ដោយ ៖ខ្លាឃ្មុំទឹកកក / ស្រះកែវ – ថៃ :មានទង់ជាតិថៃបក់រវិចៗចងដោតពីលើ ក្បួនរថយន្តដឹកលាមកឬបូមលូរបស់ថៃបានបើកបរសំដៅឆ្ពោះទៅភូមិព្រៃចាន់។
នៅនឹងភូមិនោះ ឯទីលានវិញគេឃើញពលរដ្ឋថៃកកកុញឈរគ្រវីទង់ជាតិ ទង់ព្រះមហាក្សត្រថៃទទួលបដិសណ្ឋារកិច្ចក្បួនរថយន្តទាំងនោះ។
យោងតាមបណ្តាញសង្គម និង ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា ក្រុមជ្រុលនិយមថៃនៅរសៀលថ្ងៃទី ២៨ ខែ សីហានេះ បានបញ្ជូនឡានដឹកលាមកឬបូមលូទឹកស្អុយជាច្រើនគ្រឿង ទៅកាន់ខេត្តស្រះកែវ ជាប់ខេត្តបន្ទាយមានជ័យ ។
គឺដើម្បីត្រៀមបាញ់លាមកទាំងនោះទៅលើពលរដ្ឋខ្មែរនៅទល់មុខភូមិណងចាន់ឃុំ/ស្រុកគោកស៊ូងខេត្តស្រះកែវ។ពោលគឺលើអ្នកភូមិជោគជ័យឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។
បើសម្រេចមែននោះត្រូវគេចាត់ទុកថាទង្វើអមនុស្សធម៌ដ៏អាក្រក់បំផុតមិនធ្លាប់មាននៅលើពិភពលោក ។
ហើយមិននឹកស្មានដល់ថា ប្រទេសថៃ ជាប្រទេសធំរីកចម្រើន និង ស៊ីវិលល័យ តែបង្កប់ទៅដោយភាពអសីលធម៌ ដូចជាផ្លែល្វា។
ចំណែកមន្ត្រីអាជ្ញាធរ កងកម្លាំងកម្ពុជានៅខេត្តបន្ទាយមានជ័យ រួមទាំងអ្នកជំនាញសង្គមបានស្នើសុំឱ្យពលរដ្ឋខ្មែររក្សា ភាពអត់ធ្មត់ កុំដើរចូលអន្ទាក់ទង្វើអមនុស្សធម៌មួយនេះ ហើយទុកឱ្យអន្តរជាតិថតផ្សព្វផ្សាយ ពីមារយាទដ៏អាក្រក់របស់ថៃចុះ។
យោងសារព័ត៌មានថៃនិងបណ្តាញសង្គមថៃបានរាយការណ៍ថា: អ្នកជាតិនិយមថៃមូស្លីមនិងអ្នកបង្កើតមាតិការដ៏ល្បីម្នាក់ឈ្មោះ កាន ចមផ្លាង (กัน จอมพลัง) ។
លោកបានដឹកនាំមកផ្ទាល់ ហើយឡើងកាន់ក្បាលមីក្រូថ្លែងការណ៍ដ៏គិកងបញ្ជាក់នូវបំណងបាញ់លាមកនិងទឹកស្អុយទៅលើពលរដ្ឋខ្មែរនៅភូមិណងចាន់(ជោគជ័យ) ដែលគេចាត់ទុកថាព្រហើន ហ៊ានតវ៉ា ឈមមុខនឹងទាហានថៃហើយរើលួសបន្លា។
បន្លែមលើនោះ គេនៅឃើញសកម្មជនម្នាក់ទៀតមាឌធំសម្បុរខ្មៅដូចជនជាតិអាហ្វ្រិចអាក្រាតកាយ ស្លៀកត្រឹមខោខ្លីនិងពាក់អាវទ្រនាប់ រុំក្បាលនឹងក្រណាត់បានឈរលើម៉ូតូកង់បី ហើយគ្រវីដងនិងទង់ជាតិថៃដ៏ធីមួយ ហើយរាំច្រៀង ស្រែ កាច់ឬកកាច់រាងគួរអោយគយគន់…។
គឺលោកតេ អាជីវៈ ជាមនុស្សដែលមានប្រជាប្រិយភាពក្នុងបណ្ដាញសង្គមប្រទេសថៃ ហើយលោកក៏បានធ្វើមូលនិធិ រឿងព្រំដែនកម្ពុជា-ថៃ ផ្ដល់ជាដ្រូន ពួកអាវក្រោះ ស្បៀងអាហារ ឧបករណ៍ប្រើប្រាស់ និងធ្វើលេណដ្ឋានដល់ទាហានថៃ ។
ហើយលោកទាំងពីរ ក៏ធ្លាប់បានប្រកាសតាមចាប់ និងប្រើហឹង្សារលើពលករខ្មែរ នៅប្រទេសថៃផងដែរ។
គោលបំណងគឺយកវាទៅបាញ់លើពលរដ្ឋខ្មែរដែលការពារផ្ទះសម្បែង និងបានរើបន្លាលួសរបស់ទាហានថៃកាលពីពេលថ្មីៗនេះ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ទោះជាយ៉ាងណា ការចំណាយនិងបំណងដ៏មុតមាំ ក្លៀវក្លារបស់លោកកាន់ ចមផៈឡាំង អ្នកផលិតមាតិការូបនេះបានខកជើង ដោយត្រូវបានអាជ្ញាធរកងកម្លាំងថៃ ដែលពីដំបូងបានគាំទ្រ បន្ទាប់មកអាចទទួលរងសម្ពាធបានហាមឃាត់ រារាំងនិងចាត់ថាជាការបង្កភាពញុះញង់ អំពើអមុស្សធម៌ធ្ងន់ធ្ងរ។
ក្នុងបទសម្ភាសន៍មន្ត្រីអាជ្ញាធរ កងកម្លាំងថៃបាននិយាយដូច្នេះថា៖ « ឡានបូ មលូដែលបាននាំមកនៅថ្ងៃនេះគឺមិនអាចបាញ់បានទេ ព្រោះបារម្ភថាជាការញុះញង់ សូមករុណាសហការកុំបាញ់ដែលនាំឱ្យខុសលក្ខន្តិកៈ» ។
សូមបញ្ជាក់ថា មុនធ្វើសកម្មភាពដ៏ចម្លែកដូច្នេះ អ្មកជាតិនិយមថៃទាំងនេះបានបង្ហើបផែនការអោយដឹងមុនដែរ ។
ប៉ុន្តែ ពលរដ្ឋនិងមន្ត្រីថៃខ្លះក៏ មិនគិតថា រឿងនេះក្លាយជាការពិតដូច្នេះដែរ ៕







No comments:
Post a Comment