-->
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....

Wednesday, June 29, 2022

គ្រួសារទីទល់ក្រ ចំនួន០៤គ្រួសារ ក្នុងនោះនៅឃុំសំរោង ០៣គ្រួសារ និងឃុំច្រេស ០១គ្រួសារ ទទួល អំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាស្រុកចន្ទ្រា

ចំនួនអ្នកទស្សនា: Views

 


 ស្រុកចន្ទ្រា/ខេត្តស្វាយរៀង៖រសៀលថ្ងៃអង្គារ១៤រោចខែជេស្ឋ ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២២ លោកថន ថាវុទ្ធា   អភិបាល                                នៃគណ:អភិបាលស្រុកចន្ទ្រានិងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកចន្ទ្រា រួមដំណើរដោយលោកអភិបាលរងស្រុក លោកលោកស្រីប្រធានអនុប្រធានការិយាល័យសាលាស្រុក លោកមេឃុំច្រេស និងលោកមេឃុំសំរោង លោកមេភូមិដូនណូយ និងមេភូមិចេក  បាននាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារទីទល់ក្រ ចំនួន០៤គ្រួសារ ក្នុងនោះនៅឃុំសំរោង ០៣គ្រួសារ និងឃុំច្រេស ០១គ្រួសារ  ក្នុងមួយគ្រួសារទទួលបាន អង្ករ   ៥០ គ.ក្រ មី ០១ កេស ត្រីខកំប៉ុង ០១ឡូ ទីកត្រី ០១យួរ ទឹកសុីអុីវ ០១យួរ និងថវិកា ៤០,០០០រៀល ជាការជួយឧបត្ថម្ភរបស់ឯកឧត្ដមនាយឧត្ដមសេនីយ៍ មុឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកចន្ទ្រា និងលោកជំទាវ។                                                                                                                                     






                                                                                                         

មានប្រសាសន៍ក្នុងឱកាសនោះ លោកថនថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុកចន្ទ្រា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសូរសុខទុក្ខ ដល់បងប្អូនប្រជាពរដ្ឋដោយសេចក្ដីនឹករលឹកពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកចន្ទ្រា ជាពិសេស ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ជូនដល់បងប្អូនប្រជាពលរដ្ឋដោយក្តីនឹករលឹកដែលជានិច្ចកាលឯកឧត្តមប្រធានក្រុមការងារ និងឯកឧត្តមអភិបាលខេត្តតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។






លោក អភិបាលស្រុកសូមផ្តាំផ្ញើបន្ថែមដល់លោកមេឃុំ ក្រុមប្រឹក្សាឃុំលោកមេភូមិនិងជំនួយការភូមិ ត្រូវជួយផ្សព្វផ្សាយបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសារទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល ៣កុំ ៣ការពារ ព្រោះមួយរយៈពេលដ៏ខ្លីនេះ មានករណីឆ្លងថ្មីទៀតដោយជំងឺដ៏កាចសាហាវមួយនេះនៅក្នុងប្រទេសយើង។ ជា រដ្ឋា

Tuesday, June 28, 2022

គណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងរំឭកខួបទី ៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

ចំនួនអ្នកទស្សនា: Views


 ខេត្តស្វាយរៀង៖ លោកម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២២នេះបានដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងធ្វើពិធីរំឭកខួបទី ៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨ខែមិថុនា១៩៥១-២៨ខែមិថុនាឆ្នាំ២០២២។


នៅក្នុងឱកាសរំលឹកខួបទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាលោកម៉ែន វិបុលបានអានសារលិខិតរបស់សម្ដេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាដែលមានខ្លឹមសារថា ថ្ងៃនេះជាថ្ងៃគម្រប់ខួប ៧១ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ មានប្រភពពីចលនាតស៊ូស្នេហាជាតិរបស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។

ចាប់ពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានរក្សាខ្ជាប់ឥតប្រែប្រួលនូវអត្តសញ្ញាណរបស់ខ្លួន ជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន ពុះពារឆ្លងកាត់រាល់ឧបសគ្គនៅគ្រប់ដំណាក់កាល សម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រ យ៉ាងធំធេងដែលមានអត្ថន័យជ្រាលជ្រៅបំផុតចំពោះការឋិតថេរគង់វង្ស និងចម្រើនរុងរឿងនៃមាតុភូមិកម្ពុជា។ គឺប្រការនេះហើយដែលធ្វើឱ្យប្រជាជនស្រឡាញ់ ជឿជាក់ និងបោះឆ្នោតគាំទ្រគណបក្សឱ្យដឹកនាំប្រទេស ជារៀងរហូតមកទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

សារលិខិតបានបញ្ជាក់ថាជួបជុំគ្នាដើម្បីប្រារព្ធពិធីដ៏ឧឡារិកនេះឡើង ក្នុងស្មារតីគោរពដឹងគុណដ៏ជ្រាលជ បំផុតចំពោះបុព្វការីជន ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិ គ្រប់ជំនាន់ ដែលបានតស៊ូពុះពារធ្វើពលិកម្មប្រកបដោយវីរភាពនៅគ្រប់ដំណាក់កាល ដើម្បីឯករាជ្យ សន្តិភាព សេរីភាព អធិបតេយ្យ បូរណភាពទឹកដី និងវឌ្ឍនភាពរបស់ប្រជាជាតិខ្មែរ។ ពិធីនេះ ក៏ត្រូវបានប្រព្រឹត្តឡើង ក្នុងសភាពការណ៍ដែលព្រះរាជាណាចក្រកម្ពុជាបានងើបឡើងវិញពីវិបត្តិជំងឺកូវីដ-១៩ បន្ទាប់ពីរយៈពេល ២ឆ្នាំ នៃការឆ្លងរាតត្បាតនៃជំងឺដ៏កាចសាហាវនេះ ហើយកំពុងសម្រេចបានសមិទ្ធផលថ្មីៗជាច្រើនទៀតក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងក្នុងសភាពការណ៍ដែលទូទាំងប្រទេសកំពុងអបអរសាទរយ៉ាងក្លៀវក្លាចំពោះ ជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា កន្លងទៅ។


លោកម៉ែន វិបុល បានអានសារលិខិតបន្តថាគណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាព នយោបាយ និងសន្តិសុខរបស់ជាតិ ដែលជា










លក្ខខណ្ឌជាសារវន្តដើម្បីធានានូវជីវភាពដ៏សុខសាន្តរបស់ ប្រជាជនប្រកបដោយសេរីភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូរ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយ ចីរភាព មិនឱ្យអនុភាពប្រតិកិរិយាណា ទោះបីជាអសិរពិសយ៉ាងណាក៏ដោយមកបំផ្លាញបានឡើយ។ ជាមួយគ្នានេះ យើងបន្តចូលរួមយ៉ាងសកម្មដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងការប្រយុទ្ធ ប្រឆាំងនឹងបញ្ហាប្រឈមនានារបស់តំបន់ និងពិភពលោក៕ជា រដ្ឋា

Monday, June 27, 2022

ការជូនរង្វាន់ដល់សិស្សជ័យលាភី មេដាយមាស មេដាយប្រាក់ និងចំណាត់ថ្នាក់កិត្តិយសលើមុខវិជ្ជា អក្សរសិល្ប៍ខ្មែរ គណិតវិទ្យា រូបវិឡា ឆ្នាំសិក្សា ២០២១-២០២២

ចំនួនអ្នកទស្សនា: Views

 


ខេត្តព្រៃវែង៖ ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២២ នៅវិទ្យាល័យព្រៃព្នៅ បានរៀបចំមានការជូនរង្វាន់ដល់សិស្សជ័យលាភី មេដាយមាស មេដាយប្រាក់ និងចំណាត់ថ្នាក់កិត្តិយសលើមុខវិជ្ជ អក្សរសិល្ប៍ខ្មែរ គណិតវិទ្យា រូបវិឡា ឆ្នាំសិក្សា ២០២១-២០២២ ដោយមានការអញ្ជើញចូលរួមពីលោក ហ៊ី ធួក អភិបាលស្រុកពារាំងនិងឯកឧត្តម កៅ កេសារៈ អនុប្រធានក្រុមការងារចុះជួយឃុំព្រៃព្នៅ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវង។ 










ឱកាសនោះ លោក ឆាយ ប៉េងឆាន នាយកវិទ្យាល័យព្រៃព្នៅ បានលើកឡើងថា៖ នេះជាមោទនភាពធំបំផុតរបស់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស អាជ្ញាធរមូលដ្ឋាន ដែល សិស្សានុសិស្សនៅ វីទ្យាល័យ ព្រៃព្នៅ តែងតែទទួលបានលទ្ធផលល្អក្នុងការសិក្សាជារៀងរាល់ឆ្នាំហើយមានការកោតសរសើរដល់វិទ្យា ល័យព្រៃព្នៅគ្រប់ទីកន្លែង។ 


លោកបន្តថា ជាក់ស្តែងនៅឆ្នាំសិក្សា ២០២១-២០២២នេះ ការប្រលងសិស្សពូកែ នៅថ្នាក់ស្រុក យើងទទួល សិស្សប្រឡងជាប់ចំនួន ១៣ នាក់ ស្រីចំនួន ៩នាក់ សិស្សប្រឡងជាប់សិស្សពូកែថ្នាក់ខេត្តមានចំនួន ៩ នាក់ ស្រីចំនួន៥ នាក់។ ហើយកាលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅខេត្តសៀមរាបបានរៀបចំប្រឡងសិស្សពូកែទូទាំងប្រទេស ជាមោទនភាព យើង បានបញ្ជូនសិស្សានុសិស្សចំននួន ៩ រូបទៅចូលរូមប្រកួត ដោយទទួលបានលទ្ធផលចំនួន ៦ រូបក្នុងនោះ ថ្នាក់ទី១២ ផ្នែកអក្សរសិល្ប៍ខ្មែរ ទទួលបានលេខ ១ “មេដាយមាស និងលេខ ២   ទទូលបាន  មេដាយប្រាក់។ ចំពោះថ្នាក់ទី៩ ផ្នែកអក្សរសិល្ប៍ខ្មែរ បានទទូល មេដាយមាស ១ ម្នាក់ ក្រៅពីនុះបានទទូលចំណាត់ថ្នាក់កិតិ្តយស ហើយសិស្សដែលទទួលបានជ័យលាភីនៅពេលនេះ សុទ្ធតែជា សិស្សស្រី។ 


ឯកឧត្តម កៅ កេសារៈ អនុប្រធានក្រុមការងារចុះជួយឃុំព្រៃព្នៅ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំព្រៃព្នៅ បានមានប្រសាសន៍ថា កត្តាដែលនាំឲ្យមានសិស្សប្រឡងជាប់ទទួលបានលទ្ធផលដ៏ប្រសើរនេះ ក៏ជាការរួមចំណែកក្នុងការយកចិត្ត ទុកដាក់ពីគណៈនាយក លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស អាជ្ញាធរមូលដ្ឋាន ជាពិសេសដោយសារមានការខិតខំប្រឹង ប្រែងរៀនសូត្រ តស៊ូព្យាយាមស្រាវជ្រាវ លើមេរៀន និងឯកសារផ្សេងៗរបស់សិស្សខ្លួនឯងផ្ទាល់ទើបទទូលបាននូវលិទ្ធផលនាពេលនេះ។  


លោក ហ៊ី ធួក អភិបាលស្រុកពារាំង បានមានប្រសាសន៍ថា ចំណេះដឹងគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ និង ជាផ្នែកមួយដែលជួយឲ្យយើង ប្រែក្លាយជាមនុស្សអវិជ្ជា ជាមនុស្សមានចំណេះដឹងអភិវឌ្ឍខ្លួន និងក្រុមគ្រួសារព្រមទាំងសង្គមជាតិ នឹងក្លាយខ្លួនទៅជាគំរូល្អដល់ប្អូនៗជំនាន់ក្រោយឲ្យគាត់ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីក្លាយខ្លួនដូចជារៀមច្បងនាពេលនេះ។











 


លោក អភិបាលស្រុក ក៏សូមផ្តាំផ្ញើដល់ប្អូនៗ ដែលជាយុវជន និងជាទំពាំងស្នងឬស្សីនេះ ទោះបីជាយើងបានជាប់ជាសិស្សពូកែ ក៏ពិតមែនក៏ប៉ុន្តែយើងមិនត្រូវបោះបង់ការសិក្សារៀនសូត្រនោះទេត្រូវបន្តការខិតខំប្រឹងប្រែងសិក្សារៀនសូត្រនេះជាបន្តទៀត ដើម្បីជួយ ដល់សង្គមជាតិ និងក្រុមគ្រួសារយើងមានការរីកចម្រើនទៅមុខជានិច្ច  និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀណ។ 


ក្នុងនោះប្អូនៗបានសម្ដែងនូវទឹកចិត្តសប្បាយរីករាយជាពន់ពេកដែលទទួលបានជ័យលាភីសិស្សពូកែនាពេលនេះ ហើយប្អូនៗក៏បានផ្ដាំផ្ញើដល់ ប្អូនៗដែលជាសិស្សជំនាន់ក្រោយត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រឱ្យពូកែដើម្បីទទូលបានលទ្ធផលល្អដូចពួកខ្លួននេះ។ 


ដើម្បីជាការលើកទឹកចិត្តដល់សិស្សដែលជាប់ជ័យលាភីនោះឯកឧត្តម ប៉ែន វិបុល បានផ្ដល់ជូនថវិកាដល់សិស្ស តែទទួលបានមេដាយមាសចំនួនពីរនាក់ នៅក្នុងម្នាក់ៗ ១ លានរៀល មេដាយប្រាក់  ៧០ ម៉ឺនរៀល និងប្អូនជាប់ចំណាត់ថ្នាក់កិត្តិយស ចំនួន ៣ នាក់ក្នុងម្នាក់ ៤០ ម៉ឺនរៀល ក្នុងនោះលោក ផែង អូន ប្រធានការិយាល័យស្រុកពារាំង ឧបត្ថម្ភដល់សិស្សជ័យលាភីទាំង ៦ នាក់ ក្នុងម្នាក់ ១០ ម៉ឺនរៀល ព្រមទាំងលោកគ្រូពីអ្នកដែលបានបង្រៀនសិស្សជាប់ជ័យលាភី ដោយលោកគ្រូម្នាក់ បង្រៀនសិស្សជាប់ចំនួន ៤ នាក់ទទួលបានថវិកា ៤០ ម៉ឺនរៀល និងលោកគ្រូម្នាក់ទៀតបង្រៀនសិស្សជាប់ ២ អ្នក ទទួលបាន ២០ ម៉ឺនរៀល។ ហើយលោកប្រធានមន្ទីរពេទ្យបង្អែកស្រុកពារាំង បានឧបត្ថម្ភសិស្សជ័យលាភីទាំង ៦ នាក់ក្នុងម្នាក់ ១០ ម៉ឺនរៀល និងលោកអភិបាលស្រុក បានឧបត្ថម្ភសិស្សជ័លាភី ទាំង ៦ នាក់ ក្នុងម្នាក់ៗ កាដូ ១ និងថវិកា ៥ ម៉ឺនរៀល ក្នុងនោះដែរសាលា បានឧបត្ថម្ភដល់សិស្សដែលជាប់ជ័យលាភី មេដាយមាស ចំនួនពីរនាក់ ក្នុងម្នាក់ 30 ម៉ឺនរៀល និងមេដាយប្រាក់ម្នាក់ថវិកា ២០ ម៉ឺនរៀល ព្រមទាំងសិស្សទទួលបានចំណាត់ថ្នាក់កិត្តិយសចំនួន ៣ នាក់ម្នាក់ៗ ១០ ម៉ឺនរៀលផងដែរ៕វ/រ

Sunday, June 26, 2022

កិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ស្វាយរៀង អាណត្តិទី៥ ឆ្នាំ២០២២

ចំនួនអ្នកទស្សនា: Views

 


ខេត្តស្វាយរៀង៖  ឯកឧត្តម ជុក មុន្នី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង និងជាអនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងស្វាយរៀង លោកណុប ចំរើន អភិបាលក្រុងស្វាយរៀង ឯកឧត្តមវេជ្ជបណ្ឌិត កែរ រដ្ឋា ទីប្រឹក្សាក្រសួងសុខាភិបាល ជាប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានក្រុមការងារចុះជួយឧបត្ថម្ភសង្កាត់ស្វាយរៀង នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ស្វាយរៀង អាណត្តិទី៥ ឆ្នាំ២០២២ (នៅសាលទីស្នាក់ការគណបក្សក្រុងស្វាយរៀង) ។



បន្ទាប់ពីបានស្តាប់របាយការណ៍របស់លោកចៅសង្កាត់ស្វាយរៀងសមាជិកសមាជិកានៃគណបក្សប្រជាជនកម្ពុជាសង្កាត់ស្វាយរៀង ពីសកម្មភាពការងារអស់រយៈពេល៥ ឆ្នាំចាប់ឆ្នាំ២០១៧ ដល់២០២២កន្លងមក ។ ឯកឧត្តមវេជ្ជបណ្ឌិតកែរ រដ្ឋា ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារចុះជួយឧបត្ថម្ភសង្កាត់ស្វាយរៀង បានមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់ពីកម្លាំងកាយចិត្តរបស់សមាជិក សមាជិកា នៃគណបក្សប្រជាជន សង្កាត់ស្វាយរៀង ដែលបានចូលរួមចំណែកលើកកម្ពស់ និងគាំទ្រនូវគោលនយោបាយឈ្នះ ឈ្នះ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ឲ្យមានការរីកចម្រើនទៅមុខជាបន្តបន្ទាប់ ។











ឯកឧត្តមវេជ្ជបណ្ឌិតបានបន្តទៀតថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង គណបក្សប្រជាជនកម្ពុជា បាននិងកំពុងធ្វើឲ្យប្រទេសកម្ពុជាមួយនេះ ទទួលបាននូវសិទ្ធិសេរីភាព ថេរភាពនយោបាយ សន្តិភាពពេញលេញទូទាំងប្រទេស និងមានការរីកចំរើនអភិវឌ្ឍន៏លើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជានេះ ។





បន្ទាប់មកឯកឧត្តម ជុក មុន្នី ក៍បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការងារពង្រឹងបក្សបានល្អប្រសើរ ជាពិសេស នាពេលកន្លងមក ក្រុមការងារ សមាជិក សមាជិការបក្សបានដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងធ្វើអំពើល្អ ជាមួយប្រជាពលរដ្ឋ មានការសាមគ្គីភាពគ្នា ជាធ្លុងមួយ ឈានទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឲ្យទទួលបានជោគជ័យនៅក្នុងមូលដ្ឋានសង្កាត់របស់យើង។




ឯកឧត្តមបានបញ្ជាក់ថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាពេលកន្លងមកមានសារ:សំខាន់ណាស់សំរាប់អភិវឌ្ឍន៍មូលដ្ឋាន ពិសេសក៏ជាការចូលរួមថែរក្សាសុខសន្តិភាពដែលមាននាពេលបច្ចុប្បន្ន ឱ្យនៅគង់វង្ស យូរអង្វែង ដើម្បីឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងថែមទៀត៕វ/រ