ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្ដីពី ការធ្វើសកម្មភាពផ្ដល់ប្រាក់កម្ចីឥណទាន របស់គ្រឹះស្ថាន ធនាគារ មីក្រូហិរញ្ញវត្ថុ ដែលបានធ្វើប្រតិបត្តិនៅក្នុងខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ។
ក្នុងពិធីនេះដែរ ក៏ទទួលបានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការរង នគរបាលខេត្ត លោកមេបញ្ជាការ បញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកប្រធាន មន្ទីរអង្គភាពពាក់ព័ន្ធ លោកអភិបាល នៃគណៈអភិបាលក្រុង-ស្រុកទាំង១៣ លោកអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ ។ប្រភពស្នងការនគរបាលខេត្តព្រៃវែង











No comments:
Post a Comment