អធិការរងនគរបាលខណ្ឌចំការមន ហួត គង់ ត្រូវឧបនាយករដ្ឋមន្រ្តី ស សុខា ដកហូតមុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អធិការរងនគរបាលខណ្ឌចំការមន ហួត គង់ ត្រូវឧបនាយករដ្ឋមន្រ្តី ស សុខា ដកហូតមុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌ



(ភ្នំពេញ)៖ លោកវរសេនីយ៍ត្រី ហួត គង់ អធិការរងនគរបាលខណ្ឌចំការមន ត្រូវបានឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដកហូតមុខតំណែង និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា។ នេះបើតាមប្រកាសរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។
លោកវរសេនីយ៍ត្រី ហួត គង់ អធិការរងខណ្ឌចំការមន តែងបង្កបញ្ហា និងការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យលើប្រជាពលរដ្ឋ នាំឲ្យមានការរិះគន់យ៉ាងចាស់ដៃ និងប៉ះពាល់ដល់ស្ថាប័ននគរបាលដែលខ្លួនកំពុងបម្រើការងារថែមទៀតផង ទាំងដែលមន្ដ្រីនគរបាលម្នាក់កំពុងបំពេញការងារប្រកបដោយការទទួលខុសត្រូវ។
វរសេនីយ៍ត្រី ហួត គង់ នៅយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ បានប្រើប្រាស់ពាក្យសម្ដី និងកាយវិការមិនសមរម្យទៅលើសាក្សីម្នាក់ដែលជាអ្នកផ្ដល់ព័ត៌មានអំពីករណីឃាតកម្មសម្លាប់ស្ដ្រីជនបរទេសម្នាក់ នៅខណ្ឌចំការមន ព្រមទាំងអ្នកសារព័ត៌មាន ដែលជួយផ្ដល់ព័ត៌មានដល់សមត្ថកិច្ច។ កាយវិការ និងពាក្យសម្ដីរបស់អធិការរងរូបនេះម្ដងហើយម្ដងទៀត គឺបានជះឥទ្ធិពលមិនល្អដល់ស្ថាប័ននគរបាលរាជធានីភ្នំពេញ៕






No comments:

Post a Comment

Pages