លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្អូន​ៗដែល​ជាមន្រ្តី​នគរបាល​ថ្មី​ដែលបាន​បញ្ចប់​ការ​សិក្សាថ្នាក់​បរិញ្ញាបត្រវិទ្យាសា​ស្រ្តនគរបាល​នៅ​សាលា​បណ្ឌិត​សភា​នគរបាលកម្ពុជា​ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្អូន​ៗដែល​ជាមន្រ្តី​នគរបាល​ថ្មី​ដែលបាន​បញ្ចប់​ការ​សិក្សាថ្នាក់​បរិញ្ញាបត្រវិទ្យាសា​ស្រ្តនគរបាល​នៅ​សាលា​បណ្ឌិត​សភា​នគរបាលកម្ពុជា​



បន្ទាយមានជ័យ៖អនុវត្ត​តាម​អនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់​ ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គ​ស្នង​ការ​នគរបាល​ជាតិ​នៅ​រសៀល​ថ្ងៃ​ទី​១៨ខែ​សីហា​ឆ្នាំ​២០២៥លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក​ឧត្ដមសេនីយ៍​ត្រី​ វង្ស​ វិត​ ស្នង​ការ​រង​ផែន​ការ​ងារ​ធនធាន​មនុស្ស​ និង​ លោក​វរសេនីយ៍ឯក​ ឱ​ នរិន្ទ​ នាយ​ការិយាល័យ​បុគ្គលិក​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្អូន​ៗដែល​ជាមន្រ្តី​នគរបាល​ថ្មី​ចំនួន​១០នាក់​ដែល​បាន​​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រវិទ្យា​សាស្ត្រ​នគរបាល​ជំនាន់​ទី​១២​នៅ​សាលា​បណ្ឌិត​សភា​នគរបាល​កម្ពុជា​​។ 


ក្នុង​ឱកាស​នេះ​ផង​ដែរ​លោក​ឧត្ដមសេនីយ៍​ទោ​ ស្នង​ការ​បាន​កោត​សរសើរ​ដល់​ប្អូន​ៗ​​ទាំង​២ភេទ​ដែល​បាន​ខំ​ប្រឹងប្រែង​សិក្សា​រៀន​សូត្រ​រហូត​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​។ 











​លោក​ឧត្ដមសេនីយ៍​ទោ​ស្នងការ​បាន​ណែនាំ​ដល់​លោក​ស្នងការ​រង​ផែន​ការ​ងារ​ធនធាន​មនុស្ស​ និង​ លោក​នាយ​ការិយាល័យ​បុគ្គលិកត្រូវ​បែងចែក​តួនាទី​ភារកិច្ច​ដល់​ប្អូនៗ​ទាំង​អស់​ទៅ​តាម​មុខវិជ្ជា​និង​​ជំនាញ​ដែល​បាន​សិក្សា​នៅ​សាលា​កន្លង​មក​ជា​មួយ​គ្នា​នេះ​ដែរ​លោក​ឧត្ដមសេនីយ៍​ទោ​ស្នងការ​​បាន​ណែនាំ​ដល់​ប្អូន​ៗទាំង​អស់​ពេល​ចូល​បំរើ​ការ​ងារ​ត្រូវ​គោរព​វិន័យ​កង​កម្លាំង​នគរបាល​ជាតិ​អោយ​បាន​ល្អផងដែរ៕

No comments:

Post a Comment

Pages