ប្រជុំបូកសរុបសភាពការណ៍ ការអនុវត្តតួនាទី ភារកិច្ច កងរាជអាវុធហត្ថរយៈពេល ៩ខែ និងលើកទិសដៅការងារបន្តត្រីមាសទី៤ ឆ្នាំ២០២៥ និងបំពាក់ឋានន្តរសក្តិជូននាយទាហាន នៃកងរាជអាវុធហត្ថ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ប្រជុំបូកសរុបសភាពការណ៍ ការអនុវត្តតួនាទី ភារកិច្ច កងរាជអាវុធហត្ថរយៈពេល ៩ខែ និងលើកទិសដៅការងារបន្តត្រីមាសទី៤ ឆ្នាំ២០២៥ និងបំពាក់ឋានន្តរសក្តិជូននាយទាហាន នៃកងរាជអាវុធហត្ថ

 



រតនគិរី៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញជាធិបតីក្នុងពិធីប្រជុំបូកសរុបសភាពការណ៍ ការអនុវត្តតួនាទី ភារកិច្ច កងរាជអាវុធហត្ថរយៈពេល ៩ខែ និងលើកទិសដៅការងារបន្តត្រីមាសទី៤ ឆ្នាំ២០២៥ និងបំពាក់ឋានន្តរសក្តិជូននាយទាហាន នៃកងរាជអាវុធហត្ថ។ លោកឧត្តមសេនីយ៍មេបញ្ជាការ បានអញ្ជើញបើកចែកនូវអាវរងារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់យោធិននៃកងរាជអាវុធហត្ថខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន.អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង.ស្រុក ប្រធានស្នាក់ការសន្តិសុខ កម្លាំងកងអន្តរាគមន៍ចល័ត ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថជាច្រើនរូបទៀត។




















No comments:

Post a Comment

Pages