ឧត្តមសេនីយ៍ត្រី អេង ហ៊ី ដឹកនាំប្រជុំប្រគល់ភារកិច្ចដល់ជំនាញពាក់ព័ន្ធក្នុងពិធីជំនួបប្រាស្រ័យព្រំដែនមិត្តភាព លើកទី២ ថ្នាក់រដ្ឋមន្ត្រីការពារជាតិកម្ពុជា-វៀតណាម - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឧត្តមសេនីយ៍ត្រី អេង ហ៊ី ដឹកនាំប្រជុំប្រគល់ភារកិច្ចដល់ជំនាញពាក់ព័ន្ធក្នុងពិធីជំនួបប្រាស្រ័យព្រំដែនមិត្តភាព លើកទី២ ថ្នាក់រដ្ឋមន្ត្រីការពារជាតិកម្ពុជា-វៀតណាម





ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ នៅស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជា អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រគល់ភារកិច្ចដល់ជំនាញពាក់ព័ន្ធក្នុងពិធីជំនួបប្រាស្រ័យព្រំដែនមិត្តភាព លើកទី២ ថ្នាក់រដ្ឋមន្ត្រីការពារជាតិកម្ពុជា-វៀតណាម នឹងប្រព្រឹត្តិទៅនាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តស្វាយរៀង។ ពិធីនេះនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់រដ្ឋមន្ត្រីក្រសួងការពារពាជាតិប្រទេសទាំងពីរកម្ពុជា-វៀតណាម និងមានព្រឹត្តិការណ៍អមដូចជាពិធីលាបថ្នាំបង្គោលព្រំដែន ការដាំដើមឈើ ការត្រួតពិនិត្យល្បាតព្រំដែនរួម ការធ្វើលំហាត់សុខាភិបាលសង្គ្រោះគ្រោះមហន្តរាយ ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សាលាបឋមសិក្សា សាំង សុណ្ណ និងពិធីជប់លៀងស្វាគមន៍។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំមានលោកស្នងការរង នាយការិយាល័យ នាយផ្នែក ប្រធានអង្គភាពចំណុះស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។







No comments:

Post a Comment

Pages