កំពង់ធំ៖ នាព្រឹកថ្ងៃចន្ទ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថកំពង់ធំ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសង្គ្រោះបន្ទាន់ ក្នុងពិធីបណ្ដែតប្រទីប បង្ហោះគោម ដើម្បីបួងសួងសុំសេចក្ដីសុខ នៅតាមបណ្ដោយស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ, ផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្រ្គោះបន្ទាន់ ក្នុងពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតកងយោធពលខេមភូមិន្ទឆ្នាំ២០២៥ (០៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៥ ) ។ ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រី មេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ ប្រធានអង្គភាព មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក មេបញ្ជាកងអនុសេនាធំចល័តផងដែរ ។

















No comments:
Post a Comment