កម្លាំង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះតាមគោលដៅ ដើម្បីការពារ សន្តិសុខ រក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ជូន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងលោកជំទាវ សុខ នារី គុយ សុផល បានអញ្ជើញក្នុងព្រះរាជពិធីបុណ្យដង្ហែអង្គកឋិនទានព្រះរាជទ្រព្យព្រះមហាក្សត្រ ទៅវេរប្រគេនព្រះសង្ឍគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ទ្ធ សីមា វត្ដភ្នំព្រះពុទ្ធមានបុណ្យ ស្ថិតនៅភូមិដំបូករូង ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។
#បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ































No comments:
Post a Comment