ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានពាំនាំបណ្ដាំសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ ចៅប្រុស មួង សំណាង ដែលមាន ពិការភាពដៃទាំងពីរតាំងពីកំណើត បានខិតខំតស៊ូប្រឹងប្រែងរៀនសូត្រ ជាពិសេស បានខំព្យាយាមតស៊ូចូលរៀនថ្នាក់ បច្ចេកវិទ្យាព័ត៌មាននៅក្នុង មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស) ក្រៅម៉ោងសិក្សា ហើយគាត់ គឺជាសិស្សដែល មានការអត់ធ្មត់ ទោះបីពុំមានដៃទាំងពីរ ក៏គាត់អាចសរសេរអក្សរបាន និងចុចលើក្តារចុចរបស់កុំព្យូទ័របានយ៉ាងល្អ។
សូមជម្រាបជូនដែរថា យុវជន មួង សំណាង មានពិការភាពដៃទាំងសងខាង តាំងពីកំណើត និងមានបងប្អូនបង្កើតចំនួន ៣នាក់ ស្រី ២នាក់ មានឪពុកម្ដាយប្រកបរបបរជាកសិករ រស់នៅភូមិឈើទាល ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ។














No comments:
Post a Comment