ខេត្តក្រចេះ៖ ថ្ងៃ ទី24 ខែ មិថុនា ឆ្នាំ2022 វេលាម៉ោង 8:35 នាទី កម្លាំងកងរាជអាវុធហត្ថ ស្រុកសំបូរដឹកនាំដោយ លោកសាន សុវិជា មេបញ្ជាការកងរាជអាវុធហត្ថស្រុកសំបូរ សហការជាមួយកម្លាំងជំនាញរដ្ឋបាលព្រៃឈើ ឃុំសណ្តាន់ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សានប៑ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានចុះបង្រ្កាបបទល្មើសផលអនុផលព្រៃឈើ ដែលក្រុមឈ្មួញយកមកលាក់ទុកជាច្រើនកន្លែងស្ថិតនៅចំណុចអូរត្រូន ភូមិអូរពោធិ៍ ឃុំក្បាលដំរី ស្រុកសំបូរខេត្តក្រចេះ
ការបង្ក្រាបនេះដកហូតបានឈើ(សាក្រមឃ្លុំ)(និងឈើឆ្លិចឃ្លុំ)ដែលជាប្រភេទឈើលេខមួយរាប់សិបកំណាត់ ស្នើនឹងជាង 15 ម៉ែត្រគីបដែលក្រុមឈ្មួញយកមកលាក់ទុកបំរុងយកទៅចែកចាយនៅតាមបណ្ដាលខេត្តផ្សេង រីឯវត្ថុតាងខាងលើត្រូវបានរដ្ឋបាលព្រៃឈើឃុំសណ្ដាន់យកមករក្សាទុកទុកដើម្បីចាត់ការទៅតាមនីតិវិធីបន្ត ក្នុងការបង្ក្រាបនេះដែរពលរដ្ឋរស់នៅភូមិអូរពោធិ៍ ឃុំក្បាលដំរី ស្រុកសំបូរ មានការត្រេកអរជាខ្លាំងចំពោះចំណាត់ការរបស់លោកឧត្តមសេនីយ៍ត្រីសាន្តប៊ុនថានមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ជាចុងក្រោយប្រជាពលរដ្ឋស្នើសុំឲ្យលោកសាន្តប៊ុនថានមេបញ្ជាការកងរាជអាវុធហត្ថខេត្តសូមមានចំណាត់ការបន្តនឹងរឹតបន្តឹងបន្ថែមទៀតចំពោះបទល្មើសអនុផលព្រៃឈើដែលស្ថិតនៅក្នុងទឹកដីស្រុកសំបូខេត្តក្រចេះបន្ថែមទៀត ។ដោយ(ពេជ្រ ឧត្តម ក្រចេះ)
No comments:
Post a Comment