ឯកឧត្តម ប៊ិន ត្រឈៃ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឱរ៉ាល់ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៥ ========================== - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម ប៊ិន ត្រឈៃ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឱរ៉ាល់ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៥ ==========================



ខេត្តកំពង់ស្ពឺ៖នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៊ិន ត្រឈៃ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឱរ៉ាល់ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប៊ិន ត្រឈៃ ប្រធាន បានអនុញ្ញាតជូន លោក ចែម សារីម ប្រធានគណៈកម្មាធិការគណបក្សស្រុកឱរ៉ាល់ ឡើងថ្លែងរបាយការណ៍បូកសរុបលទ្ធផលការងារខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៥ ជូនអង្គប្រជុំ រួមមតិយោបល់ ផ្តល់ធាតុចូល និងពិភាក្សាកែសម្រួល។ អង្គប្រជុំ បានពិនិត្យពិភាក្សាលើចំណុចសំខាន់ៗមួយចំនួន រួមមាន៖ (១) ការងារចាត់តាំង និងកសាងសមាជិកគណបក្ស (២) ការងារឃោសនាអប់រំ (៣) ការងារត្រួតពិនិត្យ (៤) ការងារចលនាមហាជន និងយុវជនគណបក្សស្រុក (៥) ការងារយុវជនគណបក្សស្រុក (៦) ការងារហិរញ្ញវត្ថុ និង (៧) ការចិញ្ចឹមចលនា និងសកម្មភាពរបស់មន្ត្រីក្រុមការងារគណបក្សចុះមូលដ្ឋាន។

បន្ទាប់ពីមានការជជែកពិភាក្សាយ៉ាងផុលផុសរបស់អង្គប្រជុំ ឯកឧត្តមប្រធាន បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមតិយោបល់ ការផ្តល់ធាតុចូលពីសំណាក់ឯកឧត្តម សមាជិក សមាជិកា និងវឌ្ឍនភាពល្អប្រសើរនៃការកសាងរបាយការណ៍​ថ្នាក់ស្រុករបស់គណៈកម្មាធិការគណបក្សស្រុកឱរ៉ាល់។ មានមតិបូកសរុប ឯកឧត្តមប្រធាន បានអនុម័តដាក់ចេញនូវទិសដៅការងារសម្រាប់ខែកញ្ញា ចំនួន៧ចំនុច និងបានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ដល់ក្រុមការងារគណបក្សស្រុកឱរ៉ាល់ រួមមាន៖ (១) បន្តយកចិត្តទុកដាក់ជាអាទិភាពរាល់សកម្មភាពរបស់ពួកប្រឆាំងជ្រុលនិយម ដែលប៉ុនប៉ងបង្កអស្ថេរភាពនៅមូលដ្ឋាន (២) បន្តកសាងសមាជិកគណបក្ស និងពង្រឹងរចនាសម្ព័ន្ធអង្គការចាត់តាំង (៣) បន្តយកចិត្តទុកដាក់ខ្ពស់លើប្រជាពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ (៤) បន្តផ្សព្វផ្សាយរាល់សេចក្តីថ្លែងការនានាជុំវិញបញ្ហាព្រំដែនពីប្រមុខថ្នាក់ដឹកនាំ និង (៥) តាមដានព័ត៌មានពីប្រភពផ្លូវការរបស់រដ្ឋ ចៀសវាងការចែកចាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់លើបណ្តាញសង្គម ដែលអាចនាំឲ្យមានផលប៉ះពាល់សតិអារម្មណ៍សមាជិកបក្ស ប្រជាពលរដ្ឋនៅមូលដ្ឋាន។
#សន្តិភាពនៅកម្ពុជា #សម្តេចតេជោហ៊ុនសែន #សម្តេចធិបតីហ៊ុនម៉ាណែត #គណបក្សប្រជាជនកម្ពុជា #ស្រុកឱរ៉ាល់






















No comments:

Post a Comment

Pages