លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានបន្តយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យនូវកម្លាំង សម្ភារៈ​បច្ចេកទេស​ និងឧបករណ៍សម្រាប់ត្រៀមជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុដោយប្រការណាមួយក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ....... - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានបន្តយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យនូវកម្លាំង សម្ភារៈ​បច្ចេកទេស​ និងឧបករណ៍សម្រាប់ត្រៀមជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុដោយប្រការណាមួយក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ.......

 



កំពង់ស្ពឺ៖លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥​នេះ​ បានបន្តដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងការត្រួតពិនិត្យនូវកម្លាំង សម្ភារៈ​បច្ចេកទេស​ និងឧបករណ៍សម្រាប់ត្រៀមជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុដោយប្រការណាមួយក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ដោយមានការចូលរួមពិសំណាក់លោកមេបញ្ជាការរង,លោកនាយសេនាធិការរង,លោកប្រធាន-អនុប្រធានមន្ទីរ,លោកនាយ-នាយរងការិយាល័យ និងជំនួយការ,លោកមេញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុកនិងកងអនុសេនាធំកងរាជអាវុធហត្ថចល័តផងដែរ។


ថ្លែងនាឨកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានកោតសរសើរ​ និង​ថ្លែង​អំណរគុណ​ដល់កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ក្នុងរយះពេលកន្លងមកបានខិតខំប្រឹងប្រែង​​​ លះបង់ពេលវេលា ក្នុងការបំពេញតួនាទី ភារកិច្ច​ ការងារ​ ជូន​ដល់អង្គភាព​ក្នុង ការពារ បង្ការ ទប់ស្កាត់ បង្ក្រាប រាល់បទល្មើសនានា ក្មេងទំនើង ករណីគ្រឿងញៀន ចោរកម្ម ឧបទ្ទវហេតុផ្សេងៗ និងសង្គ្រោះបន្ទាន់​ ដែលអាចកើតមានឡើងនៅក្នងភូមិសាស្រ្តក្រុង-ស្រុក ក្នុងគោលបំណងដើម្បីការពារ សន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ជូន​ថ្នាក់​ដឹកនាំ​ និងបងប្អូនប្រជាពលរដ្ឋ​​ ព្រមទាំងភ្ងៀវជាតិ-អន្តរជាតិ​ដែល​បានអញ្ជើញមកកាន់ខេត្តកំពង់ស្ពឺទាំងមូលផងដែរ។


លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ មេបញ្ជាការ​ ក៏បានបន្តអោយកម្លាំងកងរាជអាវុធហត្ថត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀតចំពោះការងារ ការ​បង្ការ​ បង្ក្រាប​ និងសង្គ្រោះបន្ទាន់ ដើម្បីត្រៀមជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុពីធម្មជាតិដោយប្រការណាមួយក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។


ជាចុងក្រោយ​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ មេបញ្ជាការ​​​ ក៏សូមជម្រាបជូនដំណឹងថា បើសិនជាបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ បានជួបហេតុការណ៍ហើយត្រូវការ អន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមបងប្អូនទំនាក់ទំនងមកលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់(HoteLine)1292 (ដោយមិនចំណាយលុយនៅក្នុងការខលឡើយ24/24ម៉ោង)ឬអាចទំនាក់ទំនងតាមបណ្តាញ Telegram,WhatsApp,CoolApp និងតាមរយៈលេខទូរស័ព្ទ 010 61 68 68 ដែលជាលេខរបស់បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

#បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

































No comments:

Post a Comment

Pages