ខេត្តព្រៃវែង÷ នៅព្រឹកថ្ងៃអាទិត្យ ១២រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី ប្រគល់-ទទួលម៉ូតូ ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកមួយចំនួន ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។
ទន្ទឹមជាមួយគ្នានោះដែរប៉ុស្តិ៍នគរបាលរដ្ឋបាលតាមបណ្ដាអធិការដ្ឋាននគរបាលស្រុក ដែលទទួលបានម៉ូតូនាក្នុងឱកាសនោះចំនួនចំនួនសរុប ៤៦គ្រឿង រួមមាន÷ អធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក អធិការដ្ឋាននគរបាលស្រុកពោធិ៍រៀង អធិការដ្ឋាននគរបាលស្រុកពារាំង អធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្ដាល ព្រមទាំងប៉ុស្តិ៍ការពារព្រំដែន ទាំង៧ នៃវរនគរបាលការពារព្រំដែនគោកលេខ ៦០៧ ផងដែរ ។











No comments:
Post a Comment