ដោយ៖ ហេង ប៊ុនឡាំង/ ក្រចេះ :ឡានដឹកដំឡូងមីសង្ស័យលើសទម្ងន់ធ្វើឲ្យបាក់ស្ពានដែកបេឡេឆ្លូង
នៅជិតផ្សារ១១៥ភូមិសែនអភិវឌ្ឍន៌ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។
ឧបទ្ទហេតុកើតឡើងនៅវេលាម៉ោង៨ព្រឹកថ្ងៃទី៣០ខែតុលាឆ្នាំ២០២៥ ។
មន្ត្រីអាជ្ញាធរ ជំនាញនិងពលរដ្ឋអោយដឹងថា: ទម្រាំបានស្ពានមួយៗ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ខិតខំណាស់ ចំណាយច្រើនណាស់ តែឈ្មួញខ្លះ ដោយសារគិតតែផលប្រយោជន៌ខ្លួនឯង ធ្វើអោយបាត់បង់ប្រយោជន៍សាធារណៈបែបនេះ ។
ការដឹកជញ្ជូនធុនធ្ងន់បែបនេះ តែងបន្តឆ្លងកាត់ជញ្ជីងថ្លឹងរថយន្តនៅស្នួល ខេត្តក្រចេះដែរ ប៉ុន្តែសង្ឃឹមថា ជញ្ជីងទីនោះ មិនមមែនដាក់ចាំតែយកលុយទៅចុះ ។
ហើយក្រសួងមហាផ្ទៃ ក្រសួងសាធារណការនិងដឹកជញ្ជូន និងរដ្ឋបាលខេត្តក្រចេះឱឱនឹងត្រួតពិនិត្យករណីនេះ ។ ករណីនេះ ក៏មិនអាចបន្ទោសតែភាគីរថយន្តបន្ទុកធ្ងន់នោះដែរ ជួនកាលបញ្ហាគុណភាពស្ពានចាស់ទ្រុឌទ្រោម ខូចខាតផងដែរ ។ ត្រូវស៊ើបអង្កេត ។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត ស្រុក ឃុំបា ជូនដំណឹងដល់សាធារណៈជនទាំងអស់ឲ្យបានជ្រាបថា : នៅស្ពានឆ្លូងនៅជិតផ្សារ ១១៥បានបាក់ហើយសូមបងប្អូនធ្វើដំណើរ ផ្លូវវាងមាន ២ ជម្រើស :
១- តាមក្រុមហ៊ុនដឹកយ៉ុង់ ២- តាមផ្លូវ១០៧ ៕




No comments:
Post a Comment