ប្រធានគណៈកម្មាធិការគណបក្សប្រជាជន កម្ពុជាស្រុកស្ទោង ណែនាំគ្រប់គណៈកម្មាធិការ សាខា និងអនុសាខាគណបក្ស ត្រូវកសាង សមាជិកសមាជិកាឱ្យបានគ្រប់តាមផែនការដើម្បីឈ្នះគ្រប់សមរភូមិបោះឆ្នោត - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ប្រធានគណៈកម្មាធិការគណបក្សប្រជាជន កម្ពុជាស្រុកស្ទោង ណែនាំគ្រប់គណៈកម្មាធិការ សាខា និងអនុសាខាគណបក្ស ត្រូវកសាង សមាជិកសមាជិកាឱ្យបានគ្រប់តាមផែនការដើម្បីឈ្នះគ្រប់សមរភូមិបោះឆ្នោត




(កំពង់ធំ): លោកសាយ គឹមឡម ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង បានណែនាំគ្រប់គណៈកម្មាធិការ សាខា អនុសាខាគណបក្សប្រជាជនកម្ពុជាត្រូវកសាង សមាជិកសមាជិកាឱ្យបានគ្រប់តាមផែនការដើម្បីឈ្នះគ្រប់សមរភូមិបោះឆ្នោត លោកបានណែនាំដូច្នេះនៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គ «បណ្ដុះបណ្ដាលជំនាញការងារត្រួតពិនិត្យមន្ត្រីគណបក្សស្រុកស្ទោង » នៅស្នាក់កាគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង កាលពីរសៀលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៥។

លោកបានសង្កត់ធ្ងន់ថា ក្រោយពីវគ្គនេះត្រូវបានបញ្ចប់គណៈកម្មាធិការត្រួតពិនិត្យរបស់គណបក្សក៏ដូចជាគណៈកម្មាធិការនានានិងសកម្មភាពទាំងមូលរបស់គណបក្សប្រជាជនកម្ពុជាស្រុកស្ទោងកាន់តែមានភាពប្រសើរឡើងថែមទៀត ជាពិសេសការកសាងនូវសមាជិកសមាជិកាតាមអនុសាខានិងសាខានីមួយៗ។

ឆ្លៀតនៅក្នុងឱកាសនោះលោកសាយ គឹមឡម បានណែនាំដល់គ្រប់ប្រធានគណៈបក្សឃុំ និងសហការី ត្រូវខិតខំយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខសុខុមាលភាពប្រជាពលករដែលបានធ្វើមាតុភូមិនិវត្តន៍ចូលមកក្នុងមូលដ្ឋានរបស់ខ្លួនក្នុងពេលថ្មីៗនេះ តាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលដើម្បីមានឱកាសបានសម្របសម្រួលជួយពួកគាត់ជាពិសេស ធ្វើការរាយការណ៍ជាប្រចាំ និងដើម្បីជួយរកការងារជូនពួកគាត់ផងដែរ។


















No comments:

Post a Comment

Pages