រថយន្តធុនយក្សប្រភេទវេរអងដឹកទំនិញលើស ទម្ងន់កំពុងបំផ្លាញផ្លូវសង្ស័យជាទំនិញគេចពន្ធនៅ ស្រុកចន្ទ្រាខេត្តស្វាយរៀង - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

រថយន្តធុនយក្សប្រភេទវេរអងដឹកទំនិញលើស ទម្ងន់កំពុងបំផ្លាញផ្លូវសង្ស័យជាទំនិញគេចពន្ធនៅ ស្រុកចន្ទ្រាខេត្តស្វាយរៀង




ខេត្តស្វាយរៀង៖ មានរថយន្តធុនធំយីឌុបប្រភេទវ៉េអងជាច្រើនគ្រឿងដឹកទំនិញលើសទ្រុងសង្ស័យជាទំនិញគេចពន្ធធ្វើចរាចរណ៍លើដងផ្លូវឆ្ពោះទៅច្រករបៀងចំការម្ទេសឃុំទួលស្ដីស្រុកចន្ទ្រាខេត្តស្វាយរៀង ដោយផ្ទេរដាក់ក្នុងសាឡុងតាមផ្លូវទឹកនៅជិតស្ពានតួស្ដីព្រំដែនច្រករបៀងចម្ការម្ទេសឆ្លងដែនមកដឹកឆ្លងដែនទៅប្រទេសវៀតណាម ដោយពុំមានឃើញសមត្ថកិច្ចណាមករំខាន ឡើយ។ ករណីនេះបានកើតឡើងនៅថ្ងៃទី៣ ខែវិច្ចិកា ឆ្នាំ២០២៥នៅចំណុចរបៀងចំការម្ទេស ស្ថិតនៅឃុំទួលស្ដី ស្រុកចន្ទ្រា។
បើតាមប្រភពនៅក្នុងភូមិចំដូនទៃ ឃុំទួលស្ដី ស្រុកចន្រ្ទាបានឲ្យដឹងថា មានរថយន្តយីឌុប ធុនយក្ស ដឹកគ្រឿងអេឡិចត្រូនិច សង្ស័យជាទំនិញគេចពន្ធ បម្រុងលោតឆ័ត្រទៅប្រទេសវៀតណាម ដោយគ្មានរំខានដល់សមត្ថកិច្ចណាឡើយ ។ ដូច្នេះសូមលោកអភិបាលខេត្តស្វាយរៀងមេត្តាមានចំណាត់ការទប់ស្កាត់ ម្យាងទៀតរថយន្តធុនយក្សដឹកទំនិញទាំងនេះបើកបរបំផ្លាញផ្លូវរាល់ថ្ងៃ ។ទាក់ទិនករណីនេះដែរអង្គភាពយើងមិនអាចរកការបំភ្លឺ ពីលោកមេប៉ុស្តិ៍ច្រករបៀងចម្កាម្ទេសបានទេដោយពុំមានលេខទូរសព្ទ័ ៕







No comments:

Post a Comment

Pages