-->
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....

Friday, October 15, 2021

អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមធ្វើការជួសជុលប្រាសាទព្រហ្មកិល

ចំនួនអ្នកទស្សនា: Views
ចំនួនអ្នកទស្សនា: Views



សៀមរាប៖ មន្រ្ដីអាជ្ញាធរជាតិអប្សរា បានអះអាងថា អ្នកជំនាញខ្មែររបស់ស្ថាប័ននេះ បានចាប់់ផ្ដើម ធ្វើការជួសជុលប្រាសាទព្រហ្មកិលឡើងវិញហើយកាលពីម្សិលមិញ ដើម្បីអោយប្រាសាទដ៏វ័យចំណាស់នេះមានភាពល្អស្អាតដូចដើម ហើយទាក់ទាញអ្នកទេសចរ។ អ្នកជំនាញបានបង្ហាញថា ប្រាសាទនេះ ដែលសម័យនោះមានមុខងារជាមន្ទីរពេទ្យក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ហើយវាជាប្រាសាទតូចមួយ មានទីតាំងនៅផ្នែកខាងលិចឈៀងខាងជើងប្រាសាទអង្គរវត្ត ។

លោក ស៊ឹម ថន អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា ដោយពិនិត្យឃើញប្រាសាទព្រហ្មកិល រងការខូចខាតទ្រុឌទ្រោមយ៉សងខ្លាំង ថ្មធ្លាក់រាយប៉ាយ និងតួប៉មកណ្តាល បានបាក់រលួសថ្មអស់មួយចំហៀងទៅហើយ ទើបក្រុមការងារធ្វើការជួសជុលបន្ទាប់ពីបានការអនុញ្ញាតពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងគណ:កម្មាធិការអន្តរជាតិ ICC-Angkor។

លោកបន្តថា ក្នុងដំណើរការជួសជុលនឹងគ្រោងប្រើពេល១ឆ្នាំ ដោយបែងចែកការជួសជុលជា ៣ដំណាក់កាល រួមមាន៖ ទី១ ការរៀបចំឯកសារ ធ្វើកំណាយសិក្សាពីរចនាសម្ព័ន្ធរបស់ប្រាសាទ បែងចែកលេខរៀង និងផ្គុំថ្ម, ទី២ ចាប់ផ្តើមរៀបផ្គុំថ្មសាកល្បង និងរៀបចំពង្រឹងគ្រឹះ និងទី៣ គឺរៀបចំថ្មទាំងអស់ ដែលបានរកឃើញដាក់ចូលទីតាំងដើមវិញ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល

Tuesday, October 12, 2021

ព្រះមហាក្សត្រ យល់ស្របតាមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញកំណត់ «សញ្ជាតិខ្មែរតែមួយគត់» និងសូមផ្ញើលិខិតរបស់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីចាត់ការតាមនីតិវិធ

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យល់ស្របតាមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញកំណត់ «សញ្ជាតិខ្មែរតែមួយគត់»។ នេះបើយោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រដែលបណ្តាញព័ត៌មាន ទទួលបាននៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។

ព្រះរាជសាររបស់ព្រះមហាក្សត្រ ដែលផ្ញើជូនសម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារថា៖

«សម្តេចអគ្គមហាសេនាបតីតេជោ ជាទីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ខ្ញុំបានទទួលនូវលិខិតរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ស្តីពីមតិរបស់ក្រុមប្រឹក្សាធម្មនុញ្ញ អំពីការផ្តួចផ្តើមគំនិតធ្វើវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី (មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ដើម្បីកំណត់ឱ្យប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែជាឥស្សរជនដែលមាន «សញ្ជាតិខ្មែរតែមួយគត់»។

បើតាមព្រះរាជសារ ព្រះមហាក្សត្រ បានសូមប្រគល់ជូនសម្តេចតេជោ នូវលិខិតរបស់ ឯកឧត្តមកិត្តិនីតិ កោសលបណ្ឌិត ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីចាត់ការតាមនីតិវិធី៕

ចំនួនអ្នកទស្សនា: Views

 

ប្រទេសចិនដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយវិបត្តិជីវៈចម្រុះសកលលោក


ភ្នំពេញ:ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១

អ្នកជំនាញអាមេរិកមួយរូបបាននិយាយថា ប្រទេសចិនដែលមានប្រវត្តិអភិរក្សធម្មជាតិយូរអង្វែងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដោះស្រាយវិបត្តិជីវៈចម្រុះសកលលោក។

លោក James Roth អនុប្រធានជាន់ខ្ពស់នៃគោលនយោបាយសកលលោក និងកិច្ចការរដ្ឋាភិបាលនៅអង្គការអភិរក្សអន្តរជាតិ (CI) ដែលជាអង្គការមិនមែនរដ្ឋាភិបាលមួយ បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា «ខ្ញុំគិតថា លទ្ធភាពរបស់ប្រទេសចិនក្នុងការផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុដល់ការអនុវត្តក្របខ័ណ្ឌជីវចម្រុះសកលលោកក្រោយឆ្នាំ២០២០ នឹងក្លាយជាផ្នែកមួយដ៏ធំនៃភាពជោគជ័យ និងជាកេរដំណែលរបស់ពួកគេក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ COP15 »។

លោក Roth ដែលជាអ្នកត្រួតពិនិត្យកិច្ចការរដ្ឋាភិបាលសហរដ្ឋអាមេរិក និងក្រុមការងារគោលនយោបាយអន្តរជាតិរបស់អង្គការនោះបាននិយាយសំដៅដល់កិច្ចប្រជុំលើកទី១៥ នៃសន្និសីទរបស់ភាគីសម្រាប់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីជីវចម្រុះជីវសាស្ត្រ (COP15) ដែលបានចាប់ផ្តើមធ្វើឡើងនៅក្នុងទីក្រុងគុនមីងនៃខេត្តយូណានៅភាគនិរតីនៃប្រទេសចិនកាលពីថ្ងៃចន្ទ។

កិច្ចប្រជុំ COP15 រួមមានពីរផ្នែក។ ផ្នែកទីមួយ គឺជាការរួមបញ្ចូលគ្នានៃការរៀបចំជាទម្រង់និម្មិត និងការជួបជុំដោយផ្ទាល់ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១៥ ខែតុលា ទាំងក្នុង និងក្រៅប្រព័ន្ធអនឡាញនៅក្នុងទីក្រុងគុនមីង។

ផ្នែកទីពីរ គឺជាការធ្វើឡើងដោយការជួបជុំដោយផ្ទាល់ដែលនឹងត្រូវធ្វើឡើងនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២ ដែលនឹងមានកិច្ចចរចាទូលំទូលាយ និងស៊ីជម្រៅឆ្ពោះទៅរកក្របខ័ណ្ឌជីវៈចម្រុះសកលលោកក្រោយឆ្នាំ២០២០។

អ្នកស្រឡាញ់ធម្មជាតិ និងជាអ្នកដែលងប់ងល់នឹងកិច្ចការពារបរិស្ថាននោះ លោក Roth បានតាមដានយ៉ាងជិតស្និទ្ធចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការលើកកម្ពស់ជីវៈចម្រុះ៕

(ប្រភព People’s Daily បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ dara


ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៣-១៩ ខែតុលា, ភ្លៀងបន្តធ្លាក់កម្រិតពីតិចទៅច្រើន និងមានខ្យល់កន្ត្រាក់

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៣-១៩ ខែតុលា ឆ្នាំ២០២១។

ក្រសួងធនធានទឹកបានឲ្យដឹងថា ក្រោយពីឆ្លងកាត់ប្រទេសហ្វីលីពីន នៅថ្ងៃទី១២ ខែតុលា ព្យុះកុំប៉ាស៊ូ (KOMPASU) លើកទី១៨ បានកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង និងមានទិសដៅឆ្ពោះមកលិច។ តែនៅថ្ងៃទី១៣-១៤ ព្យុះកុំប៉ាស៊ូ នឹងចូលមកកោះហាយណាំ បន្ទាប់មកចូលខេត្តវិញប្រទេសវៀតណាម និងចុងក្រោយថយឥទ្ធិពលជាវិសម្ពាធមកលើប្រទេសឡាវ។

ដោយឡែកក្នុងសប្តាហ៍ខាងមុខនេះ កម្ពុជានឹងទទួលនូវបណ្តាឥទ្ធិពលមាន៖

* នៅថ្ងៃទី១៣-១៤ ខែតុលា ឥទ្ធិពលពីជ្រលងនៃព្យុះ KOMPASU 2118 ក្នុងកម្រិតមធ្យម។
* នៅថ្ងៃទី១៥-១៧ ខែតុលា ឥទ្ធិពលមូសុងនិរតីខ្លាំង និងប្រព័ន្ធសម្ពាធទាបភ្ជាប់ជាមួយវិសម្ពាធ ដែលស្ថិតក្នុងសមុទ្រចិនខាងត្បូង។
* នៅថ្ងៃទី១៨ -១៩ ខែតុលា ទ្រនុងសម្ពាធខ្ពស់ចិននឹងរំកិលចុះមកក្រោម មកដល់ភាគខាងជើងនៃកម្ពុជាយើង។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
* សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
* អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម
* តែនៅថ្ងៃទី១៣-១៤ ខែតុលា នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គរ និងមានខ្យល់កន្ត្រាក់ក្នុងល្បឿនមធ្យមមានជាអាទិ៍ខេត្ត៖ ប៉ៃលិន, ពោធិ៍សាត់, កំពង់ឆ្នាំង, កំពង់ស្ពឺ, កណ្តាល, តាកែវ, ព្រៃវែង និងរាជធានីភ្នំពេញ។

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
* សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
* សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
* អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ។

៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
* សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
* អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅច្រើន។ តែនៅថ្ងៃទី១៣-១៥ ខែតុលា អាចមានភ្លៀងច្រើន និងមានខ្យល់កន្ត្រាក់ក្នុងល្បឿនខ្លាំង និងរលកសមុទ្រខ្ពស់ មានជាអាទិ៍ខេត្ត៖ កោះកុង, ព្រះសីហនុ, កំពត, កែប។

ក្រសួងធនធានទឹក ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់៕




ឯកឩត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ

ចំនួនអ្នកទស្សនា: Views

 

ឯកឩត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ


 ភ្នំពេញ : ថ្ងៃទី១១ ខែតុលាឆ្នាំ២០២១ ឯកឩត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការទប់ ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ ( Video Conference ) ជាមួយអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ។


Monday, October 11, 2021

សម្ដេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលឈ្នះលើក្រុមកីឡាករកោះហ្គាំរបស់សហរដ្ឋអាមេរិក

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអបអរសាទរក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលទទួលបានជ័យជម្នះលើក្រុមកីឡាករកោះហ្គាំ (Guam) របស់សហរដ្ឋអាមេរិក ដោយលទ្ធផល ១-០ ក្នុងជំនួបជើងទី១ វគ្គជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ី ឆ្នាំ២០២៣ (AFC Asian Cup China 2023) នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន។


សារអបអរសាទរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានបង្ហាញនៅលើទំព័រ Facebook ផ្លូវការរបស់សម្ដេចតេជោ ដែលទើបតែបង្ហោះនៅល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១។

សូមជម្រាបថា ការប្រកួតវគ្គជម្រុះ (Play-Off) រវាងក្រុមជម្រើសជាតិកម្ពុជា និងកោះហ្គាំនេះ គឺដើម្បីប្រជែងកៅអីវគ្គចែកពូលជុំទី៣ នៃការប្រកួតជើងឯកទ្វីបអាស៊ី ឆ្នាំ២០២៣ ដែលនឹងធ្វើឡើងនៅប្រទេសចិន (AFC Asian Cup China 2023)។

ក្រោយប៉ះជើងគ្នាមួយប្រាវរួចមក ក្រុមគោព្រៃកម្ពុជាក៏ទទួលបានជ័យជម្នះលើក្រុមកីឡាករកោះហ្គាំ (Guam) របស់សហរដ្ឋអាមេរិក ដោយលទ្ធផល ១-០៕


ព្រឹកថ្ងៃនេះសម្តេចពិជ័យសេនា ទៀ បាញ់ ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ជូនពលរដ្ឋក្នុងរាជធានីភ្នំពេញ

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ ជូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ។

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញដែលប្រកាសបើកនៅថ្ងៃនេះ គឺជាស្ថិតក្នុងក្របខណ្ឌភារកិច្ច និងការទទួលខុសត្រូវរបស់កងទ័ពប៉ុណ្ណោះ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះក្រសួងការពារជាតិ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងក្រសួងការពារជាតិ បានប្រាប់អង្គភាពព័ត៌មាន  ឲ្យដឹងថា ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ទទួលភារកិច្ចចាក់នៅក្នុងខណ្ឌចំនួន៦រួមមាន៖ ខណ្ឌកំបូល ដង្កោ មានជ័យ ពោធិ៍សែនជ័យ ទួលគោក ឫស្សីកែវ និងតាមបណ្តារោងចក្រក្នុងខណ្ឌទាំង៦នេះ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា ប្រជាពលរដ្ឋក្នុងខណ្ឌទាំង៦ ដែលកងទ័ពរ៉ាប់រងចាក់នេះមានចំនួនសរុប ១,០២៦,១២៦នាក់។ ដោយឡែកកម្លាំងកងទ័ពដែលនឹងត្រូវចូលរួមប្រតិបត្តិការនេះ មានចំនួ ន ៣,៥៧៨នាក់ មាន ១៥២ក្រុមពេទ្យ ស្មើនឹង ១,០៩១នាក់ និងកម្លាំងបម្រើការងារ ២,៤៨៧នាក់។

ក្រៅតែពីភារកិច្ចស្នូលក្នុងការពារបូរណភាពទឹកដីហើយនោះ កងទ័ពតែងបានក្លាយទៅជាកម្លាំងដ៏សំខាន់ក្នុងការជួយដល់រាជរដ្ឋាភិបាលក្នុងគ្រាចាំបាច់ និងមានអាសន្នផ្សេងៗ។ ក្នុងប្រតិបត្តិការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ កងទ័ពក៏បានចូលរួមចំណែកយ៉ាងសស្រាក់សស្រាំ និងដោយស្មារតីទទួលខុសត្រូវខ្ពស់ផងដែរ។

ក្នុងពេលចាក់ដូសទី១ និងទី២ កងទ័ព គឺជាកម្លាំងគឺជាកម្លាំងជួរមុខ ដែលត្រូវបានចាត់តាំងចូលចាក់វ៉ាក់សាំងនៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញ កាលពីខែឧសភា។ បន្ទាប់មកកងទ័ពក៏ត្រូវបានចាត់តាំងឱ្យជួយចាក់នៅតាមបណ្តាខេត្តមួយចំនួនដូចជា តាកែវ ព្រះសីហនុ កោះកុង កំពង់ស្ពឺ ស្វាយរៀង សៀមរាប និងបន្ទាយមានជ័យ។ ទាំងនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តទាំង៨ កងទ័ពបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជិត ២.៥លាននាក់ នេះមិនរាប់បញ្ចូលការចាក់ជូនកងទ័ព និងគ្រួសារទ័ព ដែលមានជិត ៣លាននាក់នោះទេ។

បេសកកម្មរបស់កងទ័ពក្នុងការងារចាក់វ៉ាក់សាំងនេះ ទទួលបានការពេញចិត្ត និងកោតសរសើរពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ។ ក្នុងបេសកកម្មចាក់ដូសជំរុញនេះ កងទ័ពនៅតែបន្តស្មារតីយកចិត្តទុកដាក់ និងសម្រេចឱ្យបានតាមផែនការដែលខ្លួនទទួលបានពីរាជរដ្ឋាភិបាល។

បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ដើម្បីសម្រេចផែនការនេះតាមការគ្រោងទុកនោះ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រសួងការពារជាតិ បានដាក់ចេញនូវវិធានការមួយចំនួនដូចជា៖ ជំរុញកិច្ចសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ សង្កាត់ និងអ្នកពាក់ព័ន្ធ, គ្រប់កងឯកភាពដែលប្រតិបត្តិការត្រូវគោរពវិធាន «៣ការពារ ៣កុំ» និងវិធានការពារនានាឱ្យខ្ជាប់ខ្ជួន ជាពិសេសអនុវត្តឱ្យបានម៉ឺងម៉ាត់នូវប្រសាសន៍សម្តេចតេជោ «យកវ៉ាក់សាំងស្រោចឱ្យបានជោកជាំដល់ប្រជាពលរដ្ឋ និងបានរហ័សទាន់ពេលវេលា» និងប្រសាសន៍សម្តេចពិជ័យសេនា «មិនត្រូវឱ្យវ៉ាក់សាំងដេកក្នុងឃ្លាំងនោះឡើយ ត្រូវធ្វើឱ្យវ៉ាក់សាំងបញ្ជ្រាបចូលក្នុងខ្លួនមនុស្សឱ្យបានឆាប់រហ័ស»៕



លេខាធិការដ្ឋាន អាយស៊ីស៊ី-អង្គរ និងអង្គការយូណេស្កូប្រចាំកម្ពុជា បញ្ចប់ការចុះពិនិត្យបញ្ហាប្រឈម និងការដ្ឋានក្នុងរមណីដ្ឋានអង្គរ !

ចំនួនអ្នកទស្សនា: Views

 


សៀមរាប៖ មន្ដ្រីជាន់ខ្ពស់របស់អាជ្ញាធរជាតិអប្សរា បានអះអាងថា លេខាធិការដ្ឋាន អាយស៊ីស៊ី អង្គរ ICC Angkor និងអង្គការយូណេស្កូប្រចាំកម្ពុជា បានបញ្ចប់បេសសកម្មរបស់ខ្លួន ក្នុងការចុះពិនិត្យមើលការងារប្រឈមនឹងគ្រោះថ្នាក់ នៅតាមការដ្ឋាន នៃប្រាសាទបុរាណមួយចំនួន នៅក្នុងរមណីដ្ឋានអង្គរ កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ។ បេសសកម្មនេះ ធ្វើឡើងចាប់ពីរសៀលថ្ងៃទី០៧ ខែតុលា ដល់រសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នេះ បានបញ្ចប់ជាស្ថាពរ។

ឯកឧត្ដម ឡុង កុសល អ្នកនាំពាក្យ និងជាអគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ក្រុមការងារដែលបានចុះពិនិត្យនេះ រួមមាននៅប្រាសាទបន្ទាយស្រី ប្រាសាទនាគព័ន្ធ ប្រាសាទបាយ័ន្ត ប្រាសាទព្រះខ័ន ខ្លោងទ្វារតាកាវ ព្រះលានជល់ដំរី ប្រាសាទមេបុណ្យខាងលិច និងប្រាសាទមួយចំនួនទៀត។ ឯកឧត្ដម បានបន្ដថា ការងារនេះធ្វើឡើង ដើម្បីពិភាក្សាស្វែងយល់អំពីដំណើរការជួសជុលបន្ទាន់ដល់រចនាសម្ព័ន្ធប្រាសាទ ដែលកំពុងប្រឈមនឹងគ្រោះថ្នាក់ដែលត្រូវជួសជុលបន្ទាន់ ដើម្បីធានាបាននូវស្ថេរភាព និងភាពរឹងមាំរបស់ប្រាសាទយើង។ ទន្ទឹមនឹងនេះ ក្រុមការងារក៏បានបន្តមើលការរៀបចំសោភណ្ឌភាពតំបន់ជុំវិញរចនាសម្ព័ន្ធប្រាសាទឱ្យមានលក្ខណ:ល្អប្រសើឡើងវិញ ដោយគោរព និងរក្សាឱ្យបាននូវតម្លៃ នៃសភាពដើម និងបូរណភាពរបស់អង្គរ។ ជាពិសេស ការពិនិត្យលើប្រាសាទបុរាណដ៏វៃចំណាស់នេះ ក្នុងន័យផ្ដល់អនុសាសន៍មួយចំនួនដល់អ្នកជំនាញការ ដើម្បីអភិវឌ្ឍន៍ក្នុងការដ្ឋាន នៃរមណីដ្ឋានអង្គរ និងដើម្បីងាយស្រួលក្រុមការងារអភិរក្សនិងអភិវឌ្ឍឱ្យមានភាពល្អប្រសើឡើងវិញ។ ឯកឧត្ដម បន្ថែមថា ក្រុមការងារ លេខាធិការដ្ឋានអាយស៊ីស៊ី-អង្គរ ក៏នឹងរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី១១ ខែតុលា ជាមួយគណ:កម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ ដែលខកខានមិនបានចូលរួមដោយផ្ទាល់ដោយសារជំងឺកូវីដ-១៩ រយ:ពេល២ឆ្នាំមកនេះ។ កិច្ចប្រជុំនេះ ធ្វើឡើងជាទៀងទាត់រយ:ពេល២ដងក្នុងមួយឆ្នាំ ដោយមានសហប្រធានប្រទេសជប៉ុន និងប្រទេសបារាំងជាអ្នកសម្របសម្រួល។

សូមរំលឹកថា ជារៀងរាល់ឆ្នាំ លេខាធិការដ្ឋាន អាយស៊ីស៊ី-អង្គរ (ICC-Angkor) និងអង្គការយូណេស្កូប្រចាំកម្ពុជា តែងចុះពិនិត្យមើលការងារប្រឈម នឹងគ្រោះថ្នាក់នៅតាមការដ្ឋានមួយចំនួនក្នុងរមណីដ្ឋានអង្គរនេះ មុនបើកកិច្ចប្រជុំរបស់ខ្លួន ដើម្បីធ្វើរបាយការណ៍រួម សម្រាប់ដាក់ជូនទៅគណ:កម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ ដើម្បីត្រួតពិនិត្យ និងផ្តល់អនុសាសន៍ ក្នុងការអនុវត្តបន្ត៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ dara


ពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចំនួន១១៨គ្រួសារ ក្នុងស្រុកបន្ទាយមាស បានទទួលអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា

ចំនួនអ្នកទស្សនា: Views



កំពត៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១

ឯកឧត្តម ជាវ តាយ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពតរួមដំណើរដោយសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ដើម្បីផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺឆ្លងកូវីដ១៩ ចំនួន ១១៨គ្រួសារ នៅក្នុងស្រុកបន្ទាយមាស ដែលពិធីនេះធ្វើឡើងនៅ វត្តសំរោង ក្នុងឃុំសំរោងលើ ស្រុកបន្ទាយមាសខេត្តកំពត។

មានប្រសាសន៍សំណេះសំណាលឯកឧត្តម ជាវ តាយអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខដោយក្ដីនឹករលឹក

របស់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋ នាឱកាសនោះ ។ ដែលជានិច្ចជាកាលសម្ដេចទាំងទ្វេ តែងតែគិតគូរ ជាប់ជានិច្ចពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេស ដែលជួបការលំបាក ខ្វះខាត មានជំងឺ ចាស់ជរា ស្ត្រី មេម៉ាយកូនច្រីនក្នុងបន្ទុក ជនងាយរងគ្រោះ និងជនរងគ្រោះក្នុងស្ថានភាពដោយសារជំងឺកូវីដ១៩ ព្រមទាំងប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗគ្រប់ពេលវេលា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ហើយក៏មិនដែលទុកចោលឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារដាច់ស្បៀងអាហារនិងគ្មានអាជ្ញាធរសមត្ថកិច្ចដឹងឮឬដោះស្រាយឡើយ។ ជាក់ស្តែងក្នុងអំឡុងពេលដែលពិភពលោក ក៏ដូចជាកម្ពុជាយើងទទួលរងនូវវិបត្តិការឆ្លងរីករាលដាលនូវជំងឺកូវីដ១៩ សម្តេចទាំងទ្វេរបានខិតខំប្រឹងប្រែង អស់កម្លាំងកាយចិត្ត ដើម្បីការពារសុខមាលភាពនិងអាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូប តាមរយៈការផ្ដល់សាច់ប្រាក់ជូនគ្រួសារប្រជាពលរដ្ឋក្រីក្រ និងបានការដាក់ចេញវិធានការសំខាន់ៗរួមនឹង បទបញ្ជា ក្នុងការធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ ពិសេសការស្វែងរកវ៉ាក់សាំងយកមកចាក់ជូនប្រជាពលរដ្ឋ និងជំរុញប្រជាពលរដ្ឋគ្រប់រូបឱ្យទៅទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ដើម្បីធ្វើយ៉ាងណាឱ្យមានភាពស៊ាំនឹងជំងឺកូវីដ១៩ក្នុងសហគមន៍ សំដៅឱ្យការរស់នៅតាមគន្លងថ្មី ឈានទៅរកការបើកឱ្យដំណើរប្រទេសជាធម្មតាឡើងវិញនាពេលខាងមុខដ៏ខ្លីនេះ។

ឯកឧត្តមជាវ តាយក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាអនាម័យសុខភាពឲ្យបានល្អ និងប្រឹងប្រែងប្រកបរបររកស៊ី បង្កបង្កើតផល ដើម្បីជួយសម្រាលជីវភាពឲ្យបានកាន់តែប្រសើរ នឹងត្រូវបន្តចូលរួមអនុវត្តន៍ឱ្យបាននូវវិធានសុវត្ថិភាពសុខាភិបាល ៣កុំ ៣ការពារឱ្យបានជាប់ជាប្រចាំ។

អំណោយដែលផ្តល់ជូនពលរដ្ឋទាំង ១១៨គ្រួសារ ក្នុងគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូ ត្រីខ១០កំប៉ុង ទឹកត្រី ១យួរ មី១កេស ម៉ាសក្រណាត់បោកទឹកប្រើបានចំនួន១០ និងថវិកាមួយចំនួនផងដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពត សម្រួលផ្សាយដោយ៖ dara