សមត្ថកិច្ចថា ជនជាតិឥណ្ឌូណេស៊ីម្នាក់ស្លាប់នៅផ្ទះជួល មិនពាក់ព័ន្ធឃាតកម្មទេ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

សមត្ថកិច្ចថា ជនជាតិឥណ្ឌូណេស៊ីម្នាក់ស្លាប់នៅផ្ទះជួល មិនពាក់ព័ន្ធឃាតកម្មទេ




បន្ទាយមានជ័យ៖សមត្ថកិច្ចចុះធ្វើកោសល្យវិច្ច័យ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ហើយថា ជនរងគ្រោះដេកគាំងបេះដូងស្លាប់ នៅពីក្រោយកាស៊ីណូហ្គោលឌិនស្ទូចត្រី ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនបរទេសនោះមានឈ្មោះ SANDRO CROWN KWEE (សាន់ដូ ក្រោនខ្វី) ភេទប្រុស អាយុ៣៥ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ីបានដេកស្លាប់នៅក្នុងផ្ទះជួល។
លោក វរសេនីយ៍ទោ រ៉ែន សុភ័ក្រ្ត អធិការរងផ្នែកព្រហ្មទណ្ឌក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ ប្រភពថា ជនរងគ្រោះខាងលើ ដោយមិនឃើញទៅធ្វើការ២ទៅ៣ថ្ងៃ មិត្តភក្តិបានមកមើល ទើបដឹកថាស្លាប់ ហើយរាយការណ៍ប្រាប់សមត្ថកិច្ច។
លោក វរសេនីយ៍ទោ រ៉ែន សុភ័ក្រ្ត បានបញ្ចាក់ថា៖ ក្រោយពីធ្វើកោសវិច្ច័យរបស់សមត្ថកិច្ច និងគ្រូពេទ្យជំនាញ ការសន្និដ្ឋានដំបូង ជនរងគ្រោះជាបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់នេះ អាចបណ្តាលមកពីគាំងបេះដូងស្លាប់។ មិនមែនជាករណីឃាតកម្មទេ ៕

No comments:

Post a Comment

Pages