អតីតចៅអធិការវត្តភ្នំរាបត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តកំពត ក្រោមបទចោទប្រកាន់ពីបទគំរាមកំហែង និងហែកកេរ្តិ៍..! - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អតីតចៅអធិការវត្តភ្នំរាបត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តកំពត ក្រោមបទចោទប្រកាន់ពីបទគំរាមកំហែង និងហែកកេរ្តិ៍..!




នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ នេះជនសង្ស័យឈ្មោះ សុត ដាវី ភេទប្រុស អាយុ ៣៥ឆ្នាំ ជាអតីតចៅអធិការវត្តភ្នំរាប ត្រូវបានប្តឹងដោយឈ្មោះ ទួន ពៅធី ភេទស្រី អាយុ ៤៦ឆ្នាំ រស់នៅភូមិមាត់ពាម ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត។


កម្មវត្ថុបណ្តឹង៖ បទ គំរាមកំហែង ហែកកេរ្តិ៍ឈ្មោះ ដែលប្រព្រឹត្តទៅចាប់តាំងពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ រហូតដល់ថ្ងៃដាក់ពាក្យបណ្តឹង (ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥)។


ទីតាំង៖ វត្តភ្នំរាប ស្ថិតនៅភូមិអន្លង់ថ្ងាន់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។


ផ្អែកតាមការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យរូបនេះបាន សារភាព ថាខ្លួនពិតជាបាន គំរាម និង បង្ហោះរូបអាសអាភាស ព្រមទាំង រូបភាពរួមភេទ ជាមួយដើមបណ្តឹងជាសាធារណៈប្រាកដមែន។ 


ហេតុនេះ ទើបសមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីបន្តនីតិវិធី។

No comments:

Post a Comment

Pages