ឯកឧត្តម​អភិបាលខេត្តស្វាយរៀង​ ប្រគេនសម្ភារៈ​ និងថវិកាដល់វត្តអារាមចំនួន៥ក្នុងខេត្តស្វាយរៀង​ ដែលទទួលរៀបចំទីកន្លែងស្នាក់អាស្រ័យ ជូនដល់សិស្សានុសិស្ស ជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម​អភិបាលខេត្តស្វាយរៀង​ ប្រគេនសម្ភារៈ​ និងថវិកាដល់វត្តអារាមចំនួន៥ក្នុងខេត្តស្វាយរៀង​ ដែលទទួលរៀបចំទីកន្លែងស្នាក់អាស្រ័យ ជូនដល់សិស្សានុសិស្ស ជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

 ​



នាព្រឹកថ្ងៃទី២៦​ ខែសីហា​ ឆ្នាំ២០២៥នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញប្រគេនសម្ភារៈ​ និងថវិកាដល់វត្តអារាមចំនួន៥ក្នុងខេត្តស្វាយរៀង​ ដែលទទួលរាប់រងក្នុងការរៀបចំទីកន្លែងស្នាក់អាស្រ័យ ជូនដល់សិស្សានុសិស្ស ជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី២៨-២៩​ ខែសីហា ឆ្នាំ២០២៥ខាងមុខនេះ។ 


អញ្ជេីញចូលរួមអមដំណេីក្នុងឱកាសនោះដែររួមមានលោកអភិបាលរងខេត្ត​ លោក​ លោកស្រីប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្ត​ ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ

លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ 


សូមជម្រាបជូនថា​ ក្នុងឱកាស នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្ត បានសហការជាមួយមន្ទីរធម្មការ និងសាសនាខេត្ត ព្រមទាំងវត្ត អារាមក្នុងក្រុងស្វាយរៀង និងស្រុកស្វាយជ្រំ បានរៀបចំកន្លែងស្នាក់អាស្រ័យនៅតាមវត្តអារាម ជូនប្អូនៗជាបេក្ខជន​ និងអាណាព្យាបាល ដែលមកពីស្រុកឆ្ងាយៗ និងពុំមានកន្លែងស្នាក់អាស្រ័យដែលមានទីតាំងដូចខាងក្រោម ៖

-​ វត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង​  

-​ វត្តឧប្បលរតនារាម ក្រុងស្វាយរៀង​

-​ វត្តសាមគ្គីឧត្តម(វត្តធ្មល់) ក្រុងស្វាយរៀង

-​ វត្តចំបក់បិទមាស ក្រុងស្វាយរៀង​ និងវត្តស្វាយជ្រំ​  ស្រុកស្វាយជ្រំ៕











No comments:

Post a Comment

Pages