ខេត្កកំពង់ធំ៖ក្នុងឱកាសនោះដែរ លោកបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តមនួន ផារ័ត្នប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំដែលលោកតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់សុខទុកជីវភាពគ្រួសារទីក្រនិងងាយរកហានិភ័យគ្រប់ពេលវេលា។
លោកសាយ គឹមឡម ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោងបានធ្វើការណែនាំដូច្នេះកាលពីព្រឹកថ្ងៃទី ២៧ខែកុម្ភៈឆ្នាំ ២០២៥ ពេលអញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយជូនគ្រួសារទីទ័លក្រនិងងាយរងហានិភ័យចំនួន៤គ្រួសារនៅ ភូមិប្រឡាយនិងភូមិនាងសល្ងាច ក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។
ទន្ទឹមនឹងនេះលោកបានណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់លើសុខុមាលភាពទូទៅ ជាពិសេសពេលពេលគាត់មានបញ្ហាសុខភាពត្រូវជួយណែនាំក្នុងការទៅថែរក្សាព្យាបាលជំងឺនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែកស្ទោងដោយប្រើប័ណ្ណ ក្រីក្រឬសមធម៌ដែលព្យាបាលដោយឥតគិតថ្លៃ ជាគោលនយោបាយដ៏យកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ។
លោកបានសង្កត់ធ្ងន់ថា ក្នុងនាមអាជ្ញាធរភូមិ ឃុំ ត្រូវតែមានភាពប្រាកដប្រជានិងស្គាល់ពលរដ្ឋឲ្យច្បាស់ ជាពិសេសមិនត្រូវទុកពលរដ្ឋណាម្នាក់ដាច់បាយស្លាប់ដោយអាជ្ញាធរពុំបានដឹងឬដេកឈឺស្លាប់ដោយពុំយកទៅព្យាបាលនៅមន្ទីរពេទ្យឬមណ្ឌលសុខភាពដោយអាជ្ញាធរមិនដឹងឬ មិនបានជួយសង្គ្រោះនោះឡើយ។
សូមបញ្ជាក់ថាប្រជាពលរដ្ឋទាំង៤គ្រួសារខាងលើក្នុងមួយគ្រួសារៗទទួលបាននូវអង្ករ១បេ មី១កេស ត្រីខរ១យួរ ទឹកត្រី១យួរ និងទឹកស៊ីអ៊ីវ១យួរផងដែ។
No comments:
Post a Comment