ទីបញ្ជាការស្រាល ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចំនួន ៩គោលដៅ បានទទួលស្បៀងអាហារគ្រឿងឧបភោគបរិភោគ ជំនួយឧបត្ថម្ភរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ទីបញ្ជាការស្រាល ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចំនួន ៩គោលដៅ បានទទួលស្បៀងអាហារគ្រឿងឧបភោគបរិភោគ ជំនួយឧបត្ថម្ភរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ

  



ខេត្តកំពង់ធំ៖ ស្បៀងអាហារគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងប្រេងឥន្ធនៈ ដែលជាជំនួយឧបត្ថម្ភរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ត្រូវបានឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានគណៈប្រជាការឯកភាពរដ្ឋបាលខេត្ត អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ប្រគល់ជូនទីបញ្ជាការស្រាល ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន ៩គោលដៅ នៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ និងស្រុកប្រាសាទបល្ល័ង្ក  ដែលពិធីនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ។

ជាកិច្ចចាប់ផ្ដើម ឧត្តមសេនីយ៍ទោ សោម ស៊ុន និងអង្គពិធីទាំងមូល បានគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជន ដែលបានពលីជីវិតដ៍អង់អាចក្លាហាន ក្នុងបុព្វហេតុការពារជាតិ  ការពារបូរណភាពទឹកដី  ពីការឆ្លៀនពានដ៏សាហាវឃោរឃៅ ព្រៃផ្សៃ ពីសំណាក់ពួកចោរសៀម មកលើដែនអធិបតេយ្យភាពកម្ពុជា-ថៃ នៅតាមព្រំដែនក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ នាពេលកន្លងទៅថ្មីៗនេះ នឹងបានសូមបួងសួរឲ្យវិញ្ញាណក្ខន្ធវីរយុទ្ធជនរបស់យើងបានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវកាកោតសរសើរ ចំពោះកងកម្លាំងចម្រុះ នៅទីបញ្ជាការស្រាទាំង ៩ ដែលបានធ្វើសកម្មភាពយ៉ាងសកម្ម នៅតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ និងតំបន់ដែនជម្រកសត្វព្រៃបឹងពែ ក្នុងភូមិសាស្ត្រស្រុកប្រាសាទបល្ល័ង្ក និងដែនគម្របព្រៃឈើស្រុកសណ្ដាន់ និងស្រុកសន្ទុក ខេត្តកំពង់ធំ ។ ជាលទ្ធផលក្នុងរយៈពេលជាងមួយឆ្នាំ នៃយុទ្ធនាការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិកន្លងទៅនេះ ដោយបានចាប់ផ្ដើមអនុវត្តពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ មកដល់បច្ចុប្បន្ននេះ កងកម្លាំងចម្រុះរបស់យើង បានរកឃើញផ្ទៃដីដែលក្រុមជនល្មើសលួចកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិនាពេលកន្លងទៅ មានចំនួន ជិត ៤,០០០ហិកតា ។ ហើយបច្ចុប្បន្នផ្ទៃដីទាំងនេះត្រូវបានកងកម្លាំងចម្រុះ និងស្ថាប័នជំនាញពាក់ព័ន្ធ ធ្វើការគ្រប់គ្រង ព្រមទាំងរួមគ្នាដាំស្ដារព្រៃឈើឡើងវិញនៅលើផ្ទៃដីដែលបានដករហូតជាសម្បត្តិរដ្ឋ បានចំនួនជាង ៥ម៉ឺនដើមរួចមកហើយ ។ ជាមួយនោះ ក៏បានចាប់ឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសមួយចំនួន រួមជាមួយមធ្យោបាយជាវត្ថុតាងបញ្ជូនទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់រួចមកហើយ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចជូនដល់កងកម្លាំងចម្រុះទាំងអស់ ត្រូវបន្តរួមគ្នាធ្វើសកម្មភាព ឱ្យបានសកម្មថែមទៀត ធ្វើយ៉ាងណាប្ដេជ្ញាចិត្ត ការពារ ទប់ស្កាត់ និងបង្ក្រាបឲ្យបានជនល្មើសលួចកាប់ទន្ទ្រានព្រៃឈើយកដីធ្វើជាកម្មសិទ្ធិ ព្រមទាំងក្រុមជនលើសមួយចំនួន នៅតែលួចចូលកាប់ដឹកជញ្ជូនឈើខុសច្បាប់ ដើម្បីចាប់ឃាត់ខ្លួន រួមជាមួយវត្ថុតាងបបញ្ជូនទៅកាន់តុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ តំណាងឱ្យឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានប្រគល់ជូនស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ រួមជាមួយប្រេងឥន្ធនៈ ជូនដល់ទីបញ្ជាការស្រាទាំង ៩គោលដៅ ដើម្បីបន្តនិរន្តរភាពការងារឲ្យទទួលបានជោគជ័យ ដើម្បីបុព្វហេតុសង្គមជាតិ និងប្រជាជនកម្ពុជា ។















No comments:

Post a Comment

Pages