អភិបាលស្រុកតាំងគោក បើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង៨២០ម៉ែត្រ ឃុំសូយោង - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អភិបាលស្រុកតាំងគោក បើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង៨២០ម៉ែត្រ ឃុំសូយោង

 



(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង៨២០ម៉ែត្រ មាន២ភូមិគឺភូមិខ្លុយកើតប្រវែង៣២០ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់បេតុង០,២ និងភូមិតាំងគោក ប្រវែង ៥០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់បេតុង ០,១៥ម៉ែត្រ ប្រើប្រាស់ថវិកាមូលនិធិឃុំឆ្នាំ២០២៥។
       
ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេនេះ លោក ហាក់ ម៉ុងហួត អភិបាលស្រុកក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំគ្រប់លំដាប់ថា្នក់ដែលតែងតែគិតគូរពីការលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ លោកអភិបាលក៏បានកោតសរសើរដល់អាជ្ញាធរភូមិឃុំដែលបានអភិវឌ្ឍនូវសមិទ្ធិផលថ្មីៗ ដែលតបតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ។សមិទ្ធិផលជាច្រើនដែលកើតឡើងបេី ប្រៀបធៀប ក្នុង រយៈពេល កន្លងនេះ ក្នុង របប ប្រជាធិបតេយ្យ សេរីពហុបក្ស ក្នុង មូលដ្ឋាន ។ សមិទ្ធផលនេះជាប្រវត្តិសាស្រ្តសម្រាប់ទីនេះដែលយើងទទួលបាន ជាក់ស្តែងផ្លូវបេតុងមួយខ្សែនេះដែលបានប្រើប្រាស់ថវិកាមូលនិធិឃុំឆ្នាំ២០២៥ តាមរយ:ការផ្តល់ជូនរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមសំណូមពររបស់ប្រជាពលរដ្ឋ។សមិទ្ធផលនេះមានគុណប្រយោជន៍ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរចេញចូល ឆ្លងកាត់ ដឹកទំនិញផលិតផល កសិផលផ្សេងៗទៅកាន់ទីផ្សារបានយ៉ាងងាយស្រួល។

លោក ហាក់ ម៉ុងហួត ក៏បានបានជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋតាមបណ្តោយផ្លូវ បន្ទាប់ពីការសាងសង់ហើយត្រូវធ្វើរបង ទោះបីជាថ្ម ឬរបងធ្វើពីឈេីក្តីត្រូវមានគម្លាតពីសាច់បេតុង ដែលប្រធានការិយាល័យរៀបចំដែនដី នគររូបនីយកម្ម សំណង់ភូមិបាល និងប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ ជាមួយលោកមេឃុំសហការគ្នាកំណត់គម្លាតពីផ្លូវបេតុងមក ក្នុងគោលបំណងដេីម្បឱ្យប្រជាពលរដ្ឋធ្វើរបងមានសោភ័ណភាព និងស្រស់ស្អាតគឺ ១៖ ឱ្យរត់ត្រង់ជួរគម្លាត ដេីម្បីមានសោភណភាពល្អ។ ២៖ សម្រាប់អភិវឌ្ឍធ្វេីលូរំដោះទឹកនៅពេលក្រោយ។ ៣៖ ដេីម្បីសម្រួលសុវត្ថិភាពក្នុងការធ្វេីចរាចរណ៍។ ៤៖ ក្រោយធ្វើហេីយមានការដាំដេីមឈេីលម្អដេីមផ្កានៅតាមមុខផ្ទះឱ្យបានព្រមៗគ្នាដេីម្បីការលេីកមុខមាត់និងប្រែក្លាយជាភូមិស្អាតបៃតង។ អត្ថបទរដ្ឋបាលស្រុកតាំងគោក





















No comments:

Post a Comment

Pages