ព្រំដែនកម្ពុជា ថៃ – បន្ទាយមានជ័យ :
ទូរទស្សន៍អន្តរជាតិ Channel News Asia (CNA) របស់សិង្ហបុរី នាថ្ងៃទី២៧ខែសីហាឆ្នាំ២០២៥ នេះ បានបញ្ជូន
អ្នកយកព័ត៌មានខ្លួនចុះថតទិដ្ឋភាពជាក់ស្តែងនិងជួបសម្ភាសជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាទីកន្លែងដែលទាហានថៃ ចូលមកឈ្លានពាន ឡោមព័ទ្ធបន្លាលួសនិងកង់ឡាន ។
សូមរំលឹកថា អ្នកយកព័ត៌មានអន្តរជាតិដ៏ល្បី នៃChannel Newsasia (CNA)របស់សិង្ហបុរីរូបនេះ ធ្លាប់បានចូលរួមមកយកព័ត៌មានផ្ទាល់នៅសមរភូមិព្រំដែនកម្ពុជា ថៃដោយបង្ហាញពីការរងគ្រោះយ៉ាងធ្ងន់ធ្ងរ នៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ពេលទាហានថៃបានបាញ់ផ្លោងក្នុងរយៈពេល៥ថ្ងៃ(២៤-២៨ខែសីហាឆ្នាំ២០២៥) និងផ្ទៀងផ្ទាត់បទឈប់បាញ់។
ក្នុងនោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មន្ត្រីនិងសមត្ថកិច្ច ពលរដ្ឋពាក់ព័ន្ធ បានទទួលសហការនៅកន្លែងដែលទាហានចូលមករាយបន្លាលួស និងរឹបអូសផ្ទះប្រជាពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
បន្ថែមលើនោះ អ្នកយកព័ត៌មាននៃទូរទស្សន៍អន្តរជាតិដ៏ធំនិងល្បីនៅតំបន់អាស៊ីភាគអគ្នេយ៍ ក៏ដូចជានីទ្វីបអាស៊ី ក៏បន្តដំណើរទៅយកព័ត៌មានតាមបណ្តោយព្រំដែននាកន្លែងផ្សេងទៀតនៅបណ្តាស្រុក ក្រុងនៃខេត្តបន្ទាយមានជ័យនិងខេត្តជាប់ព្រំដែនកម្ពុជា ថៃផ្សេងទៀត ៕












No comments:
Post a Comment