ថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន១១៤,៧១២,៥០០រៀល ប្រគល់ជូនដល់ក្រុមគ្រួសារសពចំនួន០៦នាក់ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន១១៤,៧១២,៥០០រៀល ប្រគល់ជូនដល់ក្រុមគ្រួសារសពចំនួន០៦នាក់



(បន្ទាយមានជ័យ):ដើម្បីអនុវត្តតាមលក្ខន្តិកៈ របស់សមាគមមិត្តនគរបាលជាតិកម្ពុជា នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥  លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំប្រគល់ថវិកា របស់សមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន១១៤,៧១២,៥០០រៀល ( មួយរយដប់បួនលាន ប្រាំពីរយដប់ពីរពាន់ប្រាំរយរៀលគត់) បានផ្តល់ជូនដល់គ្រួសារ មន្ត្រីនគរបាលមរណៈ ជាសមាជិកសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន០៦នាក់ ដែលបានទទួលមរណភាពកន្លងទៅនេះ ។

លោកវរសេនីយ៍ឯក ឱ នរិន្ទ នាយការិយាល័យបុគ្គលិក បានឲ្យដឹងថា៖គ្រួសារដែលត្រូវបានប្រគល់ជូនថវិកានាថ្ងៃនេះ បែកចែកជាពីរមាន:
១-ថវិកាបូជាឬបញ្ចុះសពមានចំនួន
៤២.២៦២.៥០០៛(សែសិបពីរលានពីរយហុកសិបពីរពានប្រាំរយរៀល)
២-ថវិកាមួយលើកដំបូងមានចំនួន ៧២.៤៥០.០០០៛(ចិតសិបពីរលានបួនរយហាសិបពានរៀល) ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានសំដែងនូវការចូលរួមរំលែកទុក្ខនិងសោកស្តាយយ៉ាងក្រៃលែងជាមួយនិងក្រុមគ្រួសារសពមន្ត្រីនគរបាល ដែលបានបាត់បង់ប្តី ឬក៏ជាឪពុក ជាទីស្រឡាញ់បំផុត ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ  បានបញ្ជាក់ថា៖ថវិកាដែលប្រគល់ជូននេះ គឺជាថវិការបស់សមាមមិត្តនគរបាលជាតិកម្ពុជា ដែលត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ។ តាមលក្ខន្តិកៈរបស់សមគមមិត្តនគរបាលជាតិកម្ពុជា ចំពោះ មន្ត្រីនគរបាលដែលជាសមាជិកសមគមមិត្តនគរបាលជាតិកម្ពុជា ដែលទទួលមរណភាព ទទួលបានថវិកាពីសមាគមចំនួន៦លានរៀល និងភរិយាឬស្វាមីរបស់សមាជិកសមាគម ទទួលមរណភាព ទទួលបានថវិកាចំនួន២លានរៀលផងដេរ៕








No comments:

Post a Comment

Pages