ខេត្តកំពង់ស្ពឺ៖ដោយអនុវត្តតាមបទរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃចន្ទ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ឯក ភូឌី សាឌីន មេបញ្ជាការរង បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានផ្សព្វផ្សាយណែនាំបន្ថែមអំពី ការស្លៀកពាក់ឯកសណ្ឋានចេញចូលក្នុងអង្គភាពឲ្យបានត្រឹមត្រូវ/ជួយត្រួតពិនិត្យទឹកភ្លើងតាមមន្ទីរនីមួយៗមុនចាកចេញ/ថែរក្សាអនាម័យក្នុងអង្គភាពឲ្យបានល្អ/គោរពបទបញ្ជាថ្នាក់ដឹកនាំ/ពង្រឹងការងារ វេនប្រចាំបញ្ជា វេនប្រចាំការ មណ្ឌលប្រតិបត្តិការ/គោរពតួនាទីភារកិច្ច ក្នុងអង្គភាព/ផ្សព្វផ្សាយលទ្ធផលការងារប្រចាំសប្តាហ៍និងទិសដៅបន្ត/ផ្សព្វផ្សាយសភាពការណ៍ជាតិ និងអន្តរជាតិថ្មីៗ/ផ្សព្វផ្សាយត្រៀមកម្លាំងអន្តរាគមន៍ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងរំលឹកការអនាម័យ កន្លែងសម្រាក់ កន្លែងហូប ដើម្បីពង្រឹងសុខភាពឱ្យបានកាន់តែប្រសើរ៕
#បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
✅










No comments:
Post a Comment