ករណី ឧត្តមសេនីយ៍ត្រី ផាត សុវណ្ណារ៉ា យកលុយធានារត់ការចូលក្របខ័ណ្ឌនគរបាល នៅក្នុងឆ្នាំ២០២០ បន្ទាប់ពីអង្គភាពបានផ្សព្វផ្សាយចំនួន២លើក លោក ផាត រ៉ាវីបាននិយាយទៅជនរងគ្រោះថា ចង់បិទព័ត៌មានពេលណាក៏បាន វគ្គ៣ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ករណី ឧត្តមសេនីយ៍ត្រី ផាត សុវណ្ណារ៉ា យកលុយធានារត់ការចូលក្របខ័ណ្ឌនគរបាល នៅក្នុងឆ្នាំ២០២០ បន្ទាប់ពីអង្គភាពបានផ្សព្វផ្សាយចំនួន២លើក លោក ផាត រ៉ាវីបាននិយាយទៅជនរងគ្រោះថា ចង់បិទព័ត៌មានពេលណាក៏បាន វគ្គ៣




រាជធានីភ្នំពេញ៖បន្ទាប់ពីជនរងគ្រោះស្នើសុំ មកអង្គភាពអ្នកសារព័ត៌មានយើង នៅថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២៤ កន្លងមក ក្នុងការករណី លោកឧត្តមសេនីយ៍ត្រី ផាតសុវណ្ណារ៉ា  បំរើការងារ អគ្គស្នងការដ្ឋាន នគរបាលជាតិ ស្នងការដ្ឋានហិរញ្ញកិច្ចនិងភស្ភុភារ ជួយដោះស្រាយ សងលុយ រត់ការចូលក្របខ័ណ្ឌ នគរបាលនៅក្នុងឆ្នាំ២០២០  ចូលក្របខ័ណ្ឌមិនបាន ចំណែកលុយត្រូវបាន លោក ឧត្តមសេនីយ៍ត្រី ផាតសុវណ្ណារ៉ា និងប្អូនប្រុសរបស់ខ្លួនស៊ីដាច់ ។

យោងតាមការស្នើសុំរបស់ជនរងគ្រោះ  នៅថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២៤ ហើយអង្គភាពសារព័ត៌មានយើង  បានផ្សាយចេញនៅថ្ងៃទី២៣ខែឆ្នាំដដែរ លោកផាត រ៉ាវី ភេទ ប្រុស អាយុ៤០ឆ្នាំ បានចេញមុខជំនួស លោក ឧត្តមសេនីយ៍ត្រី ផាត សុវណ្ណារ៉ាដែលត្រូវជាបងប្រុស និងមានលេខទូរស័ព្ទ ០៩៧៧៦៩៩៥៥៥ និង០១១៤៤៣៣៤៨ បានអោយ លោក ផាត រ៉ាវី ជាអ្នកចេញមុខសម្របសម្រួលជាមួយជនរងគ្រោះ នៅថ្ងៃទី២៤ខែឆ្នាំដដែរ ដើម្បីបិទបាំងរឿងពិត នៅក្នុងនោះ លោកផាតរ៉ាវី បានព្រមព្រៀងគ្នា សងប្រាក់ទៅជនរងគ្រោះវិញ ក្នុងការបញ្ចប់រឿង ។

កិច្ចសន្យាសងប្រាក់មួយសន្លឹក ដែលធ្វើនៅថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២៤ របស់លោក ផាត រ៉ាវី ផ្លាស់ប្តូសាច់រឿង ដោះបន្ទុករវាង លោក ឧត្តមសេនីយ៍ត្រី ផាត សុវណ្ណារ៉ារ៉ា  បំរើការងារ អគ្គស្នងការដ្ឋាន នគរបាលជាតិ ស្នងការដ្ឋានហិរញ្ញកិច្ចនិងភស្ភុភារ ដែលជាបុគ្គលសំខាន់ដែលធានាក្នុងការរត់ការចូលក្របខ័ណ្ឌនគរបាល តើលោក ឧត្តមសេនីយ៍ត្រី ផាត សុវណ្ណារ៉ា និង លោក ផាត រ៉ាវី ដែលត្រូវជាប្អូនបង្កើត លោក ឧត្តមសេនីយ៍ត្រី ផាត សុវណ្ណារ៉ា ប្រើយុត្តិសាស្ត្រអ្វីទៀតក្នុងការដោះខ្លួនអោយរួចផុតពីការចោទប្រកាន់ ។

សូមបញ្ជាក់ផងដែលថា ប្រាក់ដែលត្រូវទូទាត់នៅសល់ជាង ១៨លានរៀល ស្នើនិងជាង៤០០០ដុល្លារ តែប៉ុណ្ណោះ នៅល្ងាចថ្ងៃទី២៤ខែតុលាឆ្នាំ២០២៥ ម្សិលមិញ លោក ផាត រ៉ាវី បានខលទៅកូនស្រីជនរងគ្រោះ ហើយបានបញ្ជាក់ ចង់ផ្សាយអីក៏ផ្សាយទៅ គេស្គាល់អ្នកធ្វើការនៅក្រសួងព័ត៌មាន ចង់បិទព័ត៌មានប៉ុន្មានអង្គភាពក៏បាន នេះបើយោងសម្តីរបស់កូនស្រីជនរងគ្រោះ បានផ្ញើសារសម្លេងមកអង្គភាពសារព័ត៌មានយើង។

លោកញឹម ប្រុស ដែលជាជនរងគ្រោះ នៅពេលនេះ គាត់កំពុងមើលថែ ប្រពន្ធរបស់គាត់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារដួលក្នុងបន្ទប់ទឹកដាច់សរសៃឈាមស្លាប់មួយជំហៀងខ្លួន ដោយពុំមានប្រាក់ក្នុងការព្យាបាល

ឡើយ  នេះបើយោងតាមការរៀបរាប់របស់កូនស្រីជនរងគ្រោះ បានខលមកអង្គភាពសារព័ត៌មានយើងទាំងស្រក់ទឹកភ្នែក។

នៅថ្ងៃទី២៥ខែតុលាឆ្នាំ២០២៥កូនស្រីរបស់ជនរងគ្រោះ បានបញ្ជាក់បន្ថែមមកកាន់អអ្គភាពសារព័ត៌មានយើងថា បើលោកឧត្តមសេនីយ៍ត្រី ផាតសុវណ្ណារ៉ា និងលោក ផាត រ៉ាវី  នៅតែគេចវេស មិនរកដំណោះស្រាយនោះទេ ប្អូនស្រី និងរៀបចំបណ្តឹង និងសុំកិច្ចអន្តរាគមន៍ ពីឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីស្នើសុំ ឯកឧត្តមចាត់វិធានការតាមច្បាប់ ។

អង្គភាពសារព័ត៌មានយើងសង្ឃឹមថា លោកឧត្តមសេនីយ៍ត្រី ផាតសុវណ្ណារ៉ា និងលោក ផាត រ៉ាវី និងរកដំណោះស្រាយ ដោយសន្តិភាព ដោយរយ:ពេលកន្លងមកយោងតាមកិច្ចសន្យាដែលមានស្នាមមេដៃរបស់លោក មិនបានគោរពនិងអនុវត្តតាមកិច្ចព្រមព្រៀងនោះឡើយ ដើម្បីសម្របសម្រួលបញ្ចប់រឿង សូមលោកទាំងពីរ សងប្រាក់ដែលនៅសល់ជាងបួនពាន់ដុល្លារ ទៅជនរងគ្រោះ ដើម្បីអោយគាត់មានលទ្ធភាពព្យាបាលជំងឺប្រពន្ធគាត់តាមអ្វីដែលគាត់ធ្វើបាន។   

អង្គភាពសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាជួយអន្តរាគមន៍ ក្នុងករណីខាងលើ ដើម្បីអោយជនរងគ្រោះ ទទួលប្រាក់យកទៅព្យាបាល ប្រពន្ធរបស់គាត់ដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយ ខ្លាឃ្មុំទឹកកក







No comments:

Post a Comment

Pages