ទីតាំងរ៉ែមាសខុសច្បាប់នៅក្នុងភូមិអូរត្រូន នៅតែបន្តធ្វើសកម្មភាព ខណៈដែល មន្ទីររ៉ែខេត្តក្រចេះធ្លាប់អះអាងថាបានណែនាំឱ្យរុះរើសម្ភារ និងបញ្ឈប់សកម្មភាពអស់ហើយ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ទីតាំងរ៉ែមាសខុសច្បាប់នៅក្នុងភូមិអូរត្រូន នៅតែបន្តធ្វើសកម្មភាព ខណៈដែល មន្ទីររ៉ែខេត្តក្រចេះធ្លាប់អះអាងថាបានណែនាំឱ្យរុះរើសម្ភារ និងបញ្ឈប់សកម្មភាពអស់ហើយ



 
ខេត្តក្រចេះ៖ ទីតាំងរ៉ែមាសខុសច្បាប់ជាច្រើនកន្លែងនៅភូមិអូរត្រូន ក្នុងស្រុកអូរគ្រៀងសែនជ័យនៅតែបន្តធ្វើសកម្មភាពបើទោះបីជាអាជ្ញាធរមូលដ្ឋាននិងជំនាញចុះអប់រំណែនាំឲ្យរុះរើសម្ភារកាលពីពេលថ្មីៗនេះក៏ដោយ។

ជាក់ស្ដែងនៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៥នេះ សកម្មភាពរ៉ែមាសខុសច្បាប់មួយចំនួនស្ថិតនៅក្នុងភូមិអូត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះនៅតែបន្តមានធ្វើសកម្មភាពដោយមិនខ្លាចពីការបង្ក្រាបពីមន្ត្រីជំនាញនោះទេ។

មន្ទីរ៉ែនិងថាមពលខេត្តក្រចេះធ្លាប់បានចេញសេចក្ដីបំភ្លឺកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ថា ករណី​ បានចុះផ្សាយថា “ទីតាំងរ៉ែមាសជាច្រើនកន្លែង កំពុងតែសម្រុកធ្វើសកម្មភាពយកមាសយ៉ាងអាណាធិបតេយ្យនៅក្នុងភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀង សែនជ័យ ខេត្តក្រចេះ” ត្រូវបានលោកមេភូមិឧបសម្ព័ន្ធអូរត្រូន និង តំណាងក្រុមហ៊ុនបានចុះត្រួតពិនិត្យ និងធ្វើកំណត់ហេតុណែនាំឱ្យពួកគាត់ រុះរើសម្ភារ​ និងបញ្ឈប់ សកម្មភាពរ៉ែមាសអនាធិបតេយ្យនេះ រួចរាល់ហើយ ។

ក្នុងសេចក្ដីបំភ្លឺក៏បានបញ្ជាក់ថា បើទោះបីជាមានការណែនាំជាបឋម ពីអាជ្ញាធរមូលដ្ឋាន និងតំណាង ក្រុមហ៊ុនរួចហើយក្តី មន្ទីរនឹងបន្តចុះតាមដាន ឃ្លាំមើល ក្នុងករណីប្រទះឃើញមានការប្រព្រឹត្តបទល្មើស ខាងលើទៀត មន្ទីរនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន។

ពាក់ព័ន្ធនឹងករណីនេះ នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោក រ័ត្ន តុលា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តក្រចេះបានឆ្លើយប្រាប់ថា ក្រុមការងារនឹងចុះត្រួតពិនិត្យណែនាំឱ្យឈប់ និងបន្តនីតិវិធី ៕






No comments:

Post a Comment

Pages