ស្រុកអង្គរបូរី (តាកែវ) នាថ្ងៃសៅរ៍ ១១កើត ខែកក្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០នាទីព្រឹក
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ អមដំណើរដោយ លោក លោកស្រី អនុប្រធានកិត្តិយស អនុប្រធានអចិន្ត្រៃយ៍ អនុប្រធានគណៈកម្មាធិការសាខា សមាជិកគណៈកម្មការសាខា នាយកប្រតិបត្តិសាខា ប្រធានកិត្តិយស ប្រធានអនុសាខា និងក្រុមការងារកាកបាទក្រហមស្រុកអង្គរបូរី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៍របស់សាខា មកផ្តល់ ជូនគ្រួសារប្រជាពលរដ្ឋ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងចំនួន ៣៥១គ្រួសារ និងខ្យល់កន្ត្រាក់ចំនួន ១៣គ្រួសារ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកអង្គរបុរី ខេត្តតាកែវ ។
សូមបញ្ជាក់ថាអំណោយដែលបានប្រគល់ជូនក្នុងមួយគ្រួសារៗ រួមមាន៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ មី ១កេស ប្រេងឆា ១លីត្រ នំ ១ប្រអប់ ទឹកត្រី ៣ដប ទឹកស៊ីអ៉ីវ ៣ដប កន្ទេល១ មុង១ ភួយ១ សារុង១ ក្រម៉ា១ ថវិកាចំនួន ២ម៉ឺនរៀល ។



















No comments:
Post a Comment