គណៈប្រតិភូសភាអាមេរិក ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

គណៈប្រតិភូសភាអាមេរិក ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ

 



(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែសីហា ឆ្នាំ២០២៥នេះ គណៈប្រតិភូ សភា​សហ​រដ្ឋ​អាមេរិក (CODEL) ដឹកនាំដោយលោកស្រី Beth Van Duyne ប្រធានគណៈ​ប្រតិ​ភូ និងជាសមាជិកសភាប្រចាំរដ្ឋ Texas បានអញ្ជើញចុះទៅត្រួតពិនិត្យដោយ​ផ្ទាល់​នូវស្ថានភាពរបស់ជនភៀសសឹក នៅក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។
ដំណើរចុះទៅពិនិត្យស្ថានភាពជនភៀសសឹករបស់កម្ពុជានាពេលនេះ គឺជាការឈ្វេង​យល់មួយពីទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា ដែលកើតចេញពីសង្គ្រាមឈ្លាន​ពាន​របស់ថៃ។
សូមបញ្ជាក់ថា គណៈប្រតិភូសភាសហរដ្ឋអាមេរិកកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា។ គណៈប្រតិភូ បានអញ្ជើញជួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ឧបនាយក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។
ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី និង ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល, គណៈប្រតិភូសភាអាមេរិក បានបញ្ជាក់ថា អាមេរិក នឹងបន្តយកចិត្តទុកដាក់លើការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ៕



No comments:

Post a Comment

Pages