ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានដឹកនាំលោកស្នងការរង លោកនាយការិយាល័យទាំង៣០ លោកប្រធានអង្គភាពទាំងពីរ
លោកមេបញ្ជាការ បញ្ជាការរងផែនសេនាធិការ និងបុក្គលិក នៃវរនគរបាលការពារព្រំដែនគោកលេខ៦០៧ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១៦ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង អញ្ជើញចូលរួមជាអធិបតី ក្នុងពិធី បិទកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈិន សារី អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ។
ពិធីនេះធ្វើឡើងនៅសាលប្រជុំធំ ទួលបារាយណ៍អណ្ដែត ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ៕











No comments:
Post a Comment