំនាញនីមួយៗ ជាពិសេសមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់ម៉ូឌុលតាមជំនាញក្នុងការផ្ទេរចំណេះដឹង និងជំនាញដល់សិក្ខាកាម សិស្ស និស្សិតឱ្យមានកម្រិតស្តង់ដារជាក់លាក់ច្បាស់លាស់។ 


បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានរំលឹកដល់គ្រូឧទ្ទេសអំពីដើមចមនៃការរៀបចំកម្មវិធីបណ្តុះបណ្តាលជូនយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះនេះ ថាជាការគិតគូរយ៉ាងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងគោលបំណងធ្វើឱ្យយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះអាចទទួលបាននូវជំនាញច្បាស់លាស់ ដើម្បីអាចទទួលបានឱកាសការងារសមរម្យ និងឆាប់រហ័សក្នុងទីផ្សារការងារ។


ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា កម្មវិធីបណ្ដុះបណ្ដាលនេះក៏ជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាពយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលអាចចាកចេញពីស្ថានភាពក្រីក្រលំបាកយ៉ាងឆាប់រហ័ស។ តាមរយៈការបណ្តុះបណ្តាលកម្រិតជាតិនេះ យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនឹងក្លាយជាកម្មករជំនាញ អ្នកបច្ចេកទេស ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។


សូមបញ្ជាក់ថា វគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» នេះ នឹងចាប់ផ្តើមបណ្តុះបណ្តាលចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយក្រសួងក៏នឹងបន្តវគ្គវិក្រឹតការជាបន្តបន្ទាប់ ដើម្បីពង្រឹងសមត្ថភាពដល់គ្រូឧទ្ទេសទៅតាមនិយាមស្តង់ដារ ក្នុងគោលបំណងធានាការផ្ទេរចំណេះដឹង ជំនាញដល់យុវជនគោលដៅទាំងនោះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

















Wednesday, October 25, 2023

កាន់តែ​ងាយស្រួសឥឡូវនេះលោកអ្នកអាចមើល និងបញ្ជាក់ សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច (ព័ត៌មានពីក្បាលដី និងបន្ទុក) តាមរយៈ ៖

ចំនួនអ្នកទស្សនា: Views



- QR Code នៅលើបណ្ណកម្មសិទ្ធ
- លេខកូដបណ្ណ នៅលើបណ្ណ
នៅលើគេហទំព័ររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ https://www.mlmupc.gov.kh
-----------------------------------
#ការរៀបចំក្រុង #នគរូបនីយកម្ម #ទីក្រុងវៃឆ្លាត #សោភ័ណភាព #សុវត្ថិភាព #គុណភាព
#ខេត្ត​កំពង់​ចាម​ #មន្ទីរ​រៀប​ចំ​ដែនដី​នគរ​រូប​នីកម្មនិងសំណង់ខេត្តកំពង់ចាម​ #ដីធ្លី​ #សំណង់
#សិទ្ធិ​សុខសុវត្ថិភាព​តាម​ផ្លូវ​ច្បាប់​ #កអក
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC



Tuesday, October 24, 2023

ប្រធានសាលាដំបូងខេត្តស្វាយរៀងថ្មីចូលកាន់តំណែង

ចំនួនអ្នកទស្សនា: Views

 



ខេត្តស្វាយរៀង៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នេះ បានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងលោក អ៊ាក ផល្លា ជាប្រធានសាលាដំបូងខេត្តស្វាយរៀង ជំនួសលោក ឌិន ស៊ីវុទ្ធី ដែលត្រូវផ្ទេរភារកិច្ចទៅកាន់មុខតំណែងជាប្រធានសាលាដំបូងខេត្តស្ទឹងត្រែង ។

លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណ ចំពោះលោក ឌិន ស៊ីវុទ្ធី ដែលក្នុងរយៈពេល នៃការកាន់មុខតំណែងជាប្រធានសាលាដំបូងខេត្តស្វាយរៀង រយៈពេលជិត ៥ឆ្នាំ កន្លងមកនេះ បានសហការ និងមានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការដឹកនាំអនុវត្តវិស័យច្បាប់ និងវិស័យតុលាការ ដោយបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជ- រដ្ឋាភិបាលកម្ពុជា ក្នុងការកែទម្រង់ប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ជាពិសេសបានចូលរួមធ្វើឲ្យខេត្តស្វាយរៀង ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមល្អប្រសើរ និងសម្រេចបាននូវសមិទ្ធផលល្អៗជាបន្តបន្ទាប់។ ទន្ទឹមនេះ លោកក៏បានផ្តាំផ្ញើដល់លោកប្រធានសាលាដំបូងខេត្តស្វាយរៀងដែលត្រូវប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះ ត្រូវបន្តពង្រឹងការសហការ និងសាមគ្គីភាពឯកភាពផ្ទៃក្នុង និងបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន ដោយប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥យ៉ាង “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ដើម្បីពង្រឹងយន្តការ នៃការដឹកនាំគ្រប់គ្រងសាលាដំបូងខេត្ត ក្នុងការធានាគុណភាព ប្រសិទ្ធភាព និងគណនេយ្យភាព នៃការផ្ដល់សេវា និងបង្កើនជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋក្នុងវិស័យយុត្តិធម៌ ដែលជាចំណែកមួយចូលរួមធ្វើឲ្យកាន់តែប្រសើរឡើង និងកាន់តែមានប្រសិទ្ធភាពនូវការអនុវត្តកម្មវិធីកំណែទម្រង់ កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋា-ភិបាល ។ ក្នុងនោះសូមឲ្យមានការសហការ និងទំនាក់ទំនងល្អជាមួយរដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរ-អង្គភាព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយភាពម្ចាស់ការ ការទទួលខុសត្រូវ និងស្របតាមនីតិវិធីនានាជាធរមាន ។

លោក កើត រិទ្ធ បានសង្កត់ធ្ងន់ផងដែរថា ចំពោះជនល្មើសដែលមានសញ្ជាតិ ២ ក្នុងនោះមួយជាសញ្ជាតិខ្មែរ ដែលត្រូវបានចាប់ខ្លួន ចោទប្រកាន់ ឬឃុំខ្លួនបណ្តោះអាសន្ន នៅលើទឹកដីខ្មែរ, ចៅក្រមនិងព្រះរាជអាជ្ញាពុំមានកាតព្វកិច្ចតាមផ្លូវច្បាប់ណាមួយដែលត្រូវជូនដំណឹងទៅស្ថានទូតបរទេសឡើយ ដោយត្រូវចាត់ទុកជនល្មើសនោះជាជនជាតិខ្មែរ ដែលនេះសញ្ជាក់ពីការលើកតម្កើងអធិបតេយ្យភាពជាតិខ្មែរ។
លោកបានលើកឡើងថា នៅពេលជំនុំជម្រះក្តី ត្រូវវៀរចាកអគតិទាំង ៤ ប្រការគឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហាគតិ និងត្រូវប្រកាន់យកសុគតិធម៌ទាំង ៥ គឺ វិរិយសម្បយុត្តិ សុចរិតយុត្តិធម៌ បញ្ញត្តិគារវោ សមទណ្ឌោ និង បញ្ញាវុធវិនិច្ឆ័យ ហើយត្រូវបន្តពង្រឹងសមត្ថភាពមន្ត្រីក្រោមឱវាទ និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ តាមគ្រប់មធ្យោបាយ, រៀបចំសមាសភាពមន្ត្រីដើម្បីទទួលការបណ្តុះបណ្តាលបន្ត ហើយមន្ត្រីគ្រប់រូបក្នុងវិស័យយុត្តិធម៌ ក៏ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ៕











Friday, October 20, 2023

សមត្ថកិច្ចចុះបង្ក្រាបករណីផលិត វេចខ្ចប់គ្រឿងសម្អាងគ្មានច្បាប់អនុញ្ញាតិ មួយកន្លែងនៅ ស្រុកស្វាយជ្រំ!

ចំនួនអ្នកទស្សនា: Views


 ខេត្តស្វាយរៀង ៖កាលពីថ្ងៃទី១៨ ខែតុលាឆ្នាំ២០២៣ កំលាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច  ដោយមានការចូលរួមពីមន្រ្តីមន្ទីរសុខាភិបាលខេត្តស្វាយរៀង កំលាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវីធីពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានធ្វើការចុះបង្ក្រាបករណីផលិត វេចខ្ចប់គ្រឿងសម្អាងគ្មានច្បាប់អនុញ្ញាតិ មួយកន្លែងនៅឃ្លាំងក្នុងដីឡូត៍គ្មានលេខ ផ្លូវលំ ភូមិស្វាយប្រហ៊ូត ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ 

ក្រោយពីធ្វើការឆែកឆេរ សមត្ថកិច្ចចម្រុះបានរកឃើញ និងដកហូតបាននូវ៖
-ឡេលាបខ្លួនម៉ាកLuxury super ចំនួន២១កេស ស្មើ ៦០០kgs
-ឡេលាបមុខ TD Night cream(ផលិតផលសំរេច)ស្មើ ៤០០kgs
-ម៉ាស៊ីនក្រឡុកឡេចំនួន ៣៦គ្រឿង
-វត្ថុធាតុដើមផ្សំសំរាប់ផលិតឡេចំនួន ០៩មុខស្មើ ១.៨៦៨kgs
-សំបកកញ្ចប់ក្រដាសវេចខ្ចប់ស្មើ ៤៥០kgs
-ប្លាស្ទិកវេ


ចខ្ចប់ចំនួន ១៣កេស
-សំបកខ្លងសំរាប់វេចខ្ចប់ ចំនួន១.០០៥kgs។
ក្រោយពីបានការអនុញ្ញាតិពី លោកព្រះរាជអាជ្ញារង សមត្តកិច្ចក្រុមការងារចម្រុះបានដកហូតវត្ថតាងទាំងអស់និងបិទឃ្លុំបេរទីតាំងផលិតខាងលើ  ហើយបាននាំខ្លួនម្ចាស់ទីតាំងឈ្មោះ  ញឹម សារិន ភេទស្រី អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ និងលោក សុខ តាយ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ (មេការ)មកសាកសួរបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធីតាមច្បាប់៕