ប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC ) ៥ កម្ពុជា-បញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាត ថៃ បានជោគជ័យ នៅខេត្តប៉ៃលិន , តែថៃរាយបន្លាលួសថ្មី - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC ) ៥ កម្ពុជា-បញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាត ថៃ បានជោគជ័យ នៅខេត្តប៉ៃលិន , តែថៃរាយបន្លាលួសថ្មី

 


(ខេត្តប៉ៃលីន )កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិ ភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាតរបស់ថៃកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ប៉ុន្តែនៅរសៀលថ្ងៃដដែលនោះ កងកម្លាំងកងពលបូរ៉:ផា ប្រចាំទិសបូព៌ាប្រទេសថៃ ៤០-៥០នាក់ ប្រដាប់ដោយអាវុធបានលើកគ្នាទាំងកម្រោលមករាយបន្លាលួសព័ទ្ធយកផ្ទះ ដីចម្ការ ផ្លូវរបស់ពលរដ្ឋខ្មែរនិងបូរណភាពទឹកដីកម្ពុជា ក្នុងដែនសមត្ថកិច្ចភូមិសាស្ត្រយោធភូមិភាគទី៥ នាភូមិជោគជ័យឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ទល់មុខភូមិណងចាន់ឃុំ/ស្រុកគោកស៊ូងខេត្តស្រះកែវ។
ប៉ុន្តែដោយមានពលរដ្ឋកម្ពុជា ក្នុងនោះមានស្ត្រី ស្ត្រីដៃម្ខាងពរកូនតូច ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ យុវជន យុវនារីផងបានតវ៉ា រារាំងយ៉ាងខ្លាំងក្លា ទើបធ្វើអោយទាហានសៀមព្រមដកថយ ហើយយកបន្លាលួសចេញវិញ ។
យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការពារជាតិសូមជម្រាបជូនដល់សាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អំពីលទ្ធផល នៃកិច្ចប្រជុំនោះ ថា: គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងជា សហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។
គណៈ ប្រតិភូថៃដឹកនាំដោយឧត្តមនាវីឯក អភិឆាត សាប់ប្រះសើត មេបញ្ជាការ បញ្ជាការដ្ឋានការពារ ព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាត និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការ ព្រំដែនថ្នាក់យោធភូមិភាគ (RBC)។
នៅក្នុងកិច្ចប្រជុំវិសាមញ្ញនេះ ភាគីកម្ពុជា និងថៃ បានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំ រវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាព នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិចគ្នា។
ភាគីទាំងពីរក៏បានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងបន្ថែមទៀតនៅគ្រប់កម្រិត ដើម្បីកសាង ជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ។
តាមរយៈការប្រាស្រ័យទាក់ទងគ្នានេះ ភាគីទាំងពីរ បានសង្កត់ធ្ងន់ពីការវិវឌ្ឍជាវិជ្ជមាន និងវឌ្ឍនភាពដែលសម្រេចបានកន្លងមក សំដៅជំរុញកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ៕





No comments:

Post a Comment

Pages