ស្រុកកំពង់រោទិ៍៖ដើម្បីពង្រឹងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំអោយមានប្រសិទ្ធិភាពខ្ពស់រដ្ឋបាលស្រុកកំពង់រោទិ៍ បានសហការជាមួយនឹងទីចាត់ការផែនការវិនិយោគខេត្ត រៀបចំវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្ត និងបច្ចេកទេសក្នុងការអនុវត្តគម្រោងមូលនិធិឃុំ ដល់រដ្ឋបាលឃុំទាំង១១ នៅទូទាំងស្រុក។
វគ្គបណ្តុះបណ្តាលនេះប្រារព្វធ្វើឡើងនៅថ្ងៃទី០៨ ខែ សីហា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាស្រុកកំពង់រោទិ៍ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សុច ពិសី អភិបាលនៃគណៈអភិបាលស្រុក និងលោក សៀង សិទ្ធ នាយករងទីចាត់ការផែនការ និងវិនិយោគខេត្ត ដោយមានការចូលរួមពី មន្រ្តីបច្ចេកទេសនៃទីចាត់ការផែនការវិនិយោគខេត្ត លោកនាយករងរដ្ឋបាលសាលាស្រុក លោកប្រធានការិយាល័យផែនការគាំទ្រឃុំ លោក លោកស្រីមេឃុំទាំង១១ លោក លោកស្រីតំណាងម្ចាស់គម្រោង លោក លោកស្រី ស្មៀនឃុំ ទាំង១១ នៅក្នុងស្រុកកំពង់រោទិ៍ សរុបវត្តមានចូលរួម ចំនួន ៣៧នាក់ ស្រី០៨នាក់។
វគ្គបណ្តុះបណ្តាលនេះផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១/ការបង្ហាញអំពីអត្ថន័យនៃឧបករណ៍ 6 in
1 Plus
២/វិធីសាស្រ្ត និងការប្រើប្រាស់ឧបករណ៍ទាំង៦ ក្នុងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ និង
៣/មូលដ្ឋានគ្រឹះអំពីបេតុង
ថ្លែងក្នុងពិធីបើវគ្គបណ្តុះបណ្តាលនោះ លោក សុច ពិសី អភិបាលស្រុក បានណែនាំអោយសិក្ខាកាមទាំងអស់យកចិត្តទុក្ខដាក់ ត្រងត្រាប់ស្តាប់ការពន្យល់ណែនាំរបស់លោកគ្រូ ដែលជាមន្រ្តីបច្ចេកទេសបង្ហាញទៅលើប្រធានបទនីមួយៗ ហើយប្រសិនបើមានចម្ងល់អ្វីត្រូវសួរនាំ កុំមានការខ្មាស់អៀន ឬខ្លាចក្រែងចិត្តគ្រូ ពីព្រោះថាការបណ្តុះបណ្តាលនេះគឺធ្វើអោយយើងអាចចេះ និងអាចដឹងបានច្បាស់លាស់អំពីវិធីសាស្រ្ត និងបច្ចេកទេសក្នុងការអនុវត្តគម្រោងមូលនិធិឃុំរបស់យើងអោយមានប្រសិទ្ធិភាពខ្ពស់។
រដ្ឋបាលឃុំទាំង១១ នៅក្នុងស្រុកកំពង់រោទិ៍ ទទួលបានការបណ្តុះបណ្តាលអំពីវិធីសាស្រ្ត និងបច្ចេកទេសក្នុងការអនុវត្តគម្រោងមូលនិធិឃុំ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment