ភ្នំពេញ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃពុធ ទី០៣ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយអប់រំនយោបាយចិត្តសាស្ត្រប្រចាំឆមាសទី២ ឆ្នាំ២០២៥ ដល់យោធិននៃកងរាជអាវុធហត្ថ ដោយមានការអញ្ជើញចូលរួមពីលោកស្នងការរង នាយការិយាល័យជំនាញ មេបញ្ជាការ កងឯកភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានភ្ជាប់តាមប្រព័ន្ធ Video Conference ទៅសាលាទាំងពីរ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្ត ទាំង២៥ផងដែរ។































No comments:
Post a Comment