កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថប្រចាំខែសីហា លើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៥ និងប្រកាសមុខតំណែង បំពាក់ឋានន្តរសក្តិជូនយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដោយមានសមាសភាពអញ្ជើញចូលរួម លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរ អនុប្រធានមន្ទីរ លោកនាយ-នាយរងការិយាល័យចំណុះ លោកមេបញ្ជាការ-មេបញ្ជាការរងកងអនុសេនាធំចល័ត លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ ព្រមទាំងយោធិនដែលត្រូវប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិ។









No comments:
Post a Comment