នាយឧត្តមសេនីយ៍ សៅ សុខា បានចលនាមូលនិធិសាងសង់ផ្ទះជូនអតីតយុទ្ធជននូវថវិកាចំនួន ២៤៥,០០០ដុល្លារ! - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

នាយឧត្តមសេនីយ៍ សៅ សុខា បានចលនាមូលនិធិសាងសង់ផ្ទះជូនអតីតយុទ្ធជននូវថវិកាចំនួន ២៤៥,០០០ដុល្លារ!



ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចលនាថវិកាមូលនិធិសាងសង់ផ្ទះជូនអតីតយុទ្ធជន និវត្តន៍ជនដែលគ្មានផ្ទះសម្បែងនៅតាមមណ្ឌលអតីតយុទ្ធជន តបតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានសមាគមអតីតយុទ្ធជន និវត្តន៍ជន ដោយមានសប្បុរសជនបានចូលរួមបរិច្ចាគថវិកាសរុប ចំនួន ២៤៥,០០០ដុល្លារ ស្មើនឹង ៤៩ខ្នងផ្ទះ ។ ជាក់ស្តែងនាព្រឹកថ្ងៃពុធ ទី០៨ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ហ៊ង បូរ៉ា នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសហការីបាននាំយកថវិកាមូលនិធិនេះ ប្រគល់ជូនសមាគមអតីតយុទ្ធជន និវត្តន៍ជនកម្ពុជា ។





No comments:

Post a Comment

Pages