លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថកំពង់ស្ពឺ ចុះសួសុខទុក្ខ​លោកស្រី ឆន ស្រីរត្ន័ ភរិយាលោក អនុសេនីយ៍ត្រី យី ឧត្តម ដែលកំពុងសម្រាកលំហែមាតុភាព(ឆ្លងទន្លេ)នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ!!! - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថកំពង់ស្ពឺ ចុះសួសុខទុក្ខ​លោកស្រី ឆន ស្រីរត្ន័ ភរិយាលោក អនុសេនីយ៍ត្រី យី ឧត្តម ដែលកំពុងសម្រាកលំហែមាតុភាព(ឆ្លងទន្លេ)នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ!!!

 



កំពង់ស្ពឺ​​៖នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញ​ដឹកនាំក្រុមការងារកងរាជអាវុធហត្ថ​ ព្រមទាំងក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ​(ស.ស.យ.ក.កំពង់ស្ពឺ​) ចុះសួសុខទុក្ខលោកស្រី ឆន ស្រីរត្ន័ ត្រូវជាភរិយាលោក អនុសេនីយ៍ត្រី យី ឧត្តម នាយរងការិយាល័យបុគ្គលិក កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ  ដែលកំពុងសម្រាកលំហែមាតុភាព(ឆ្លងទន្លេ)នៅមន្ទីរពេទ្យកាល់ម៉ែត្រ​ រាជធានី​ភ្នំ​ពេញ​។

នាឱកាស​សួរសុខទុក្ខ​នោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងក្រុមការងារ បាន​សំណេះសំណាល​ ជួនពរនិង​ចូលរួម​អបអរសាទរ លោក អនុសេនីយ៍ត្រី យី ឧត្តម និងក្រុមគ្រួសារ ដែលទទួលបានសមាជិកថ្មី ប្រកបដោយសុខភាពល្អទាំងម្តាយនិងកូន​ ព្រមទាំងបានយកនូវថវិការ​ចំនួន​៤០០,០០០រៀល ព្រមទាំងសម្ភារៈមួយចំនួនមានដូចជា៖អង្ករចំនួន ០២ ការ៉ុង, ទឹកក្រូចចំនួន ០២កេស, មីចំនួន ០២កេស​ និងទឹកសុទ្ធចំនួន ០២កេសផងដែរ។

សម្រាប់លោក អនុសេនីយ៍ត្រី យី ឧត្តម និងទាំងភរិយា ព្រមទាំងក្រុមគ្រួសារ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកមេបញ្ជាការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចុះមកដោយផ្ទាល់ហើយគាត់ពិតជាមានសេចក្តីរំភើបរីករាយខ្លាំងណាស់ ដែលលោក មេបញ្ជាការ បានផ្តល់នូវកិត្តិយសសម្រាប់គ្រួសារគាត់​​​ និងបានជួនពរជ័យដល់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ និងក្រុមគ្រួសារ បុត្រា បុត្រី ព្រមទាំងក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ រួមនឹងក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ(សសយក កំពង់ស្ពឺ) សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕












No comments:

Post a Comment

Pages