លោក បណ្ឌិត មាស ច័ន្ទរិទ្ធ ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ សហការជាមួយប្រធានគណៈកម្មាធិការប្រជាជនកម្ពុជា(ឃុំនិងស្រុក)បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១២ វត្តរដ្ឋបាលអារាម (វត្តប៉ាឆា) ស្ថិតនៅភូមិត្រពាំងព្រឹង សង្កាត់ក្រចេះ ស្រុកក្រចេះ ខេត្តក្រចេះ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោក បណ្ឌិត មាស ច័ន្ទរិទ្ធ ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ សហការជាមួយប្រធានគណៈកម្មាធិការប្រជាជនកម្ពុជា(ឃុំនិងស្រុក)បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១២ វត្តរដ្ឋបាលអារាម (វត្តប៉ាឆា) ស្ថិតនៅភូមិត្រពាំងព្រឹង សង្កាត់ក្រចេះ ស្រុកក្រចេះ ខេត្តក្រចេះ

 


✍លោក បណ្ឌិត មាស ច័ន្ទរិទ្ធ ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

សហការជាមួយប្រធានគណៈកម្មាធិការប្រជាជនកម្ពុជា(ឃុំនិងស្រុក)។
អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌ
       វេនទី១២ វត្តរដ្ឋបាលអារាម (វត្តប៉ាឆា)
ស្ថិតនៅភូមិត្រពាំងព្រឹង សង្កាត់ក្រចេះ
ស្រុកក្រចេះ ខេត្តក្រចេះ ។
នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥

✍លោកបណ្ឌិត មាស ច័ន្ទរិទ្ធ បានលើកឡើងថាការចូលរួមកាន់បិណ្ឌគឺការថែរក្សានូវទំនៀមទំលាប់វប្បធម៌ប្រពៃណីព្រះពុទ្ធសាសនា ក៏ដូចជាផ្សារភ្ជាប់គ្នារវាងអាណាចក្រ និងពុទ្ធចក្រ ជាពិសេសគឺរវាងគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីឧទ្ទឹសកុសលដល់បងប្អូនសាច់សារលោហិត បុព្វបុរសខ្មែរ និងជាពិសេសគឺវីរៈកងទ័ពដែលបានពលីក្នុងការការពារទឹកដីពីចោរសៀមឈ្លានពាន ។ ក្នុងឱកាសនេះដែរ

✍លោកបណ្ឌិតបាននាំយកសម្ភារៈ គ្រឿងបរិក្ខារ និងបច្ច័យមួយចំនួន ចូលរួមក្នុងបិណ្ឌវេនទី១២ ដោយបានរាប់បាត្រឧទ្ទិសកុសល ជូនដល់វីរៈយុទ្ធជនការពារព្រំដែន និងវរជនស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ។ និងជួបសំណេះសំណាលសួរសុខទុក្ខលោកយាយលោកតា
(ចំនួន ៣០នាក់) ដែលក្នុងម្នាក់ៗទទួលបាន ក្រមារ ១ និងថវិកា ចំនួន ១០,០០០រៀល ផងដែរ។

   ✍សូមបញ្ជាក់ថា ពិធីកាន់បិណ្ឌមិនត្រឹមតែជាប្រពៃណីវប្បធម៌សាសនាប៉ុណ្ណោះទេ ប៉ុន្ដែជាឱកាសរួមគ្នារបស់ប្រជាពលរដ្ឋក្នុងសហគមន៍ដើម្បីចងក្រងសាមគ្គី និងអនុវត្តកិច្ចធម៌ ។ ហើយបងប្អូនប្រជាពលរដ្ឋក៏បានចូលរួមយ៉ាងសប្បាយរីករាយ បង្ហាញភាពស្នឹទ្ធស្នាល និងទំនាក់ទំនងល្អរវាងសហគមន៍ និងអាជ្ញាធរមូលរដ្ឋាន។







  

No comments:

Post a Comment

Pages