ឯកឧត្តម វ៉ី សំណាង អញ្ជើញចូលរួមអមដំណើរ គណៈប្រតិភូ ក្រសួងធនធានទឹក និងឧតុនិយម និងគណៈប្រតិភូអូស្ត្រាលីចុះសិក្សាស្វែងយល់ពីប្រព័ន្ធធារាសាស្ត្រព្រែកគ្រួសចារ និងប្រព័ន្ធធារាសាស្រ្តតាស៊ូង នៃគម្រោងកាវ៉ាក់ ស្ថិតក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម វ៉ី សំណាង អញ្ជើញចូលរួមអមដំណើរ គណៈប្រតិភូ ក្រសួងធនធានទឹក និងឧតុនិយម និងគណៈប្រតិភូអូស្ត្រាលីចុះសិក្សាស្វែងយល់ពីប្រព័ន្ធធារាសាស្ត្រព្រែកគ្រួសចារ និងប្រព័ន្ធធារាសាស្រ្តតាស៊ូង នៃគម្រោងកាវ៉ាក់ ស្ថិតក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ




ស្រុកព្រៃកប្បាស (តាកែវ) នាថ្ងៃសុក្រ ៦កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០នាទីព្រឹក ឯកឧត្តម ថោ ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ និងខេត្តកណ្តាល បានអញ្ជើញចុះសិក្សាស្វែងយល់ពីប្រព័ន្ធធារាសាស្ត្រព្រែកគ្រួសចារ និងប្រព័ន្ធធារាសាស្ត្រតាស៊ូង នៃកម្មវិធីខ្សែសង្វាក់តម្លៃផលិតកម្មកសិកម្មកម្ពុជា-អូស្ត្រាលី(កាវ៉ាក់) ក្រោមជំនួយពីរដ្ឋាភិបាលអូស្ត្រាលី ស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ និងខេត្តកណ្តាល ដោយមានវត្តមានចូលរួមពីឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។

សូមជម្រាបថា ប្រព័ន្ធធារាសាស្ត្រព្រែកគ្រួសចារដែលទទួលប្រភពទឹកពីស្ទឹងព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល បានកសាងឡើងក្នុងឆ្នាំ២០១៨ មានទីតាំងស្ថិតក្នុងឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ និងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ ដោយឡែក ប្រព័ន្ធធារាសាស្រ្តតាស៊ូង បានកសាងឡើងក្នុងឆ្នាំ ២០១៧ មានទីតាំងស្ថិតនៅភូមិព្រៃតាពង  ឃុំបានកាម  ស្រុកព្រៃកប្បាស ខេត្តតាកែវ  មានចម្ងាយប្រមាណ ៦៥គីឡូម៉ែត្រ ពីទីរួមខេត្តតាកែវ ។














No comments:

Post a Comment

Pages