ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី និងសហការីក្រុមការងារ ចុះអនុវត្តវេទិការសាធារណៈ ដើម្បីត្រួតពិនិត្យ និងការអនុវត្តគាំទ្រកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា និងទទួលស្តាប់ និងដោះស្រាយសុំណូមពរចំពោះមុខរបស់ប្រជាពលរដ្ឋរស់នៅក្នុងឃុំកោះច្រែង - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី និងសហការីក្រុមការងារ ចុះអនុវត្តវេទិការសាធារណៈ ដើម្បីត្រួតពិនិត្យ និងការអនុវត្តគាំទ្រកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា និងទទួលស្តាប់ និងដោះស្រាយសុំណូមពរចំពោះមុខរបស់ប្រជាពលរដ្ឋរស់នៅក្នុងឃុំកោះច្រែង




ក្រចេះ ៖ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី សហការជាមួយរដ្ឋបាលខេត្ត អញ្ជើញចូលរួមជាអធិបតីភាព ក្នុងកម្មពិធីវេទិកាសាធារណៈ ដែលរៀបចំឡើងដោយរដ្ឋបាលស្រុកចិត្របុរី សម្រាប់ខែសីហា  ។ កម្មវិធីបានប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាឃុំកោះច្រែង ស្រុកចិត្របុរី ខេត្តក្រចេះ ដែលមានប្រជាពលរដ្ឋ និងមន្ត្រីចំណុះអោយខេត្ត ស្រុក ចូលរួមប្រមាណ២២៥ជាងនាក់។ ក្នុងឱកាសវេទិកានោះ បងប្អូនប្រជាពលរដ្ឋបានលើកជាបញ្ហា សំនួរ និងសំណូមពរ អំពីបញ្ហាប្រឈម ក្តីកង្វល់របស់ខ្លួនចំនួន១០ចំណុច និងចំនួន៩ចំណុច ឯកឧត្តម លោកលោកស្រី ជាថ្នាក់ដឹកនាំ បានឆ្លើយតប និងដោះស្រាយនៅនិងកន្លែង នៅសល់សំណូមពរ១ករណី មានផលប៉ះពាល់ខ្លាំងដែលមិនអាចដោះស្រាយជូនបានពាក់ព័ន្ធការពង្រីកផ្លូវចុងកោះ នឹងក្តីកង្វល់ សំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ក្រុមការងារវេទិកាសាធារណ: ពិសេសឯកឧត្តមប្រធាន បានចាត់តាំងក្រុមការងារដោះស្រាយ, ពន្យល់បកស្រាយ និងឆ្លើយតបបានទាន់ពេលវេលាបានទាំង៩ករណី ជាលទ្ធផលបងប្អូនប្រជាពលរដ្ឋបានទះដៃអបអរសាទរទទួលយកដែលក្រុមការងារបានដោះស្រាយជូន។ បន្ទាប់ពីចប់កម្មពិធីវេទិកាសាធារណៈឯកឧត្តមប្រធានក្រុមការងារ បានចុះពិនិត្យបែបបទនីតិវិធីរដ្ឋបាលក្នុងការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅសាលាឃុំកោះច្រែងផងដែរ។










No comments:

Post a Comment

Pages