មន្ត្រីជំនាញក្រសួងធនធានទឹកនិងឧតុនិយមបន្តជួសជុលទ្វារទឹកអាង៣០កញ្ញា ដើម្បីធានាសន្តិសុខទឹកជូនពលរដ្ឋប្រើប្រាស់សម្រាប់ស្រោចស្រពស្រែប្រាំង - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

មន្ត្រីជំនាញក្រសួងធនធានទឹកនិងឧតុនិយមបន្តជួសជុលទ្វារទឹកអាង៣០កញ្ញា ដើម្បីធានាសន្តិសុខទឹកជូនពលរដ្ឋប្រើប្រាស់សម្រាប់ស្រោចស្រពស្រែប្រាំង

 



ខេត្តកំពង់ធំ ៖នៅព្រឹកថ្ងៃទី ៥ ខែវិច្ឆិកាឆ្នាំ ២០២៥ លោក ផាងវី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្មនៃក្រសួងធនធានទឹកនិងឧតុនិយមព្រមទាំងសហការីនិងលោកសាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពការជួសជុលទ្វារទឹកអាង៣០កញ្ញា ដើម្បីធានាសន្តិសុខទឹកសម្រាប់ពុកម៉ែបងប្អូនប្រជាកសិករធ្វើស្រែប្រាំងនារដូវប្រាំងឆ្នាំនេះប្រកបដោយសុវត្ថិភាព។

លោកបានឱ្យដឹងថាដំណើរការជួសជុលទ្វារទឹក៣០កញ្ញានេះប្រើរយៈពេលអស់ពីសប្តាហ៍មកហើយ ដោយសារស្ថានភាពទ្វារទឹកមានសភាពចាស់ទ្រុឌទ្រោម ហើយត្រូវការពេលវេលានិងបច្ចេកទេសដែលជាក់លាក់បំផុតដើម្បីធានានូវសុវត្ថិភាពអាចបិទបើកនិងគ្រប់គ្រងបរិមាណទឹកបានត្រឹមត្រូវតាមកម្រិតស្តង់ដារនិងសុវត្ថិភាព។

លោកផាង វី បានបន្ថែមទៀតថា ដំណើរការជួសជុលទ្វារទឹកនេះសម្រេចបាន ៩០% ហើយ ហើយនឹងសម្រេចរួចរាល់ជាស្ថាពរនៅក្នុងរយៈពេលប្រមាណជាបួនថ្ងៃទៀតប៉ុណ្ណោះដែលនឹងអាចគ្រប់គ្រងនឹងប្រើប្រាស់ទ្វារទឹកនេះបានដូចដើមនិងសុវត្ថិភាពឡើងវិញ។

ជាមួយគ្នានេះលោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ក្រុមការងារ មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ធំ អាជ្ញាធរស្រុកស្ទោង ក៏ដូចជាពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលបានរួបរួមសហការគ្នាក្នុងការជួសជុលទ្វារទឹកនេះយ៉ាងសស្រាក់សស្រាំ ដើម្បីធានានូវការបិទបើកប្រកបដោយសុវត្ថិភាពនិងទាន់សភាពការណ៍។

សូមបញ្ជាក់ផងដែរថាអាងទឹក ៣០កញ្ញា គ្របដណ្ដប់លើបីស្រុក គឺស្រុកប្រាសាទបល្ល័ង្ក  ស្រុកស្ទោង  និងស្រុកកំពង់ស្វាយ ដែលក្នុងនោះដែមានចំនួន ១៦ឃុំ និងមានស្រែស្រូវកសិករប្រមាណជាង៣២ពាន់ហិកតា ហើយអាចស្តុកទឹកបានប្រមាណ ៣៥លាន ម៉ែតត្រីគុណ។



















No comments:

Post a Comment

Pages