រដ្ឋបាលខេត្តតាកែវ/ នាថ្ងៃចន្ទ ៨រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០នាទីព្រឹក ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមជាគណៈអធិបតី សិក្ខាសាលា ស្ដីពីការផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR) ដល់ មន្រ្តីរាជការចំណុះរដ្ឋបាលខេត្ត និងកងកម្លាំងទាំងបី ទូទាំងខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជា ប្រធានគណ:កម្មាការសិទ្ធិ មនុស្សកម្ពុជា អញ្ជើញអមដំណើរដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្នាក់ដឹកនាំខេត្ត នាយក នាយករង អង្គភាពសាលាខេត្ត កងកម្លាំងទាំង៣ មន្ទីរ-អង្គភាពជុំវិញខេត្ត ពន្ធធនាគារខេត្ត រដ្ឋបាលក្រុង-ស្រុក សសយកខេត្ត យុវជនក្មេងវត្ត យុវជនកាកបាទក្រហម និងយុវជនកាយរិទ្ធ ។
កម្មវិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារច្រកចេញចូលតែមួយខេត្ត ។























No comments:
Post a Comment