ជាលទ្ធផលទទួលបានមានវត្ថុតាងដកហូត: ១ អំាងវែទ័រឆក់ត្រី ១គ្រឿង ២ ដងឆក់១គូរ ៣ ខ្សែភ្លើង ៥ម ៤ទូកបាឡាខ្មាច់ ១គ្រឿង(គ្មានម៉ាស៊ីន) ៥ត្រីរ៉ស់ប្រមាណ ១០ គក្រ ៦ ទូរសព្ទចំនួន ២គចំណែកមុខសញ្ញាជនល្មើសប្រព្រឹត្តបានរត់គេចខ្លួននៅពេលដែលសមត្ថកិច្ចយើងដេញចាប់។
ក្នុងករណីនេះសមត្ថកិច្ចយើងនិងសហការជាមួយនគរបាលប៉ុស្តិ៍បន្តស្វែងរកនិងសាវជ្រាវជនសង្ស័យដើម្បីចាត់ការតាមផ្លូវច្បាប់ តាមរយៈតម្រុយវត្ថុតាងដែលសមត្ថកិច្ចបានដកហូតរួចមានទូរសព្ទដៃជាដើម។
បន្ទាប់មកក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង រួមមាន:
+ចុះបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹមត្រីស្ដីពីការប្រមូលផល ការវិភាគកំណត់ត្រា ទីផ្សារសម្រាប់ការចិញ្ចឹមត្រីនៅឃុំកំពង់អុស ស្រុកជល់គីរី ដែលមានអ្នកចូលរួមចំនួន២២នាក់ ប្រុស៨នាក់។
លោក លី ឡា នាយខណ្ឌជលផលកំពង់ឆ្នាំងបានផ្ដាំផ្ញើទៅបងប្អូនពិតជានេសាទប្រើឧបករណ៍ខុសច្បាប់ឈប់បន្តទៅទៀតព្រោះច្បាប់ហាមឃាត់។
No comments:
Post a Comment