ទិវាសល្យសាស្ត្រ សម្ភព និងរោគស្រ្តី លើកទី២ នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ក្រោមប្រធានបទ ពង្រឹងគុណភាពក្នុងការថែទាំ ព្យាបាល និងសង្គ្រោះដោយផ្តោតលើប្រជាពលរដ្ឋ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ទិវាសល្យសាស្ត្រ សម្ភព និងរោគស្រ្តី លើកទី២ នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ក្រោមប្រធានបទ ពង្រឹងគុណភាពក្នុងការថែទាំ ព្យាបាល និងសង្គ្រោះដោយផ្តោតលើប្រជាពលរដ្ឋ




រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១៣កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត យូ ពិសី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យ ហ៊ុន ចំរើន ប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកទិវាសល្យសាស្ត្រ សម្ភព និងរោគស្រ្តី លើកទី២ នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ក្រោមប្រធានបទ ពង្រឹងគុណភាពក្នុងការថែទាំ ព្យាបាល និងសង្គ្រោះដោយផ្តោតលើប្រជាពលរដ្ឋ នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។


ទិវានេះធ្វើឡើងក្នុងគោលបំណងដូចខាងក្រោម៖

១. ផ្លាស់ប្តូរបទពិសោធន៍ ដើម្បីបង្កើនការយល់ដឹងក្នុងការផ្តល់សេវាឱ្យមានគុណភាព

២. ផ្សព្វផ្សាយអំពីការអនុវត្តន៍នៃការថែទាំ និងព្យាបាលតាមគោលការណ៍ណែនាំជូនប្រជាពលរដ្ឋ

៣. បង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋក្នុងការមកទទួលសេវាថែទាំ និងព្យាបាលប្រកបដោយគុណភាព និងស័ក្តសិទ្ធភាព។


ឯកឧត្តមវេជ្ជបណ្ឌិតបានមានប្រសាសន៍ថា សាវតាដែលរៀបចំទិវានេះ គឺដើម្បីរំលឹកដល់គុណូបការៈរបស់លោកគ្រូ អ្នកគ្រូ ដែលបានលះបង់កំលាំងកាយចិត្តក្នុងការបង្ហាត់បង្រៀនក្នុវវិស័យសុខាភិបាលនេះ និងអបអរដល់អ្នកផ្តល់សេវាសុខាភិបាល ម៉្យាងវិញទៀតទិវានេះរៀបចំឡើយស្របតាមយុទ្ធសាស្ត្របញ្ចកោណមុំទី១ គឺការពង្រឹងលើមូលធនមនុស្ស។ ឯកឧត្តមវេជ្ជបណ្ឌិតបានបន្ថែមទៀតថាការពង្រឹងលើសមត្ថភាពព្យាបាល រួមចំណែកដ៏សំខាន់ ក្នុងការកាត់បន្ថយអត្រាមរណៈភាពមាតា និងទារក ជាពិសេសការឈានទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនាឆ្នាំ២០៣០។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមវេជ្ជបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកដែលបានរៀបចំទិវាសល្យសាស្ត្រនេះទៀងទាត់ និងសូមបន្តឱ្យមានការរៀបចំបន្តទៀត។


គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះរៀបចំដោយមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក និងមានការអញ្ជើញចូលរួមពី៖ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត មន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យរាជធានី ខេត្ត សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ សាកលវិទ្យាល័យអន្តរជាតិ និងនិស្សិតចូលតាមប្រព័ន្ធ Zoom ដែលមានចំនួនសរុបចំនួន២០០រូប។









No comments:

Post a Comment

Pages