ឯកឧត្តម សូ ម៉ារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសរំលេចថា អតិផរណា (Inflation)៖ ទោះបីជាអតិផរណាបានចាប់ផ្តើមថយចុះនៅក្នុងប្រទេសអភិវឌ្ឍន៍មួយចំនួនក៏ដោយ ក៏វាស្ថិតនៅកម្រិតខ្ពស់ដដែលនៅក្នុងប្រទេសជាច្រើនទៀត ដែលបង្កជាបញ្ហាដល់តម្លៃទំនិញនិងជីវភាពរស់នៅ។
លើសពីនេះ ឯកឧត្តម សូ ម៉ារ៉ា បង្ហាញទៀតថា«បំណុលខ្ពស់ (High Debt)៖ បំណុលសាធារណៈនិងឯកជននៅទូទាំងពិភពលោកនៅតែខ្ពស់ ដែលធ្វើឱ្យរដ្ឋាភិបាលនានាជាពិសេសចំពោះប្រទេសកំពុងអភិវឌ្ឍន៍មានធនធានតិចតួចក្នុងការដោះស្រាយបញ្ហាប្រឈមថ្មីៗ។ ហានិភ័យភូមិសាស្ត្រនយោបាយ (Geopolitical Risks)៖ ជម្លោះ សង្គ្រាម និងភាពតានតឹងនយោបាយអន្តរជាតិនៅតែជាហានិភ័យចម្បងដែលគំរាមកំហែងដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងស្ថិរភាពទីផ្សារ»។
ឯកឧត្តម សូ ម៉ារ៉ា រដ្ឋមន្ត្រីប្រតិភូ បានបញ្ជាក់ថា សរុបមក សេដ្ឋកិច្ចពិភពលោកបង្ហាញភាព ធន់ resilient ប៉ុន្តែក៏មានការ ប្រឈម ធំៗជាច្រើនផងដែរ។ បច្ចុប្បន្ននេះទំនាស់រវាងកម្ពុជានិងថៃជាទំនាស់មួយដែលមានចរិក ស្មុគស្មាញ ស្វិតស្វាញ និងយូរអង្វែង មិនមានអ្វីឲ្យច្បាស់លាស់ដែលកំពុងប្រព្រឹត្តទៅក្នុងបរិបទនិង ទម្រង់ជាច្រើន..មានគ្រប់ទិដ្ឋភាព នយោបាយ..សេដ្ឋកិច្ច និងយោធា។
ទន្ទឹមនោះ ឯកឧត្តម សូ ម៉ារ៉ា ក្នុងនាមជាអ្នកធ្លាប់សិក្សាពី ភូមិសាស្រ្តនិងវិទ្យាសាស្រ្តនយោបាយគួសបញ្ជាក់ថា ប៉ុន្តែអ្វីគួរកត់សម្គាល់ដែលជាមូលហេតុចម្បង គឺពួកជាតិនិយមជ្រុល (ខ្សត់ខ្សោយចំណេះដឹង)ដែលបាននិងកំពុងបញ្ឆេះគំនុំ..កំហឹង..ជម្លោះជាតិសាសន៍ តាមពិតពួកនេះគ្រាន់តែជាជាឧបករណ៍ ប្រើប្រាស់ដោយទំនាស់ផ្ទៃក្នុងនៃក្រុមអ្នកនយោបាយដែលមិនមែនជាមិត្តឬសត្រូវពិតប្រាកដនឹងគ្នា (អ្នកនយោបាយ+ យោធា+រាជវង្ស) ពួកគេកំពុងប្រឈមគ្ន្នាដោយស្ងាត់ស្ងៀម..និងអាថកំបាំង.. ហើយជួនកាលគេទូទាត់គ្នាជាចំហរម្ដងម្កាល។
ឯកឧត្តម សូ ម៉ារ៉ា បានបន្ថែមថា ក្នុងបរិបទបែបនោះកម្ពុជាយើងត្រូវប្រកាន់ឥរិយាបទ នយោបាយ បែបណា? សូមមេត្តាជួយផ្ដល់យោបល់បើសិនជាចាប់អារម្មណ៍ចំពោះសំណេរនេះ...អរគុណ។



No comments:
Post a Comment