បន្ទាយមានជ័យ ៖ ករណីឈ្មួញរត់ពន្ធសាច់បង្កកនិងទំនិញនាំចូលពីប្រទេសថៃ ឆ្លងអូរព្រំដែនខាងជើងក្បែរប៉ុស្តិ៍ ច្រកតំបន់ម៉ាឡៃ ចំណុច ភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរសមត្ថកិច្ចចម្រុះចុះបង្រ្កាប និង ឃាត់ខ្លួនជនពាក់ព័ន្ធជាម្ចាស់ទីតាំងម្នាក់និងរថយន្តមួយគ្រឿងម៉ាកស៊ីណាពណ៌.ស.ពាក់ស្លាកលេខភ្នំពេញ 2AS 1251 នៅព្រឹកម៉ោង ០៧: ១០នាទី ថ្ងៃទី ២២ ខែ សីហាឆ្នាំ២០២៥នោះ ក៏ស្រាប់តែមានការបែកធ្លាយថា លោក ភិម ចំណាន មេការិយាល័យគយ និងរដ្ឋាករស្រុកម៉ាឡៃ មិនចូលរួមសហការក្នុងការបង្រាបទៅវិញ បង្កការសង្ស័យពីមហាជនក្នុងរឿងនេះយ៉ាងខ្លាំង។
សមត្ថកិច្ចបានអោយដឹងថា ការចុះបង្ក្រាបទីតាំងមួយកន្លែងនេះ ដឹកនាំកម្លាំងដោយ អភិបាលរងខេត្តបន្ទាយមានជ័យ លោកស្វាយ ជា អភិបាលស្រុកម៉ាឡៃនិងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបងខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាបករណី នាំទំនិញគេចពន្ធនិងសាច់បង្កក ពីប្រទេសថៃនាំចូលមកកម្ពុជា ឆ្លងអូរព្រំដែនក្រោយផ្ទះពលរដ្ឋដែលមានឈ្មោះ ឃុន អឿន អាយុ៣៩ឆ្នាំភេទប្រុស ស្ថិតនៅក្នុង ភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ករណីចុះបង្ក្រាបនេះរួមមាន វត្ថុតាងចំនួន១៦មុខ
ខោអាវចម្រុះ ១០ដុំ
កាពិ ៦៥កេសធំ
ប្រេងកូឡា ៤៩កេស
ដុំស៊ុបខ្នរ ៤៦ការ៉ុង
ទឹកដោះគោឆៅ ២កេសគ្រឿងសំអាងចម្រុះ ១០គេស
ថង់ផ្លាស្ទិច ២៧ដុំធំ
ថ្នាំដុះធ្មេញ ៤កេស
ទឹកត្រី ៦៩ដុំ
កម្រាលតុ ២ដុំ
កាបូប ១ដុំ
ខ្លងម្សៅ ៥ការ៉ុង
គ្រាប់ពោត ៥ការ៉ុង
សាប៊ូលាងចាន ៣២កេស និង ២០ការ៉ុង
សាប៊ូកក់សក់ ១២កេស
សាច់បង្កក ជាច្រើនតោន
មានទាំងអីវ៉ាន់ក្រុមហ៊ុន វរៈប៊ុនថាំផងដែរ។
ទំនិញទាំងអស់នេះ ឈ្មួញនាំចូលមកជាប្រចាំ ចាប់តាំងពីថ្ងៃដែល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសបិទច្រកព្រំដែន កម្ពុជា-ថៃបន្ទាប់ពីថៃបិទដោយឯកតោភាគីមកម៉្លេះ។
ករណីការចុះបង្ក្រាបទំនិញគេចពន្ធនិងសាច់បង្កកខាងលើ អាជ្ញាធរមានសមត្ថកិច្ចចម្រុះសហការគ្នាដុតដៃដុតជើងដើម្បីទប់ស្កាត់ទំនិញកិច្ចពន្ធទាំងអស់នេះ លោក ភិម ចំណាន មេការិយាល័យគយ និងរដ្ឋាករស្រុកម៉ាឡៃ មិនចូលរួមសហការជាមួយអាជ្ញាធរសមត្ថកិច្ច និងព្រះរាជ្ញារងដែលបានបង្រាបនោះឡើយ។
ប្រភពបានបញ្ជាក់បន្ថែមថា សាច់បង្កកនិងទំនិញគេចពន្ធទាំងនេះកាលដែលច្រកតំបន់ស្រុកម៉ាឡៃបើកដំណើរការធម្មតា ក្រុមឈ្មួញទាំងអស់នោះបានបង្កប់ជាមួយអីវ៉ាន់ដែលបង់ពន្ធត្រឹមត្រូវចូលមកប្រទេសកម្ពុជា ប៉ុន្តែត្រូវបង់លុយឲ្យការិយាល័យគយ លោក ភិម ចំណាន ទើបអាចឆ្លងកាត់មកបាន យោងតាមចម្លើយសារភាព…… សូមឯកឧត្តមបណ្ឌិត គុណ ញឹមពិនិត្យមើលផង។








No comments:
Post a Comment